ជំងឺ
រោគសញ្ញាមានមេរោគក្នុងក្រពះ​ទុកយូរអាចរលាកក្រពះ ដំបៅក្រពះ បង្កជាជំងឺមហារីកក្រពះនៅថ្ងៃមុខ
Thida Pet
January 26 2024
4.5 K views

រោគសញ្ញាមានមេរោគក្នុងក្រពះ​ទុកយូរអាចរលាកក្រពះ ដំបៅក្រពះ បង្កជាជំងឺមហារីកក្រពះនៅថ្ងៃមុខ

ក្រពះគឺជាសរីរាង្គមួយមានមុខងារសំខាន់បំផុតក្នុងការរំលាយអាហារ។ ក៏ប៉ុន្ដែនាពេបច្ចុប្បន្ននេះមនុស្សជាច្រើនគឺកំពុងតែមានបញ្ហាឈឺក្រពះស្ទើរតែគ្រប់គ្នាទៅហើយ។ តើមូលហេតុអ្វីខ្លះទៅធ្វើឱ្យមនុស្សជាច្រើនឈឺក្រពះ​ដូចជា រលាកក្រពះ​មេរោគក្នុងក្រពះ ដំបៅក្រពះ រួមទាំងមានអ្នកខ្លះដំបៅយូរៗក្លាយជាមហារីកក៏មានដែរ។

ជាមួយគ្នានេះដែរក្រុមការងារចាបបៃតង សូមធ្វើការលើកយកប្រធានបទមួយដែលនិយាយអំពី មូលហេតុដែលធ្វើឱ្យអ្នកមានបញ្ហារលាកក្រពះ ដំបៅកក្រពះ ឬក៏អាចមានអ្នកខ្លះប្រឈមកើតជំងឺមហារីកក្រពះក៏មានដែរ។

យោងតាមរយៈវេជ្ជបណ្ឌិត គឹម សុធារ៉ាឯកទេសជំងឺក្រពះពោះវៀន ថ្លើម និងឫសដូងបាត បានឱ្យដឹងថា ជំងឺមេរោគក្រពះគឺជាផ្នែកមួយនៃជំងឺក្រពះ ដែលយើងចំណាំថាហៅថាឈឺក្រពះៗ។ ជាទូទៅមេរោគនេះគឺសង្ងំនៅក្នុងក្រពះរបស់យើង​ វេជ្ជបណ្ឌិតបានបកស្រាយថាមេរោគនេះអាចជចូលនៅក្នុងកោសិកាក្រពះហើយអាច កេចចេញពីអាស៊ីតក្រពះបាន ហើយភាគច្រើនវាអាចចម្លងពីម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈលាមក តាមរយៈរបបអាហារ ដូចជាការខ្វះអនាម័យ ជាដើម។

ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិត បានបកស្រាយឱ្យដឹងថាជាធម្មតា មេរោគក្រពះនេះភាគច្រើនមិនចេញជារោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ។ ក៏ប៉ុន្ដែលុះត្រាតែមេរោគក្រពះនេះបានបង្កទៅជារលាកក្រពះ ដំបៅក្រពះទើបអាចចេញជារោគសញ្ញាដូចខាងក្រោយ៖

-ក្រហាយ ចុក ច្អល់នៅក្នុងពោះ

-អាចក្អួត ចង្អោរ

- ពេលញុំាអាហារចូលទៅឆាប់ឆ្អែត ហើយក៏ឆាប់ឃ្លានមកវិញ តែពេលខ្លះក៏អត់ឃ្លាន

-ចាប់ផ្ដើមចុះគ្រាប់ឈាមអត់ដឹងមូលហេតុ

-បន្ទោរបង់មកមានពណ៌ខ្មៅជាដើម។

អាស្រ័យហេតុនេះហើយវេជ្ជបណ្ឌិតបានណែនាំថាប្រសិនណាមានរោគសញ្ញាទាំងនេះត្រូវប្រញាប់មកពិនិត្យឱ្យបានទាន់ពេលវេលា ជាពិសេសអ្នកមានប្រវិត្តគ្រួសារមានដុំក្នុងក្រពះ រលាកក្រពះ ឬក៏អ្នកដែលប្រើប្រាស់ថ្នាំច្រើនជាដើម។ មួយវិញទៀតទៀតដើម្បីការពារមេរោគក្រពះបងប្អូនគួរតែ បន្ទោរបង់ត្រូវលាងសម្អាតដៃឱ្យបានស្អាត បរិភោគអាហារឱ្យបានស្អាត អនាម័យឱ្យបានត្រឹមត្រូវ(ហូបស្អាត ផឹកស្អាត រស់នៅស្អាត) ជាពិសេសគឺបើអ្នកនៅជាមួយអ្នកដែលមានមេរោគក្រពះស្រាប់គឺកាន់តែត្រូវការពារ ព្រោះមេរោគនេះអាចឆ្លងតាមរយៈទឹកមាត់ និងការប្រើប្រាស់របស់រួមជាដើម៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
316 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
188 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia