ជំងឺ
ហេតុអ្វីអ្នកចំណាយលុយទិញស្រាផឹក ដើម្បីបំផ្លាញសុខភាព មិនទុកលុយទៅពិនិត្យសុខភាព?
Vuthea Morn
October 9 2020
1.4 K views

នេះជាសំណួរមួយចង់សួរដល់អ្នកកំពុងអត្ថបទនេះ និងពលរដ្ឋខ្មែរដែលចូលចិត្តចំណាយផឹកស្រាច្រើនសឹងរាល់ថ្ងៃ ខណៈស្រាវាមិនបានផ្តល់ផលចំណេញអ្វីសោះ មានតែបំផ្លាញ់លុយ និងសុខភាពយើង ហេតុអ្វី យើងនៅសប្បាយរីករាយជាមួយស្រាតទៅទៀត​។

បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរយើងតិចណាស់ដែលខ្វល់ខ្វាយទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីការពារខ្លួនកុំឱ្យកើតជំងឺផ្សេងៗ។ ផ្ទុយមកវិញ​មានពលរដ្ឋខ្មែរច្រើនណាស់ ចូលចិត្តចំណាយលុយខ្ជះខ្ជាយធ្វើរឿងរ៉ាវនានា ដែលនាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ខណៈដែល​​សុខភាពជារឿងចម្បង និងសំខាន់ជាងរឿងណាៗទាំងអស់។

យើងហ៊ានចំណាយលុយទិញរបស់ប្រើប្រាស់ទំនើបៗ តម្លៃថ្លៃៗ ចុះហេតុអ្វីសុខភាពខ្លួនឯងយើង​មិនហ៊ានចំណាយខ្លះ ដើម្បីការពារខ្លួនឱ្យចៀសផុតពីជំងឺផ្សេងៗផង ឬយើងមិនស្រលាញ់ខ្លួនតែបែរជាស្រលាញ់របស់​ខាងក្រៅខ្លួនជាង។

ត្រង់ចំណុចនេះ លោកសោម សម្បត្តិ​ ជាសហគ្រិនចាស់វស្សាមួយរូបរបស់កម្ពុជាធ្លាប់បានលើកឡើងថា សុខភាពគឺសំខាន់ជាងអ្វីៗទាំងអស់ បើ​សុខភាពមិនល្អ មិនអំណោយផលហើយ ជីវិតគ្មានន័យនោះទេ។

លោកបានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុខភាព រហូតបង្កើតពាក្យស្លោកប្រចាំគ្រួសារថា «សម្រស់ជាលាភ សុខភាពជាទ្រព្យ បញ្ញាជាទ័ព សីលជាអាវុធ»។ ត្រូវថែរក្សាសុខភាពឱ្យបានល្អ កុំធ្វេសប្រហែស​ឱ្យសោះ។

បើ​មិនថែរក្សាសុខភាពឱ្យល្អទេ កុំសង្ឃឹមថា នឹងធ្វើអ្វីៗបានទៀត ឬយើងអាចនិយាយបានថាសុខភាពគឺជាលេខ១ ហើយអ្វីគ្រាន់តែជា​លេខសូន្យបន្ថែមក្រោយលេខ១តែប៉ុណ្ណោះ ពេលដែលដកលេខ១ចេញ លេខ០ គឺគ្មានន័យទាំងអស់។

ដូច្នេះយើងត្រូវរក្សាសុខភាពឱ្យបានល្អ បើចង់ក្លាយជាអ្នកដឹកនាំ ព្រោះបើសុខភាពមានបញ្ហាហើយ ឧស្សាហ៍ឈឺច្រើនហើយ គឺចប់ហើយមិនអាចធ្វើអ្វីបាននោះទេ។ ដើម្បីជោគជ័យកិច្ចការទាំងអស់ ដំបូងដៃត្រូវជោគជ័យលើសុខភាពសិន ឬមានសុខភាពរឹងមាំល្អ៕

អត្ថបទដោយ៖ម៉ន វុទ្ធា

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1459

អត្ថបទទាក់ទង

#ជំងឺ

តិចនិក ៤យ៉ាងពេលព្រឹកជួយលាងជាតិពុលចេញពីថ្លើម ពង្រឹងតម្រងនោមកុំឱ្យខូច
Tror Sopheap
March 12 2025
3.9 K views

#ជំងឺ

អាហារ ៥មុខបញ្ចុះជាតិស្ករក្នុងឈាម ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
March 12 2025
2.2 K views

#ជំងឺ

អត់ដឹងសោះថា ភេសជ្ជៈ ៣នេះការពារអ្នកចេញពីគ្រួសតម្រងនោមល្អបំផុត
Tror Sopheap
March 10 2025
3.7 K views

#ជំងឺ

ពិនិត្យជំងឺមហារីកមាត់ស្បូ.ន ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ នៅក្នុងមានលក្ខខណ្ឌ ៤ នេះ
Tror Sopheap
March 6 2025
973 views

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
700 views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
13.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia