កីឡា
វីរកីឡាការិនី ស៊ន សៀវម៉ី ទម្លាយរឿង១ដ៏សំខាន់ដែលធ្វើឲ្យនាងអាចយកមេដាយមាសជូនជាតិបាន

កាលពីពេលម្សិលមិញនេះ វីរកីឡាការិនី​តេក្វាន់ដូ​ឆ្នើមជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី បានចូលរួមប្រកួតប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសាប្រយុទ្ធ នារីទម្ងន់ ៧៣គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដោយបានយកឈ្នះកីឡាការិនីឡាវ គ្រងដំណែងមេដាយមាស ខណៈអ្នកនាងខានឡើងប្រកួតយូរឆ្នាំមកហើយ ប៉ុន្តែគាត់នៅតែធ្វើបានល្អយកមេដាយជូនជាតិឲ្យខានតែបាន។

យ៉ាងណាមិញចំពោះជ័យជំនះមួយនេះបានធ្វើឲ្យកីឡាការិនី​ ស៊ន សៀវម៉ី ផ្ទាល់ពិតជាមានមោទនភាព និងក្ដីរំភើបយ៉ាងខ្លាំង ដោយអ្នកនាងបានបង្ហោះសារយ៉ាងរំជួលចិត្តមួយនៅផេកផ្លូវការផ្ទាល់ខ្លួនបានរៀបរាប់យ៉ាងដូច្នេះថា៖ «ទីបំផុតនាងខ្ញុំធ្វើបានហើយ! អរគុណលោកគ្រូ ក្រុមគ្រួសារទាំងមូលនិងពុកម៉ែ បងប្អូនទាំងអស់សម្រាប់ការលើកទឹកចិត្តនិងការគាំទ្រដ៏ធំធេងមួយនេះ (4 times straight of gold medals) បកប្រែជាភាសាខ្មែរ (៤ដងជាប់គ្នាដែលបានទទួលមេដាយមាស)»។

ដោយឡែកចំពោះកាលពីម្សិលមិញនេះក្រុមការងារចាបតៃងក៏បានធ្វើការសម្ភាសជាមួយនឹងកីឡាការិនី​ ស៊ន សៀវម៉ី ដោយផ្ទាល់ដែលមុនការប្រកួតនេះអ្នកនាងបានអះអាងយ៉ាងច្បាស់ៗថា៖ «គោលដៅសំខាន់ដែលធ្វើឲ្យអ្នកនាងអាចពុះពារដណ្ដើមបានមេដាយមាសនោះ គឺអ្នកនាងទទួលបានចិត្តយ៉ាងពេញទំហឹងពីសំណាក់មិត្តរួមអាជីព គ្រូ ថ្នាក់ដឹកនាំ រួមទាំងពលរដ្ឋខ្មែរពីគ្រប់ទិសទីដែលពួកគាត់បានគាំទ្រអ្នកនាងយូរមកហើយ ដែលជាហេតុធ្វើឲ្យកំសួលអារម្មណ៍មានការប្ដេជ្ញាយ៉ាងមុតមាំក្នុងដំណើរឈានយកដណ្ដើមយកមេដាយមាសឲ្យខានតែបាន បើទោះបីជាអ្នកនាងមានរយៈពេលហាត់ខ្លីយ៉ាងណាក៏ដោយ» ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
972 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
200 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
61 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
8 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia