ពេលអ្នកគេងបានគ្រប់គ្រាន់ជួយពង្រឹងស្មារតី និងការរស់នៅផ្នែកអារម្មណ៍អ្នកមានក្តីសុខ។ ប្រសិនបើអ្នកគេងអត់គ្រប់គ្រាន់វិញដំណើររាងកាយបានផ្សារភ្ជាប់នឹងជំងឺច្រើនមុខ មានបេះដូង សរសៃឈាម ខួរក្បាល និងសុខភាពផ្លូវចិត្ត។ សម្រាប់អ្នកកង្វះការគេងមានហានិភ័យដល់អាយុជីវិតដូចជាពេលអ្នកព្យាយាមបើកឡាន រួមទាំងអ្នកងងុយគេង អាចបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឬស្លាប់ជាដើម។ តាមវេជ្ជបណ្ឌិតលោក Raj Dasgupta ជាអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រការគេង បញ្ជាក់ថា នេះជាបញ្ហាអ្នកគេងអត់គ្រប់គ្រាន់ មានជំងឺច្រើនមុខណាស់ កំពុងរងចាំអ្នកមានអ្វីខ្លះ?
ទោះបីជាអ្នកហូបអាហារ និងផឹកទឹកបានគ្រប់គ្រានសម្រាប់រាងកាយក៏ដោយ បើខ្វះការគេងវិញ សុខភាពអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរដែរ។ ព្រោះ១ភាគ៣នៃជីវិតរបស់យើងត្រូវការគេង នៅក្នុងចន្លោះម៉ោង ចាប់ពីម៉ោង ១០ ឬម៉ោង១១ ដល់៥ព្រឹកជាពេលល្អបំផុត ដើម្បីរក្សារាងកាយ និងការពារជំងឺ។ នេះជារោគសញ្ញាជាច្រើន បើអ្នកគេងអត់គ្រប់គ្រាន់នោះមានដូចជា៖
១. អារម្មណ៍ចេះផ្លាស់ប្តូរ, ចេះថប់បារម្ភ, និងជំងឺធ្លាក់ទឹកចិត្ត
២. អន់ផ្នែកស្មារតី, ចុះខ្សោយការចង់ចាំខួរក្បាល, និងចេះតែឈឺក្បាលច្រើន
៣. រាងកាយចុះខ្សោយ, ឡើងគីឡូ, ប្រព័ន្ធភាពសុំាខ្សោយ, និងឈឺច្រើន
៤. លើសឈាម, ផលិតអាំងស៊ុយលីនមិនទៀង, និងឆាប់គាំងបេះដូង
៥. ធ្វើស្បែកស្ងួត, មុខឡើងជាំ, បញ្ហាសើរស្បែក, និងឡើងមុន...
ប្រសិនបើអ្នកមានបញ្ហាការគេងខ្លាំង អ្នកគួរទៅរកអ្នកជំនាញ និងគ្រូពេទ្យ ដើម្បីរកដំណោះស្រាយឱ្យអ្នកគេងលក់់ស្រួលវិញ។ ព្រោះការគេងនេះមានការផ្សារភ្ជាប់ជាមួយនឹងបញ្ហាជំងឺខាងលើនេះ។ អ្នកយកចិត្ដទុកដាក់ចំពោះការគេងដើម្បីសុខភាពរបស់អ្នកឱ្យបានល្អ ព្រោះនៅពេលដែលយើងឈឺហើយវាពិបាកណាស់នាំឱ្យយើងខាតបង់ទាំងពេលវេលា និងខាតនូវប្រាក់កាក់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព