ជំងឺ
សញ្ញាគ្រោះថ្នាក់! មានអាការដកដង្ហើមខ្លីៗ ពិបាកដកដង្ហើម អាចជាសញ្ញានៃជំងឺទាំង៧នេះ

អ្នកគ្រប់គ្នាត្រូវដឹងថា ការដកដង្ហើម គឺជាសកម្មភាពនៃការស្រូបដង្ហើមចូលសួតតាមរយៈ ច្រមុះ និងមាត់ បន្ទាប់មកសួតនឹងធ្វើដំណើរការនៅក្នុងថង់ខ្យល់ដែលមានរាងប៉ោងដែលហៅថា Alveoli។ រួចអុកស៊ីហ្សែននឹងផ្លាស់ទីទៅក្នុងឈាម ដើម្បីបញ្ជូនទៅតាមសរីរាង្គក្នុងខ្លួនរបស់មនុស្ស។

មនុស្សជាច្រើនជួបប្រទះនឹងការពិបាកដកដង្ហើម ឬដកដង្ហើមខ្លី ដែលអាចជាសញ្ញានៃការកើតជំងឺផ្លូវដង្ហើម ឬក៏ការឆ្លងមេរោគ។ នៅក្នុងនោះដែរ ជំងឺផ្លូវដង្ហើមរួមមាន ជំងឺផ្ដាសាយ ជំងឺហឺត ជំងឺសួត ជំងឺធាត់ ជំងឺខ្សោយបេះដូង ដែលបណ្ដាលឱ្យអ្នកមានអាការដកដង្ហើមខ្លីៗ ឬពិបាកក្នុងការដង្ហើម។ នេះបើយោងតាម vnexpress

១.ជំងឺហឺត

ជំងឺហឺត គឺជាជំងឺមួយដែលកើតឡើងដោយសារតែការស្ទះផ្លូវដង្ហើម ឬពិបាកក្នុងការដកដង្ហើមចេញពីសួត។ អាការនៃជំងឺហឺតរួមមាន កណ្ដាស់ ក្អក ដកដង្ហើមខ្លីៗ និងមានអារម្មណ៍តឹងៗទ្រូងជាដើម។

២.ជំងឺផ្ដាសាយ និងការឆ្លងមេរោគSinus

ជំងឺផ្ដាសាយ និងការឆ្លងមេរោគអាចបណ្ដាលឱ្យអ្នកពិបាកដកដង្ហើម ប៉ុន្តែអាចធូរស្បើយទៅវិញក្រោយពេលញុំាថ្នាំ។ មិនតែប៉ុណ្ណោះទេ មេរោគ និងបាក់តេរីអាចរស់នៅក្នុងច្រមុះ ដែលបណ្ដាលឱ្យអ្នកពិបាកក្នុងការដកដង្ហើម និងស្រូបយកខ្យល់អុកស៊ីសែន។ រោគសញ្ញានៃជំងឺផ្ដាសាយរួមមាន ហៀរសំបោរ កណ្ដាស់ ក្អក ឈឺក ឈឺក្បាល ឈឺខ្លួនប្រាណ គ្រុនក្ដៅ។ រីឯរោគសញ្ញានៃការឆ្លងមេរោគSinusរួមមាន ទឹករំអិលពណ៌បៃតងក្នុងច្រមុះ ឈឺក្បាល ក្អក ក្ដៅខ្លួន អស់កម្លាំង ឬមិនស្រួលក្នុងការដកដង្ហើម។

៣.ឆ្លងមេរោគផ្លូវដង្ហើម

ជំងឺរលាកសួត ជំងឺរលាកទងសួត ជំងឺរបេង គឺជាការឆ្លងមេរោគសួតដែលបណ្ដាលមកពីបាក់តេរី និងវីរុស។ រោគសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមរួមមាន ក្អក ក្ដៅខ្លួន អស់កម្លាំង ឈឺក្បាល ឆាប់ខឹង និងតឹងទ្រូង។

៤.ឡើងខ្លាញ់ច្រើន

ការឡើងទម្ងន់អាចធ្វើឱ្យសួតមានសម្ពាធ ធ្វើឱ្យសួតពិបាកក្នុងការដកដង្ហើម។ ប្រសិនបើអ្នកធាត់ អ្នកនឹងមានបញ្ហាក្នុងការដកដង្ហើម ជាពិសេសអំឡុងពេលអ្នកហាត់ប្រាណហត់ខ្លាំង។ មិនតែប៉ុណ្ណោះទេ អ្នកធាត់ក៏អាចជួបនឹងបញ្ហាសុខភាពផ្សេងៗទៀតដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងពិបាកក្នុងការដកដង្ហើមអំឡុងពេលគេង។

៥.ជំងឺសួតរ៉ាំរ៉ៃ

ជំងឺសួតរ៉ាំរ៉ៃ គឺជាក្រុមនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ និងជំងឺស្ទះសួត ដែលបណ្ដាលឱ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើម។ ជំងឺនេះភាគច្រើនកើតឡើងដោយ ការជក់បារី។ រោគសញ្ញានៃជំងឺសួតរ៉ាំរ៉ៃរួមមាន ក្អករ៉ាំរ៉ៃ ដកដង្ហើមខ្លី អស់កម្លាំង និងមានទឹករំអិលក្នុងបំពងក។

៦.ជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូងក៏ធ្វើឱ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើម ហើយជំងឺនេះមានរោគសញ្ញរួមមាន ឈឺទ្រូង ញ័របេះដូង ក្អក វិលមុខ ហើមកជើង ឡើងទម្ងន់លឿន។

៧.ជំងឺមហារីកសួត

ការដកដង្ហើមខ្លី អាចជារោគសញ្ញានៃជំងឺមហារីកសួត ហើយជំងឺនេះមានរោគសញ្ញារួមមាន ក្អក តឹងទ្រូង ឈឺទ្រូង និងក្អកមានឈាមជាដើម។

ប្រសិនបើអ្នកមានអាការពិបាកក្នុងការដកដង្ហើម ដើម្បីកំណត់អត្ថសញ្ញាណនៃជំងឺនីមួយៗ អ្នកត្រូវតែទៅពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតជំនាញ។ ពីព្រោះថា បញ្ហាពិបាកដកដង្ហើម ឬដកដង្ហើមខ្លីជារោគសញ្ញាមួយមិនស្រួលនោះទេ ដូច្នេះត្រូវពិគ្រោះជាមួយពេទ្យជាបន្ទាន់។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
316 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
188 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia