ជំងឺ
អ្នកជំនាញប្រាប់! របៀបសម្គាល់ទឹកនោម ប្រៃ ផ្អែមឬធម្មតា តាមក្បួនងាយៗដឹងលឿន
Mourn Kunthea
January 2 2023
1.7 K views

ប៉ុន្មានឆ្នាំមកនេះឃើញថា ជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ បានគម្រាមកំហែងអាយុជីវិតមនុស្សជាច្រើន ទាំងមនុស្សចាស់ មនុស្សពេញវ័យ និងកុមារ។ មានកត្តាជាច្រើនដែលនាំឱ្យមនុស្សឈានទៅរកការកើនទឹកនោមផ្អែមឬទឹកនោមប្រៃបានគឺ កត្តាហ្សែន កត្តាតំណពូជ កត្តារស់នៅមិនបានត្រឹមត្រូវ កត្តាហូបចុក និងកត្តាសំខាន់មួយទៀតនោះគឺមនុស្សភាគច្រើនមិនបានតាមដាន ពិនិត្យសុខភាពនោះទេ។

យោងតាមការណែនាំពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង cdc សហរដ្ឋអាមេរិកបានឱ្យដឹងថា ដើម្បីបង្ការ ការពារជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ឱ្យបានទាន់ពេលវេលា កុំឱ្យឈានទៅរកជំងឺធ្ងន់ធ្ងរ មនុស្សគ្រប់រូបគួរដឹងពីរបៀបសម្គាល់ទឹកនោម។ ដើម្បីដឹងថា ទឹកនោមអ្នកប្រៃ ផ្អែម ឬទឹកនោមធម្មតា អាចប្រើក្បួនខាងក្រោមបាន៖

១. របៀបសម្គាល់ទឹកនោមផ្អែម

 ជាទូទៅអ្នកដែលមានទឹកនោមផ្អែម ច្រើនតែជួបនូវរោគសញ្ញារួមមាន៖

- ទឹកនោមមានពណ៌ស្រាល ឬពណ៌ស

-ស្រេកទឹកខ្លាំង

-ស្រកទម្ងន់ខុសធម្មតា

-ព្រិលភ្នែក (ខ្សោយភ្នែក)

-នោមញឹកញាប់ ពិសេសនៅពេលយប់

-ស្ពឹកដៃ ស្ពឹកជើង

-ស្បែកស្ងួតខ្លាំង

-មានរបួសមិនងាយជាសះស្បើយ

បើមានអាការៈ និងសញ្ញាទឹកនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់ទៅពិនិត្យទឹកនោម។

២. របៀបសម្គាល់ទឹកនោមប្រៃ

ជាទូទៅអ្នកដែលមានទឹកនោមប្រៃ ច្រើនតែជួបនូវរោគសញ្ញារួមមាន៖

- ហើមធ្ងន់ធ្ងរ ជាពិសេសនៅជុំវិញភ្នែក កជើង និងជើង

- ពេលបត់ជើងតូចម្តងៗ ទឹកនោមឡើងពពុះច្រើន ដែលជាលទ្ធផលនៃការកើនឡើងបរិមាណប្រូតេអ៊ីនក្នុងទឹកនោម

- មិនសូវបត់ជើងតូច មានន័យថាផឹកទឹកច្រើនតែមិនសូវបត់ជើង

- ឡើងទម្ងន់ ដោយសារតែការរក្សាសារធាតុរាវក្នុងខ្លួន

- អស់កម្លាំង

- បាត់បង់ចំណង់អាហារ។

បើមានអាការៈ និងសញ្ញាទឹកនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់ទៅពិនិត្យទឹកនោម។

៣. របៀបសម្គាល់ថាទឹកនោមធម្មតាមិនមានជំងឺ

ប្រសិនបើអ្នកមានសុខភាពធម្មតា មិនមានជំងឺទឹកនោមផ្អែមឬទឹកនោមប្រៃអ្នកអាចសម្គាល់បានតាមរយៈ

- ការបត់ជើងតូចធម្មតា១ថ្ងៃ៤ទៅ៨ដង

- ទឹកនោមមិនមានពពុះ

- ទម្ងន់ធម្មតាមិនឡើងមិនចុះ

- មិនអស់កម្លាំង ឃ្លានអាហារធម្មតា...។

សរុបមកវិញក្រោយអាចអត្ថបទនេះរួចហើយ ប្រសិនជាអ្នកចង់ដឹងថាទឹកនោមអ្នកប្រៃ ផ្អែម ឬធម្មតា អ្នកអាចសម្គាល់ទៅតាមការរៀបរាន់ខាងលើបាន។ ប្រសិនអាការរបស់អ្នកចូលទៅក្នុងជំងឺណាមួយសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានកាន់តែឆាប់កាន់តែល្អ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia