ជំងឺ
អ៊ុំស្រីជួន យាន៖ ក្រោយការវះកាត់បេះដូង នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ជីវិតខ្ញុំដូចរស់ម្តងទៀត
Vuthea Morn
February 7 2022
4.3 K views

មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានបង្កើតកម្មវិធីមនុស្សធម៌ និងបានចុះMOUជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA បានធ្វើការវះកាត់អ្នកជំងឺបេះដូងដែលមានជីវភាពខ្វះខាត នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដែលមានក្រុមគ្រូពេទ្យជំនាញៗ ទាំងជនជាតិថៃ និងខ្មែរ ហើយទទួលបានជោគជ័យ២ករណីរួចហើយ។

អ៊ុំស្រី ជួន យន អាយុ៥៥ឆ្នាំ ជាអ្នកជំងឺបេះដូងម្នាក់ ទើបទទួលជោគជ័យលើការវះកាត់បេះដូងបានថ្លែងប្រាប់ក្រុមការងារចាបបៃតង Healthy Cambodia ទាំងអារម្មណ៍រំភើប លាយលំទឹកភ្នែករលីងរលោងថា «ជីវិតអ៊ុំក្រោយព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដូចជីវិតរស់ឡើងវិញម្តងទៀតអ៊ីចឹង។ អ៊ុំពិតជាអរគុណជាខ្លាំងដល់ក្រុមគ្រូពេទ្យ​TYDA ជាពិសេសឯកឧត្តម ​​បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ វេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី និងក្រុមគ្រូពេទ្យជំនាញៗរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដែលបានធ្វើការវះកាត់​ទទួលបានជោគជ័យ និងជាសះស្បើយអាចវិលត្រឡប់មកផ្ទះវិញ។

អ៊ុំស្រីបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ពិតជា​ល្អៗខ្លាំងណាស់ បានជួយយកចិត្តទុកដាក់ទាំងយប់ និងថ្ងៃ សេវាកម្មល្អ ធ្វើឱ្យអ៊ុំមាន​ទឹកចិត្ត និងក្តីសង្ឃឹមឡើងវិញ ព្រោះពេលធ្លាក់ខ្លួនឈឺភ្លាមៗ អស់សង្ឃឹមតែម្តង តែក្រោយមកដល់មន្ទីរពេទ្យ និងទទួលការព្យាបាលវះកាត់ ថែទាំពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ធ្វើឱ្យមានអារម្មណ៍កក់ក្តៅ មានទឹកចិត្ត និងកម្លាំងឡើងវិញ ហើយមានអារម្មណ៍ថាបានធូរស្បើយឡើងវិញច្រើន។

ដោយឡែកសម្រាប់ជំងឺបេះដូងរបស់អ៊ុំស្រីវិញ ខ្លួនឯងផ្ទាល់ មិនដឹងថាមានជំងឺបេះដូងនេះតាំងពីពេលណានោះទេ ដឹងត្រឹមថា នៅក្មេងឧស្សាហ៍ឈឺក្បាល ហើយនៅពេលធ្លាក់ខ្លួនហ្នឹង បេះដូងលោតញាប់ខុសធម្មតា ថប់ដង្ហើមផង ហើយធ្វើទុក្ខយកតែម្តង។ បើកុំតែមានការវះកាត់ពីក្រុមគ្រូពេទ្យជំនាញរបស់ពេទ្យរ៉ូយ៉ាល់ ភ្នំពេញ អ៊ុំប្រហែលអស់សង្ឃឹមហើយ។

ក្រុមគ្រូពេទ្យTYDA តែងតែធ្វើការព្យាបាលជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត និងបានសហការជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ធ្វើការព្យាបាលអ្នកជំងឺបេះដូង ហើយនៅថ្ងៃអនាគតកម្មវិធីព្យាបាលបេះដូងជូនអ្នកមានជីវភាពខ្វះខាតនេះនៅតែបន្តទៀត ក្នុងបេសកកម្មជួយដល់វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញបានចុះMOUជាមួយក្រុមគ្រូពេទ្យTYDAបង្កើតកម្មវិធីព្យាបាលអ្នកជំងឺបេះដូងដែលមានជីវភាពខ្វះខាតដល់ប្រជាជនកម្ពុជា ហើយនេះជាករណីជោគជ័យលើកទី២ហើយ ដែលមន្ទីរពេទ្យធ្លាប់បានធ្វើការវះកាត់ជំងឺបេះដូងជូនអ្នកជំងឺ។ គួរកត់សម្គាល់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញជាមន្ទីរពេទ្យមានស្តង់ដារលំដាប់អន្តរជាតិដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិពីគណៈកម្មការចម្រុះអន្តរជាតិ JCIដែល​ធានា​បាននូវស្តង់ដារវេជ្ជសាស្ត្រ និងសេវាថែទាំសុខភាពដល់អ្នកជំងឺ​កម្ពុជា និងអន្តរជាតិ៕

អត្ថបទដោយ៖ម៉ន វុទ្ធា



Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1458

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
315 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
188 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia