ជំងឺ
ឈាមច្រមុះ និងតឹងច្រមុះភាគច្រើនមួយចំហៀង អាចជារោគសញ្ញាកើតជំងឺមហារីកច្រមុះជំងឺមហារីក
Vuthea Morn
November 12 2020
858 views

មហារីកជាជំងឺកាចសាហាវមួយដែល​​បានសម្លាប់មនុស្សជាច្រើននាក់ ក្នុងរយៈពេលដ៏ខ្លី ហើយជំងឺមហារីក​​មានច្រើនប្រភេទ និង​កត្តាបង្កមាន​​ច្រើនទៅតាម​ប្រភេទនៃជំងឺមហារីក។

យោងតាមមន្ទីរពេទ្យកាល់ម៉ែតកម្ពុជាបានឱ្យដឹងថា Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។

ចំណែករោគសញ្ញាវិញ នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចជា៖- មានឡើងកូនកណ្តុលនៅក, ឈាមច្រមុះ, តឹងច្រមុះភាគច្រើនមួយចំហៀង, សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង, ហឹងត្រចៀក និង ឈឺក្បាល។

សម្រាប់មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖ ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត។ ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី), អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ វីរុសEpstein-Barr Virus និង ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)។

ចំណែកការព្យាបាលវិញ ត្រូវព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប (Modern Radiotherapy),ការចាក់ថ្នាំគីមី(Chemotherapy) និង ការវះកាត់ក្នុងករណីខ្លះ។

សូមបញ្ជាក់ថា បើបងប្អូនមានអាការៈខាងលើ ហើយសង្ស័យថាខ្លួនឯងមានជំងឺមហារីកច្រមុះ ត្រូវប្រញ៉ាប់ទៅមន្ទីរពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឱ្យទាន់ពេលវេលា៕

អត្ថបទដោយ៖ម៉ន វុទ្ធា

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia