ព័ត៌មាន
ប្រុងប្រយ័ត្ន! កម្ពុជារងសម្ពាធទាប បង្កជាភ្លៀងធ្លាក់ លាយខ្យល់កន្រ្ទាក់៣ថ្ងៃជាប់គ្នា
Thida Pet
May 31 2024
1.8 K views

យោងតាមរយៈការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមបានចុះផ្សាយនាព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២៤នេះ ឱ្យដឹងថា កម្ពុជាយើងនឹងរងសម្ពាធទាបសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២.៥ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង តាកែវ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០%- ៤០%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី១០%-៤០%។

៣-តំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០%-៤០%។

-លើផ្ទៃសមុទ្រមានភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់មធ្យម អប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧០ម៉ែត្រ។

អាស្រ័យហេតុនេះហើយសម្រាប់បងប្អូនដែលរស់នៅខេត្តដែលបានរៀបរាប់ខាងលើបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងចេញដំណើរទៅណាមកណា ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវទឹក មុនចេញដំណើរគួរពិនិត្យមើលស្ថានភាពអាកាសធាតុដែលក្រសួងជួនដំណឹងឱ្យបានមុន ដើម្បីការពារគ្រោះថ្នាក់ដោយប្រការណាមួយ៕

រូបភាព៖ khmertimeskh

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង

#ព័ត៌មាន

សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
2.7 K views

#ព័ត៌មាន

ពេលកូនអ្នកមាន ប.ស.ស មានអត្ថប្រយោជន៍ដល់អនាគតកូនៗ ជាច្រើន
Tror Sopheap
February 5 2026
622 views

#ព័ត៌មាន

ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរពេទ្យឯកជនចំនួន ២កន្លែងនេះ
Tror Sopheap
February 5 2026
6.8 K views

#ព័ត៌មាន

មន្រ្តីបរិស្ថានបញ្ជាក់ថា ៣ចំណុចនេះ អ្នកមិនគួរនាំចូលសំណល់អេឡិចត្រូនិកមកកែច្នៃទេ
Tror Sopheap
January 27 2026
50 views

#ព័ត៌មាន

ប្រយ័ត្នល្អជាង! ៩ចំណុចការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍
Tror Sopheap
January 26 2026
906 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! អ្នកឆ្លងជំងឺនីប៉ាហ៍មានអត្រាស្លាប់ចន្លោះពី ៤០%ទៅ៧០% នេះជារោគសញ្ញា
Tror Sopheap
January 24 2026
13.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia