យោងតាមការឱ្យដឹងពីគណនីផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ខែឧសភា ឆ្នាំ២០២២ នេះបានបង្ហាញថា ដោយមានភ្លៀងធ្លាក់ខ្លាំងមានកម្ពស់ទឹកភ្លៀង ១១២មម បានបណ្តាលឱ្យមានការជន់លិចនៅ ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ករណីលិចជំនន់ទឹកភ្លៀងនេះ ប្រភពខាងលើមិនបានឱ្យដឹងលំអិតពីចំនួនគ្រួសារដែលរងគ្រោះដោយទឹកជំនន់នេះនៅឡើយទេ។
ទន្ទឹមនឹងនេះ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថាស្ទើរគ្រប់រាជធានីខេត្តមាន ភ្លៀងធ្លាក់ តិច មធ្យម និងខ្លាំងស្ទើរតែគ្រប់ទីកន្លែង។ ក្នុងនោះថែមទាំងមានផ្គររន្ទះផងដែរ ហេតុនេះសូមបងប្អូន ចេញទៅណាមកណាត្រៀមអាវភ្លៀងជាប់ខ្លួន និងជៀសវាងចេញក្រៅណេលមេឃធ្លាក់ភ្លៀងនិងខ្យល់ ដើម្បីការពារគ្រោះកើតឡើងដោយចៃដន្យ៕
អត្ថបទដោយ ៖ Senghong