ព័ត៌មាន
ថ្ងៃនេះ! ក្រសួងសុខាភិបាលប្រកាសការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code ដើម្បីទប់ស្កាត់កូវីដ‑១៩

នាថ្ងៃនេះ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសថា ដោយផ្អែកលើសភាពការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍ជាបន្តបន្ទាប់ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ឆ្នាំ ២០២១" ដូចដែល សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ជំរាបជូនដល់សាធារណៈជន គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូននូវវិធានការណ៍បន្ថែម ដើម្បីបង្កើន ប្រសិទ្ធភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានរៀបចំនូវប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ (Stop Covid)” ដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code នៅ ពេលធ្វើដំណើរចេញ-ចូលទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ -ចូលច្រើន។ ប្រព័ន្ធនេះ និងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបាន ចេញ-ចូល (ជាប្រព័ន្ធដែលមិនមានការតាមដានឯកជនភាពរបស់បុគ្គល) និង ផ្តល់ភាពងាយស្រួលក្នុងការតាមស្វែងរកអ្នកដែល ជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានវីរុសកូវីដ -១៩។

ជាមួយគ្នានេះដែរ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមណែនាំដល់ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទី តាំងដែលបានរៀបរាប់ខាងលើដែលមានមនុស្សជួបជុំច្រើនឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ ទប់ស្កាត់កូវីដ-១៩ (Stop Covid-19)” នេះដើម្បីទទួលបាន QR Code យកមកប្រើប្រាស់ សូមចូលទៅកាន់ គេហទំព័រ stopcoivd.gov.kh រួចចុចលើពាក្យ “ស្នើសុំ QR Codle"។ បន្ទាប់មក សូមបំពេញព័ត៌មាន រួចចុចលើ “ស្នើសុំ QR Code” និងចុចលើ “Download" ដើម្បី ទទួលបាន QR Code មួយសន្លឹកយកទៅព្រីន និងបិទនៅពីមុខទីកន្លែងចេញ-ចូលរបស់ខ្លួន ។ ការប្រើប្រាស់ប្រព័ន្ធនេះ មិនតម្រូវឱ្យ មានការចំណាយណាមួយនោះទេ។

គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រព័ន្ធនេះ ទាំងអស់គ្នា ដើម្បីបង្ការសុខភាព ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩ (Stop Covid-19)" សាធារណជនអាចទាក់ទងទៅកាន់មជ្ឈមណ្ឌលទាក់ទងបឋមនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទកូដខ្លី ១២៣ (Call Center 123)ឬ ០៩៩ ៨៨៨ ៨១៦ឬ ០១២ ៩៧៩ ០៧៩ ដែលសាធារណជនអាចហៅចូលដោយឥតគិតថ្លៃ ឬតាមរយៈគេហទំព័ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលមានអាសយដ្ឋាន www.mptc.gow.kh ឬអ៊ីម៉ែល info@mptcgov.kh។

អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia