ជំងឺ
មិនចង់កើតជំងឺមហារីកស្បែកគួរប្រយ័ត្នចំណុចទាំងនេះ
Vuthea Morn
October 27 2020
975 views

បច្ចុប្បន្នមានប្រជាជនកម្ពុជាជាច្រើនមានបញ្ហាសុខភាព ក្នុងនោះជម្ងឺមហារីកស្បែកក៏ជាប្រភេទជម្ងឺមួយគួរឲ្យព្រួយបារម្ភផងដែរ ។ ថ្ងៃនេះ Healthy Cambodia នឹងនាំលោកអ្នកមកដឹងពីជម្ងឺមហារីកស្បែកដោយដកស្រង់ចេញពីគេហទំព័រ www.familydoctor.com

ជម្ងឺមហារីកស្បែក ភាគច្រើនត្រូវបានបង្កឡើងដោយកាំរស្មី ultraviolet ដែលគេសង្កេតឃើញមាននៅក្នុងពន្លឺព្រះអាទិត្យ និងពន្លឺភ្លើងជាដើម ។ ភាគច្រើនគេសង្កេតឃើញ មានទម្រង់ពីរប្រភេទនៃជម្ងឺមហារីកស្បែកនេះ គឺ Basal cell carcinoma និង squamous cell carcinoma ។ វាមានការវិវដ្ដយឺត ហើយប្រសិនបើកំណត់រោគវិនិច្ឆ័យបានលឿន ការព្យាបាលមានភាពងាយស្រួល និងមិនរីករាលដាលទៀតផង ។

ចំណែកជម្ងឺមហារីកស្បែកប្រភេទ Melanoma ជាប្រភេទជម្ងឺកម្រ ប៉ុន្តែប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលាទេ វាអាចរាលដាលពេញរាងកាយ ហើយអាចបង្កឲ្យស្លាប់បានទៀតផង ។

រោគសញ្ញានៃជម្ងឺមហារីកស្បែក ៖ ផ្លាស់ប្ដូរស្បែក ដុះសាច់លើស្បែក មានស្នាមពក ដុះប្រជ្រុយ ស្បែកឡើងគគ្រើម និងមើលទៅស្បែកមានលក្ខណៈមិនដូចគ្នា ។

មូលហេតុនៃជម្ងឺមហារីកស្បែក​៖ បង្កឡើងដោយពន្លឺ ultraviolet ។ ពន្លឺនេះមានពីរប្រភេទ គឺ UVA rays (វាជ្រាបចូលជ្រៅដល់ស្រទាប់ស្បែក និងបំផ្លាញស្រទាប់មូលដ្ឋាននៃស្បែក ) ចំណែក UVB rays ធ្វើឲ្យខូចស្រទាប់លើនៃស្បែក និងធ្វើស្បែករលាកទៀតផង ។

របៀបការពារស្បែកពីជម្ងឺមហារីកស្បែក៖ ជៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ និងពន្លឺភ្លើងញឹកញាប់ និងរយៈពេលយូរ ។ ប្រើប្រាស់ ឡេការពារពន្លឺព្រះអាទិត្យ (SPF) ប៉ុន្តែត្រូវចាំថា ឡេការពារពន្លឺព្រះអាទិត្យមិនអាចការពារស្បែកអ្នក១០០%នោះទេ ។ ក្រៅពីនេះ លោកអ្នកអាចពាក់ខោអាវ និងពាក់វ៉ែនតា(ការពារ UVA និង UVB) បន្ថែមបាន ។

ការព្យាបាលជម្ងឺមហារីកស្បែក៖ អាស្រ័យលើប្រភេទជម្ងឺមហារីកស្បែក ទីកន្លែងដែលវាបានកើត ទំហំរបស់វា ការរីករាលដាល និងសុខភាពទូទៅរបស់អ្នកជម្ងឺ ។

ត្រូវចាំថា ពេលមេឃស្រទន់ និងទឹកមិនអាចការពារពន្លឺព្រះអាទិត្យមិនឲ្យប៉ះស្បែកបាននោះទេ ។ ពន្លឺប្រភេទ UV rays អាចចាំងចូលក្នុងទឹកបានជម្រៅរហូតដល់ជាងមួយម៉ែត និងអាចឆ្លងកាត់ដុំពពកបានរហូតដល់ ៦០%ទៅ ៨០% (ពេលមេឃស្រទន់ )៕

អត្ថបទដោយ៖ ហួ ភារ៉ា

 


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia