អាហារ
កុំញុំាល្អ! ផ្លែឈើ៣មុខ ស្ត្រីពពោះគួរចៀសវាងទទួលទាន ដើម្បីបង្ការកុំឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ
Pheakdey Pao
November 11 2022
406 views

ស្ត្រីអំឡុងពេលមានផ្ទៃពោះ រមែងត្រូវបានក្រុមគ្រូពេទ្យជំនាញណែនាំឱ្យទទួលទាននៅប្រភេទក្រុមបន្លែផ្លែឈើ ស៊ុត និងប្រភេទអាហារដែលសម្បូរទៅសារជាតិប្រូតេអ៊ីន ដើម្បីបំប៉នទៅដល់សុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ។

ដោយឡែក ក្នុងចំណោមក្រុមអាហារដែលសម្បូរសារជាតិចិញ្ចឹមទាំងនោះ ក៏មានប្រភេទអាហារមួយចំនួនដែលត្រូវបានគេសិក្សាឃើញថា អាចប៉ះពាល់ដល់ទារកក្នុងផងដែរ។ តួយ៉ាង ផ្អែកប្រភព apollocradle បានលើកបង្ហាញនូវក្រុមផ្លែឈើចំនួន៣ប្រភេទ ដែលស្ត្រីមានផ្ទៃពោះ ​គួរ​ប្រុងប្រយ័ត្ន​នៅពេល​ទទួលទាន ព្រោះអាច​បណ្តាល​ឱ្យ​មាន​ការ​ហូរ​ឈាម​តាម​ទ្វារមាស ហើយ​ក្នុង​ករណី​អាក្រក់​បំផុត​គឺ​រលូត​កូន​៖

១. ផ្លែល្ហុង៖ ប្រភេទផ្លែល្ហុងខ្ចី ឬល្ហុងមិនទាន់ទុំ មានផ្ទុកជាតិជ័រ អាចបណ្តាលឱ្យមានការកន្ត្រាក់ស្បូនមិនគ្រប់ខែ អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ ដោយឡែក ចំពោះផ្លែល្ហុងទុំសម្បូរទៅដោយវីតាមីន និងជាតិដែក ដែលអ្នកមានផ្ទៃពោះអាចទទួលបានក្នុងបរិមាណសមស្របមួយ។

២. ម្នាស់៖ អង់ស៊ីមមួយចំនួនមាននៅក្នុងផ្លែម្នាស់ អាចផ្លាស់ប្តូរលក្ខណៈមាត់ស្បូន ធ្វើឱ្យមានការកន្ត្រាក់មុនអាយុកាល និងអាចបណ្តាលឱ្យរលូតកូន។ ក្រៅ​ពី​ឥទ្ធិពល​បែប​នេះ វា​ក៏​ជាអាច​បង្ក​ឱ្យ​រាគ និងធ្វើឱ្យ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ពេល​មាន​ផ្ទៃពោះ។

៣. ទំពាំងបាយជូ៖ សម្រាប់ស្ត្រីមានផ្ទៃពោះ ទំពាំងបាយជូមិនត្រូវបានណែនាំឱ្យទទួលទានក្នុងអំឡុងត្រីមាសចុងក្រោយនោះទេ។ ដោយហេតុថា សារជាតិនៅក្នុងផ្លែទំពាំងបាយជូ ​អាច​បង្កើត​កម្តៅ​ក្នុង​ខ្លួន​ដែល​មិន​ល្អ​សម្រាប់​ទាំង​ម្តាយ​ និង​កូន រួចទាំងអាចជះផលវិបាក​ផ្សេងៗ​ទៀត។

យ៉ាងណាមិញ អំឡុងពេលមានផ្ទៃពោះស្ត្រីគ្រប់រូបគួរតែព្យាយាមញុំានូវក្រុមផ្លែឈើខាងក្រោមនេះ៖

១. ឪឡឹក សម្បូរទៅដោយជាតិទឹក ជួយរក្សាតុល្យភាពអេឡិចត្រូលីតក្នុងខ្លួន។

២. ចេក សម្បូរទៅដោយកាបូអ៊ីដ្រាត ការពារភាពស្លេកស្លាំង និងជួយថែរក្សាសុខភាពពោះវៀនធំ។

៣. ផ្លែក្រូច ធ្វើឱ្យជួយរក្សាជាតិទឹកក្នុងខ្លួន និងសម្បូរទៅដោយវីតាមីន C។

៤. ផ្លែបឺរ សម្បូរទៅដោយខ្លាញ់ដែលមានសុខភាពល្អ និងមានសារធាតុ folate ដែលជួយជំរុញ ការលូតលាស់សុខភាពខួរក្បាលទារកក្នុងផ្ទៃ និងសម្បូរវីតាមីន K វីតាមីន B ជាតិសរសៃ ម៉ាញ៉េស្យូម និងប៉ូតាស្យូមជំនួយដល់ការលូតលាស់របស់ទារកផងដែរ។

៥. ផ្លែប៉ោម សម្បូរទៅដោយជាតិសរសៃ វីតាមីន និងប៉ូតាស្យូម ជួយបានទាំងសុខភាពម្តាយ និងទារក។

គូសបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា សម្រាប់ស្ត្រីមានផ្ទៃដាច់ខាតត្រូវចៀសវាងនូវប្រភេទសាច់ឆៅគ្រប់ប្រភេទ គ្រឿងស្រវឹង សារជាតិកាហ្វេអ៊ីន និងផ្សែងបារី ពីព្រោះថា ក្រុមអាហារទាំងអស់នេះ គឺអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងសុខភាពម្តាយខ្លាំង៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1334

អត្ថបទទាក់ទង

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
102 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
269 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
125 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
434 views

#អាហារ

វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
926 views

#អាហារ

ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
587 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia