គំនិតរកស៊ី
ម្ចាស់ប្រ៊េនចាស់វស្សា ប្រាប់ថាចាយគំនិតជាដើមទុន មិនចាំបាច់មានលុយច្រើនរកស៊ីក៏ជោគជ័យបាន

ប្រាកដណាស់បើនិយាយដល់រឿងរកស៊ី ប្រហែលជារឿងដែលគ្រប់គ្នានឹកឃើញមុនគេគឺលុយជាដើមទុន។ ប៉ុន្តែថ្ងៃនេះចាបបៃតងនឹងនាំប្រិយមិត្ត មកដឹងពីវិធីផ្ដើមរកស៊ីដោយមិនបានប្រើលុយជាដើមទុនដំបូង របស់សហគ្រិនស្ត្រីក្នុងស្រុកម្នាក់ ដែលគាត់ផ្ដើមរកស៊ីដោយគ្មានលុយ រហូតរីកចម្រើនមកបានជាង៦ឆ្នាំ។

អ្នកនាង កាន់ ចន្ថា ជាកូនស្រីអ្នកខេត្តកំពតម្នាក់ ដែលមកបន្តជីវិតជានិស្សិតនៅទីក្រុងភ្នំពេញ។ អ្នកនាងជានិស្សិត ដែលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានCamED ហើយបច្ចុប្បន្នក៏ជាម្ចាស់ប្រ៊េនផលិតផលថែរក្សាសម្រស់ Phichy P-White ប្រ៊េនខ្មែរទី១ ដែលមានដាក់លក់នៅក្នុងផ្សារទំនើបស្យ៉ាផារ៉ាហ្គនដែលជាផ្សារទំនើបធំជាងគេនៃថៃ។ ងាកមកដល់ចំណុចដែលចាប់ផ្ដើមរកស៊ីដោយមិនប្រើលុយជាដើមទុន ប្រិយមិត្តប្រហែលកំពុងឆ្ងល់ហើយថា គាត់ធ្វើបានដោយរបៀបណា?

ចំណុចទី១ លក់គំនិត៖ អំឡុងពេលរៀនបណ្ដើរអ្នកនាងឆ្លៀតពេលរកចំណូលបណ្ដើរ ដោយលក់ឥវ៉ាន់តាមអនឡាញ។ អ្នកនាងបានបង្កើតហ្វេសប៊ុក ហើយផុសលក់ខោអាវនិងគ្រឿងសម្អាងចម្រុះ។ គាត់គ្មានលុយក្នុងការទិញអីវ៉ាន់ស្ដុកទុកនោះទេ តែគាត់មានគំនិត ភាពប៉ិនប្រសព្វ ចាប់យកឱកាសផ្សារទំនាក់ទំនងជាមួយម្ចាស់ហាងមួយកន្លែងដែលនៅក្បែរផ្ទះជួល។ គាត់បានសុំថតរូបសម្លៀកបំពាក់ដើម្បីផុសលក់តាមហ្វេសប៊ុក ពេលមានភ្ញៀវកាម្មង់ចាំគិតគូចំណេញជាមួយគ្នា។ សម្លឹងឃើញថាអាចជួយបង្កើនការលក់បានច្រើនជាងមុនដែរ ម្ចាស់ហាងក៏យល់ព្រមសហការជាមួយ។ នេះហើយគឺជាការលក់គំនិត បង្កើតលុយរបស់គាត់។

ចំណុចទី២ ចាប់ឱកាសកសាងអាជីវកម្មផ្ទាល់ខ្លួន៖ គាត់បានសាងកេរ្តិ៍ឈ្មោះ សាងទំនុកចិត្តសន្សំភ្ញៀវ រហូតចាប់ផ្ដើមមានម៉ូយប្រចាំកើនឡើងជារឿយៗ។ ដោយមានអ្នកស្គាល់គាំទ្រច្រើន ព្រមទាំងសន្សំបានដើមទុនមួយចំនួនផងនោះ អ្នកនាងក៏សម្រេចចិត្តពង្រីក​អាជីវកម្មឱ្យ ដោយបង្កើតយីហោផលិតផលថែសម្រស់ផ្ទាល់ខ្លួន។ ក្នុងនាមជាមនុស្សម្នាក់ដែលស្រឡាញ់ភាពស្អាត ក៏ចាប់ផ្ដើមសិក្សាជាមួយរោងចក្រនៅប្រទេសថៃ។ ក្រោយពីបានធ្វើតេស្តដឹងពីគុណភាពនៃផលិតផលហើយ ក៏សម្រេចចិត្តបង្កើតយីហោផ្ទាល់ខ្លួនឈ្មោះថា Phichy P-White នៅក្នុងឆ្នាំ២០១៦។ ការកសាងកេរ្តិ៍ឈ្មោះកន្លងមក បូកជាមួយការខិតខំធ្វើទីផ្សារគ្មានពេលសម្រាកផងនោះ ធ្វើឱ្យមានអ្នកស្គាល់បន្តបន្ទាប់ រហូតប្រ៊េនPhichy P-White កាន់តែល្បីឡើងៗ។

ចំណុចទី៣ រក្សាគុណភាព៖ អាជីវកម្មរយៈ៦ឆ្នាំ ប្រសិនបើគុណភាពផលិតផលលំៗ ម្ល៉េះមិនអាចឈរជើងជាប់លើទីផ្សារបានទេ។ អ្នកនាងនិយាយថា ផលិតផលរបស់អ្នកនាងផ្ដោតសំខាន់លើគុណភាព។ រយៈពេល៦ឆ្នាំ បង្កើតផលិតផលតែ៤មុខ ព្រោះម្ចាស់ប្រ៊េនមានចក្ខុវិស័យមុតមាំមួយ រាល់ផលិតផលទាំងអស់ត្រូវតែល្អ មិនមែនចេញថ្មីមួយបាត់មុខផលិតផលចាស់នោះទេ ទាល់តែមានការគាំទ្រខ្លាំង អាចដំណើរការបានស្មើដៃគ្នាសិន ទើបបន្ថែមផលិតផលថ្មី។ ភាពជោគជ័យក្នុងការតស៊ូរយៈពេល៦ឆ្នាំមកនេះ ក្នុងឆ្នាំ២០២២នេះ អ្នកនាងកាន់ ចន្ថា បានទទួលពានរង្វាន់៤ និងវិញ្ញាបនបត្រជាច្រើនពីប្រទេសថៃ ដែលបញ្ជាក់ពីផលិតផលគុណភាពនិងមានទីផ្សារខ្ពស់បំផុត។ មិនតែប៉ុណ្ណោះជាប្រ៊េនខ្មែរទី១ ដែលមានដាក់ផលិតផលលក់នៅក្នុងផ្សារទំនើបធំជាងគេនៃថៃ គឺផ្សារទំនើបស្យ៉ាផារ៉ាហ្គន ព្រមទាំងជាយីហោមួយ មានតំណាងចែកចាយបន្តរាប់ម៉ឺននាក់ផងដែរ។ ក្រៅពីនោះអ្នកនាងក៏ជាអ្នកជំនួញវ័យក្មេងដែលកាន់កាប់អាជីវកម្មជាច្រើនមុខក្នុងដៃ ដូចជាឃ្លាំងរដយន្ត សិប្បកម្មគ្រឿងសង្ហារឹម ហាងលក់ឧបករណ៍តន្រ្តីភ្លេង ម្ចាស់ផ្ទះជួលក្នុងទីក្រុងភ្នំពេញ រួមទាំងអាជីវកម្មទិញលក់អង្ករធម្មជាតិផងដែរ។

អ្នកនាង ក៏បានលើកទឹកចិត្ត សម្រាប់អ្នកដែលចង់បង្កើតមុខរបរដំបូងៗគួរចាប់ផ្ដើមពីតូចទៅ រកឱ្យឃើញថាខ្លួនឯងស្រឡាញ់អ្វី ហើយចុះដៃធ្វើឱ្យពេញទំហឹង។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកច្បាស់នឹងគោលដៅហើយ សូមធ្វើសកម្មភាពជាមួយគោលដៅឱ្យខ្លាំង តាំងចិត្តថាធ្វើជាអ្នករកស៊ីត្រូវតែគ្មានពាក្យថាបោះបង់នៅចំពោះមុខឡើយ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
148 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
30 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
130 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
98 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
61 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
283 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
4.5 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
381 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
337 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia