ជំងឺ
លោកឧកញ៉ាវេជ្ជ.គួចម៉េងលី៖ មិនចង់កើតមានបញ្ហាឈឺឆ្អឹងខ្នង ត្រូវប្រយ័ត្នរឿងទាំងនេះ
Phoak Mary
April 1 2022
722 views

ការ​ឈឺ​ចង្កេះ ឬ​ឈឺ​ឆ្អឹងខ្នង​បណ្តាល​មក​ពី មូលហេតុ​ផ្សេងៗគ្នា រួមមាន​ការ រង​របួស ឬ​គ្រោះថ្នាក់ ឥរិយាបថ​អង្គុយ ឬ​ឈរ​មិន​ត្រឹមត្រូវ និង​ការវិវត្តន៍​នៃ​អាយុកាល​របស់​មនុស្ស​។ នៅ​ពេល​អាយុ​កាន់តែ​ចាស់ ភាគច្រើន​គឺ​ឈឺ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម (lower back pain) ដែល​បណ្ដាល​មកពី​ការ​​សឹករិចរិល​នៃ​ទ្រនាប់​ឆ្អឹង​កង ឬ​បញ្ហា​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង​ជាដើម។

បញ្ហាឈឺឆ្អឹងឬឈឺសន្លាក់ គឺកើតឡើងទៅលើមនុស្សគ្រប់រូបមិនថាប្រុសឬស្រីនោះទេ​ អ្នក​ខ្លះឈឺចាប់ពីអាយុ២០ឆ្នាំឡើងទៅហើយអ្នកខ្លះចន្លោះពី៣៥_៤០ឆ្នាំឡើងទៅរហូតទៅ។បើតាមប្រសាសន័របស់​លោកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​លោក​បាន​ពន្យល់​ក្នុងឆាលនេល​យូធូប របស់​លោកបានដឹងឱ្យថា«មនុស្ស​ប្រុស​ស្រី ដល់ពេល​ចាស់​បន្តិច​ទៅ ឈប់​ហាត់ប្រាណ តែងតែ​ឈឺ​ឆ្អឹងខ្នង ហើយ​ជា​ជំងឺ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ដែល​មនុស្ស​ភាគច្រើន​ពិការ និង​មិន​បាន​ទៅ​ធ្វើ​ការ​ដោយ​បញ្ហា​ហ្នឹង​។ មនុស្ស​នៅ​ក្មេង​អត់​សូវ​ឈឺ​ទេ ព្រោះ​មាន​សាច់ដុំ​ក្បាលពោះ ដល់ពេល​អង្គុយ គឺ​វា​ត្រង់ ម្ល៉ោះហើយ​ឆ្អឹងខ្នង​អត់​ពត់​ទេ។ អ៊ីចឹង​រៀន​អង្គុយ​ឱ្យ​ត្រង់ ឧស្សាហ៍​ងើប​ពត់​ខ្លួនប្រាណ ហ្នឹង​ជួយ​ទី​១ ទី​២​ យើង​កុំ​លើក​របស់​ធ្ងន់ ហើយ​ទី​៣ ទម្ងន់​ខ្លាំង​ពេក កាលណាដែលយើងលើកធ្ងន់ វា​សង្កត់​ទៅ​លើ​ឆ្អឹងខ្ចី នាំ​ឱ្យ​ពុក ឬ​បាក់»។

លោកវេជ្ជបណ្ឌិត គួច ម៉េងលីបានបន្ថែមទៀតថា លោកមានប្រសាសន៍ថា ប្រសិនបើយើងគ្រោះថ្នាក់មានគេវាយយើងចំចង្កេះឬមួយយើងដួលដែលធ្វើអោយយើងឈឺចង្កេះនេះគឺជាសញ្ញាមួយដែលបង្ហាញថាវាអត់ស្រួលនោះទេ យើងត្រូវរួសរាន់ទៅពិនិត្យសុខភាពជាមួយអ្នកជំនាញឆ្អឹង​ គេនឹងធ្វើការពិនិត្យដល់យើង​ទី១គឺគេឱ្យថ្នាំយើង បើទី២គឺគេនិងសុំកាអនុញ្ញាតពិនិត្យតាម ឧបករណ៍ទំនើប ស្កេន (scan) ឬ​ (X-ray) ប៉ុន្តែការ​ scan ឬ x-rayគឺមើលឃើញត្រឹមតែឆ្អឹងថាឆ្អឹងយើងមានបញ្ហាអ្វីតែបើ គេនិងធ្វើបែបឧបករណ៍ ដែលទំនើបមួយទៀតគឺអរអឹមអាយ (RMI) ឬ ធីសីស្កេន (TC SCAN) ឧបករណ៍ទាំងនេះអាចមើលឃើញទាំងសរសៃឈាមនិងកោសិកាទាំងអស់ហើយយើងអាចព្យាបាលបាន​។

លោកឧកញ៉ាសង្កត់ធ្ងន់ទៀតថា «ជួនកាល​ឆ្អឹងខ្ចី​នេះ បើ​យើង​អត់​ប្រយ័ត្ន​ទេ គឺ​វា​អាច​កកិត​ចេញ​មក​ក្រៅ គាប​លើ​សរសៃ ចុកចាប់​ណាស់ ឈឺ​រោយ​ដល់​ជើង ហ្នឹង​អត់​បាត់​ទេ គឺ​ត្រូវតែ​វះកាត់​។ ជួនកាល​វា​អត់​ធ្លាយ​ទេ គឺ​គ្រាន់តែ​ឆ្អឹង​ស្តើង​ឡើងៗ ហើយ​ជួនកាល​ទៅ​វា​ប្រេះ​បែក អ៊ីចឹង​វា​ធ្វើ​ឱ្យ​យើង​ចុក​ឆ្អឹងខ្នង ហើយ​បើ​ចុក​ទៅ យើង​ប្រើ​ទឹក​ក្តៅ​ស្អំឬ​ធ្វើ​សរសៃ​ទៅជា​ធម្មតា​​មួយ​អាទិត្យ​ហ្នឹង​គឺ​បាត់​ហើយ​...»។​

អត្ថបទដោយ៖ ជុជ ណាឃីម

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia