ក្រសួងប្រកាសឱ្យប្រើប្រាស់ទឹកសន្សំសំច្នៃព្រោះរដូវឆ្នាំនេះក្ដៅខ្លាំងជាងឆ្នាំមុន ក្ដៅខ្ពស់រហូតដល់៤១°C
យោងតាមរយៈក្រសួង ធនធានទឹក និងឧតុនិយមបានចេញផ្សាយតាមរយៈផេកផ្លូវការនៅថ្ងៃទី១២ ខែ មករា ឆ្នាំ២០២៣នេះ ជម្រាបជូនប្រជាពលរដ្ឋបានដឹងថា នារដូវប្រាំងខាងមុខក្នុងឆ្នាំ២០២៤នេះ អាកាសធាតុនឹងឡើងកម្ដៅ គឺក្ដៅជាង ឆ្នាំ២០២៣។
ក្នុងនោះស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងមានដូចខាងក្រោម៖
១. នារដូវប្រាំង ឆ្នាំ២០២៤នេះគឺមានការប្រែប្រួលកើនឡើងកម្ដៅខ្លាំងជាងគឺក្ដៅខ្លាំង ជាងមធ្យមភាគច្រើនឆ្នាំមុនៗ និងជាពិសេសឡើងកម្ដៅក្តៅជាងឆ្នាំ២០២៣។ ដោយសីតុណ្ហភាពមធ្យមអតិបរមាទាបបំផុត ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។
២. ឆ្នាំនេះមានភ្លៀងកក់ខែតិចជាងឆ្នាំមុន បើខ្យល់មូសុងវិញ ខ្សោយជាងឆ្នាំមុនជាហេតុធ្វើឱ្យរដូវរវស្សា ចាប់ផ្តើមយឺត(យឺតជាងឆ្នាំ២០២៣) ។ ចំណែកឯ ស្ថានភាពបាតុភូតផ្គររន្ទះ បូករួមខ្យល់កន្ត្រាក់គឺនឹងកើតមានជាច្រើន នៅក្នុងខែ មេសា និង ខែឧសភា ឆ្នាំ២០២៤នេះ។
ស្ថានភាពនេះហើយ ក្រសួងធនធានទឹក បានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់តែដាច់ស្រយោលឆ្ងាយពីប្រភពទឹក នឹងត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតមាននាក្នុងខែ មេសា និង ខែឧសភា ឆ្នាំ២០២៤នេះ៕
អត្ថបទដោយ៖ ប៉ែត ធីតា