អាហារ
អ្នកធាត់ មកសាកល្បង ៤វិធីធានាថាស្រកគីឡូមានរាងស្អាតត្រឹមតែរយៈពេលខ្លី
Tror Sopheap
August 19 2024
886 views

អ្នកធាត់ពិបាកសម្រកគីឡូណាស់ ជាពិសេសពួកគេមានជាតិខ្លាញ់ក្បាលពោះជាតំបន់ដែលសម្បូរជាតិខ្លាញ់បំផុត នៅក្នុងចំណោមផ្នែកដទៃទៀតនៃសរីរាង្គកាយ។ បើអ្នកសម្រកគីឡូ អ្នកក៏ត្រូវការចំណាយពេលវេលាច្រើនដែរ ដើម្បីមានប្រសិទ្ធភាពមានរាងស្អាត។ បើអ្នកសម្រកគីឡូអាចសាកល្បង៤វិធីនេះមានប្រសិទ្ធភាពណាស់។

១. បន្ថយបាយល្ងាច៖ ជំហានដំបូងតម្រូវឱ្យកាត់បន្ថយរបបអាហារញ៉ាំ ដោយផ្តើមចេញពីទម្លាប់ញ៉ាំបាយចានធំ មកជាចានតូច ម្ហូបច្រើនមកជាតិច ផ្អាកបង្អែមលាងមាត់ ភេសជ្ជៈផ្អែមៗ មកជាការញ៉ាំទឹកឱ្យបានច្រើនវិញ។ អ្នកអាចហូបអាហារដូចជា ល្ហុងទុំ ដំឡូង សាឡាត់...ជាដើម។ ដោយឡែកប្រសិនបើមានការឃ្លានខ្លាំងនៅពេលយប់ជ្រៅអ្នកអាចជ្រើសយកយ៉ាងអួ គ្មានជាតិស្ករ ឬទឹកដោះគោ មកញ៉ាំបន្លប់អារម្មណ៍បាន។

២. គេងឱ្យបានច្រើន៖ ជាការសិក្សាមួយបានរកឃើញថា ការគេងមិនលក់អាចបណ្តាលឱ្យមានការកើនឡើងជាតិខ្លាញ់ក្នុងសរសៃឈាម ៣២% ចំពោះអ្នកគេងតិចជាង៦ម៉ោង ខណៈអ្នកដែលគេងបានចន្លោះពី ៦ឬ ៧ម៉ោងក្នុងមួយយប់ប្រឈមមុខនឹងការកើនជាតិខ្លាញ់ក្នុងខ្លួនត្រឹមតែ១៣%ប៉ុណ្ណោះ។ ជាការសន្និដ្ឋាននោះត្រូវបានគេកំណត់ថា ការគេងគ្រប់គ្រាន់ នឹងធ្វើឱ្យសរីរាង្គមានមុខងារពិសេសក្នុងការស្តារកម្រិតសមត្ថភាពកោសិកាដែលខូចឡើងវិញ និងលាងសម្អាត ក៏ដូចជាកម្ចាត់ចោលនូវបាក់តេរីមិនល្អផ្សេងៗកើតមាននៅក្នុងសរីរាង្គទាំងមូល។

៣.  យ៉ាអ៊ួ៖ ញ៉ាំយ៉ាអ៊ួជាអាហារពេលព្រឹក ប្រសិនបើអ្នកមានពេលតិច ហើយមានបញ្ហាវិបត្តិប្រព័ន្ធរំលាយអាហារ។ យ៉ាអ៊ួសម្បូរទៅដោយកាល់ស្យូម, វីតាមីនB12, ស័ង្កសី, ប៉ូតាស្យូម និងផូស្វ័រ ដែលសុទ្ធតែជាសារធាតុដែលរាងកាយចាំបាច់ត្រូវការជាប្រចាំថ្ងៃ។ យ៉ាអ៊ួអ្នកអាចរកទិញនៅតាមទីផ្សាបានហើយយកមករក្សាទុកក្នុងទូទឹកកក ញ៉ាំរៀងរាល់ព្រឹកបន្ទាប់ពីក្រោកពីគេង១ម៉ោង។

៤. ៣.ញ៉ាំជាមួយទឹកដោះគោស្រស់៖ ត្រាំគ្រាប់ជីឱ្យរីក រួចយកមកលាយជាមួយទឹកដោះគោស្រស់ ហើយអ្នកអាចបន្ថែមជាមួយអាហារផ្សេងៗដូចជា ចេក ស្រូវសាឡី ប៉ោមខៀវ ស្រការនាគ ទទឹម ជាដើម។ ដើម្បីញ៉ាំឆាប់ឃើញប្រសិទ្ធភាព សូមញ៉ាំពេលព្រឹកមួយចាន ជំនួសអាហារពេលព្រឹកនិងពេលល្ងាច៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia