អាហារ
គ្រាប់ធញ្ញជាតិ៥មុខ ញុំារាល់ថ្ងៃ ជួយសម្រកគីឡូ រាងស្អាត ស្បែកស្អាត
Thida Pet
July 16 2023
3 K views

ភាពធាត់គឺជា ជំងឺដែលប៉ះពាល់ដល់ប្រព័ន្ធរាងកាយភាគច្រើន វាប៉ះពាល់ដល់បេះដូង ថ្លើម តម្រងនោម សន្លាក់ និងប្រព័ន្ធបន្តពូជ វានាំទៅរកជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល ទម្រង់ផ្សេងៗនៃជំងឺមហារីក ក៏ដូចជាបញ្ហាសុខភាពផ្លូវចិត្តផងដែរ។

ជាការពិតណាស់មនុស្សជាង 1 ពាន់លាននាក់នៅទូទាំងពិភពលោកធាត់ អង្គការសុខភាពពិភពលោក (WHO)បានប៉ាន់ប្រមាណថានៅឆ្នាំ 2025 មនុស្សប្រមាណ 167 លាននាក់  មនុស្សពេញវ័យ និងកុមារ នឹងមិនសូវមានសុខភាពល្អទេ ដោយសារពួកគេលើសទម្ងន់ ឬធាត់។ ដូច្នេះហើយរបបអាហារដែលញុំាប្រចាំថ្ងែគឺសម្រាប់ ហើយលំហាត់ប្រាណក៏សំខាន់ដូចគ្នា​ដែលអាចជួយអ្នកមិនឱ្យឡើងគីឡូនិងមានសុខភាពល្អ។

១.គ្រាប់កៅឡាក់៖ មានកាឡូរីតិចជាងគ្រាប់ធញ្ញជាតិដទៃទៀត មានផ្ទុកដោយជាតិសរសៃច្រើនជាតិនេះ ជាតិខ្លាញ់ទាប ដែលល្អសម្រាប់សុខភាពអ្នក ជួយសម្រកទម្ងន់ មិនធ្វើឱ្យអ្នកឆាប់ឃ្លានអាហារ។ មួយវិញទៀត គ្រាប់កៅឡាក់ក៏មានប្រយោជន៍ជួយដល់សុខភាពរបស់បេះដូង រួមទាំងជួយកាត់បន្ថយជាតិស្ករក្នុងឈាមផងដែរ។

២.គ្រាប់ស្វាយចន្ទី៖ យោងតាមមូលដ្ឋានទិន្នន័យ FoodData Central នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) គ្រាប់ស្វាយចន្ទីផ្តល់ 157 កាឡូរីក្នុង 1 អោន (28 ក្រាម)។ មួយវិញទៀតគ្រាប់ស្វាចចន្ទីសម្បូរដោយជាតិសរសៃ ជាតិខ្លាញ់ទាប ដែលល្អសម្រាប់អ្នកមានបំណង់ចង់សម្រកទម្ងន់អាចសាកល្បងក្នុងការញុំាគ្រាប់ស្វាយចន្ទីបាន។ លើសពីនេះគ្រាប់ស្វាយចន្ទីក៏មានអត្ថប្រយោជន៍ជួយសុខភាពដូចជា ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែមផងដែរ។

៣.គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅមាន ជាតិម៉ាញ៉េស្យូម ខ្ពស់ ដែលមនុស្សភាគច្រើនមិនទទួលបានគ្រប់គ្រាន់ក្នុងរបបអាហាររបស់ពួកគេ ម៉ាញ៉េស្យូមជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយ ហានិភ័យជំងឺទឹកនោមផ្អែម ។ ការ​សិក្សា​បង្ហាញ​ថា​គ្រាប់​ល្ពៅ​ក៏​ជួយ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រក្សា​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ដើម្បី ​គ្រប់​គ្រង​ជំងឺ ។ លើសពីនេះគ្រាប់ល្ពៅក៏មានប្រយោជន៍ជួយគ្រប់គ្រងសម្ពាធឈាម ការពារជំងឺដាចសរសៃឈាមខួរក្បាលនិងបេះដូងផងដែរ។

៤.គ្រាប់ផ្កាឈូករ័ត្ន៖ អាចជួយបង្កើនថាមពលរាងកាយរបស់អ្នកមិនឱ្យអស់កម្លាំងខ្លាំង ព្រោះគ្រាន់នេះសម្បូរដោយ កម្រិតខ្ពស់នៃប្រូតេអ៊ីន សារធាតុចិញ្ចឹមផ្សេងទៀតដូចជាវីតាមីន B និងសេលេញ៉ូមអាចជួយឱ្យអ្នកមានថាមពល និងល្អសម្រាប់ការសម្រកទម្ងន់ោងដែរ រស់ជាតិក៏ឆ្ងាញ់អអាចទទួកយកបាន។

អត្ថបទដោយ៖ thida

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
787 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
199 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
55 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
6 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia