អាហារ
ការសិក្សាថ្មីរកឃើញថា មានរឿង២ អ្នកនឹកស្មានមិនដល់ ផឹកកាហ្វេពេលព្រឹក
Tror Sopheap
January 20 2026
1.2 K views

ដំណឹងល្អ! សម្រាប់អ្នកចូលចិត្តកាហ្វេ! តាមការសិក្សាមួយដែលទើបចេញផ្សាយថ្មីៗ នេះនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Beverage Plant Research បានបង្ហាញថា កាហ្វេមិនត្រឹមតែជួយពង្រឹងស្មារតីទេ ថែមទាំងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ សម្រាប់កាហ្វេដែលអ្នកពិសារនេះជាការបញ្ជាក់គឺកាហ្វេសុទ្ធគ្មានដាក់ស្ករនោះទេ។ ព្រោះជាតិកាហ្វេសុទ្ធល្អដល់សុខភាពណាស់។

តាមអ្នកវិទ្យាសាស្ត្របានរកឃើញសមាសធាតុថ្មីៗ ជាច្រើននៅក្នុងកាហ្វេអាចរារាំង α-glucosidase ជាអង់ស៊ីមមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកកាបូអ៊ីដ្រាត(ជាតិស្ករ) និងប៉ះពាល់ដោយផ្ទាល់ជាមួយការស្រូបជាតិស្ករចេញពីក្នុងចរន្តឈាម។ ជាពិសេសម៉ូលេគុលទាំងនេះមួយចំនួនបង្ហាញពីសកម្មភាពខ្លាំងជាង Acarbose – ដែលជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែមទូទៅដែលកាត់បន្ថយការរំលាយអាហារកាបូអ៊ីដ្រាត ជួយការពារការកើនឡើងជាតិស្ករក្នុងឈាមបន្ទាប់ពីញ៉ាំអាហារហើយដែរ។ នេះបើយោងតាមគេហទំព័រវិទ្យាសាស្ត្រ Science Daily

សម្រាប់រឿងទីពីរនេះវិញគឺជួយការពារដាច់ជំងឺសរសៃរឈាមបេះដូង និងការពារជំងឺគាំងបេះដូង។ យោងតាមគេហទំព័រព័ត៌មានសុខភាព Healthline បានបញ្ជាក់ថា តាមការសិក្សានៅក្នុងឆ្នាំ ២០២៥ បានបង្ហាញថាការសិក្សានេះរួមមានមនុស្សពេញវ័យ ២០០នាក់ដែលមានប្រវត្តិជំងឺបេះដូងលោតញាប់។ នៅក្នុងរយៈពេលជាងប្រាំមួយខែ ក្រុមផឹកកាហ្វេជារៀងរាល់ព្រឹកមានអាការៈនៃជំងឺបេះដូងលោតញាប់កើតឡើងវិញតិចជាងបើប្រៀបធៀបទៅនឹងក្រុមដែលជៀសវាងកាហ្វេអ៊ីនទាំងស្រុង។ លទ្ធផលបានបង្ហាញថា ហានិភ័យនៃជំងឺបេះដូងលោតញាប់កើតឡើងវិញត្រូវបានកាត់បន្ថយប្រហែល ៤០%ឯណោះ ចំពោះអ្នកដែលផឹកកាហ្វេនៅពេលព្រឹក។(ការពិសោធន៍នេះគេពិនិត្យសុខភាព និងមានគ្រូពេទ្យចាំជួយពេលមានបញ្ហា។ បើអ្នកមានបេះដូងនោះ សូមនិយាយជាមួយគ្រូពេទ្យជាមុនសិន។)

ហើយការសិក្សានេះបន្តថា កាហ្វេបានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់សរសៃឈាមបេះដូង។ ជាពិសេសអ្នកផឹកកាហ្វេខ្មៅជារៀងរាល់ព្រឹកតែម្តង ជួយកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុដោយសារដាច់ជំងឺសរសៃឈាមបេះដូង។ លើសពីនេះ នៅក្នុងកាហ្វេខ្មៅមានសារធាតុប៉ូលីហ្វេណុល ដែលគេរកឃើញថា វាជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3127

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.4 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.2 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia