ចិត្តសាស្ត្រ
នរណាក៏ធ្លាប់ធ្វើខុស! ពេលគិតបែបនេះ អ្នកលែងដាក់សម្ពាធលើខ្លួនឯង លែងឈឺចាប់ក្នុងជីវិតនេះ

រឿងស្តាយក្រោយនរណាក៏មានដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ ព្រោះវាអាស្រ័យលើការសម្រេចចិត្ត និងសកម្មភាពប្រចាំថ្ងៃរបស់អ្នក ហើយជាទូទៅ បើអ្នកមិនបានប្រឹងប្រែងធ្វើការងារក្នុងពេលបច្ចុប្បន្នឱ្យអស់ពីសមត្ថភាពទេ នាពេលខាងមុខអ្នកអាចនឹកងាកក្រោយ មើលអតីតកាលរបស់ខ្លួនទាំងក្តីឈឺចាប់បំផុត។

ដើម្បីអាចឱ្យខ្លួនអ្នកគេចផុតពីការស្តាយក្រោយ កាត់បន្ថយភាពឈឺចាប់ពីអតីតភាព អ្នកគួរចាប់ផ្តើមបង្កើតទម្លាប់សួរឱ្យត្រូវ រៀនឱ្យត្រូវ ប្រឹងប្រែងឱ្យត្រូវ អ្នកនឹងអាចដើរនៅលើផ្លូវត្រូវជាផ្លូវដែលនាំឱ្យអ្នកអាចដើរលឿនជាងមុន ឆ្លាតជាងមុន ហើយដើរដោយមិនខ្លាចខ្មោចថែមទៀត។ លើលោកនេះ គ្មានរឿងអ្វីដែលសមស្របតាមការគិត និងការចង់បានរបស់យើងគ្រប់ពេលនោះទេ ដូចនេះត្រូវរៀនធ្វើចិត្ត និងទទួលស្គាល់ការពិតខ្លះទៅ ទើបមិនសូវពិបាកចិត្ត ហើយក៏មិនសូវឈឺចាប់ ពិសេសព្យាយាមកុំបង្កើតកំហុសឱ្យខ្លួនឯងច្រើនពេក។

អ្វីដែលអ្នកត្រូវរៀនហាត់ពត់លុតដំចិត្តខ្លួនឯងនោះគឺនៅពេល អ្នកមានអារម្មណ៍មិនល្អ អ្នកអាចនឹងបាត់បង់ម្ចាស់ការ ហើយចាប់ផ្តើមដែលអាចធ្វើឱ្យអ្នកស្ដាយហើយចាប់និងច្រើនដូចគ្នាដែរ។ គ្រប់ពេលអ្នកកំពុងតែពិបាកចិត្ត កំពុងតែខឹង កំពុងតែបាក់ទឹកចិត្ត កុំព្យាយាមសម្រេចចិត្តបញ្ចេញសកម្មភាពច្រើនពេក ព្រោះសកម្មភាព ឬពាក្យសម្តីដែលបញ្ចេញទៅហើយ ប្រៀបដូចជាកែដែលប្រេះបែកហើយ ពិបាកនឹងឱ្យដូចដើមវិញណាស់។

ធាតុពិតជីវិតរស់នៅមិនលំបាកទេ យើងទេដែលធ្វើឱ្យខ្លួនឯងលំបាក ហើយធ្វើឱ្យជីវិតកាន់តែស្មុគស្មាញ កាន់តែស៊ាំញ៉ាំ កាន់តែវេទនាទាំងផ្លូវកាយ និងផ្លូវចិត្ត។ នៅសុខៗចូលចិត្តបង្កើតបញ្ហាឱ្យខ្លួនឯង ធ្វើឱ្យខ្លួនឯងរវល់ទាំងមិនត្រឹមត្រូវ ដើរលើផ្លូវដែលមិនច្បាស់លាស់ ដឹងថាមិនត្រូវហើយ តែនៅតែបន្តដើរថែមទៀត ព្រោះហេតុតែអ្នកមិនទាន់ចេះលើគ្រប់គ្រងខ្លួនឯង មិនទាន់មានគោលការណ៍រស់នៅត្រូវសម្រាប់ខ្លួនឯង និងចូលចិត្តបោកកុហកខ្លួនឯងជាប្រចាំ។

ពេលដែលហត់ខ្លាំង គួរតែសម្រាកសិនទៅ! ចាំបន្តដំណើរទៅមុខទៀត កុំបង្កើតទម្លាប់អាក្រក់ឱ្យខ្លួនឯង គ្មានជោគជ័យណាដែលសម្រេចបានក្នុងរយៈពេលមួយម៉ោង ឬមួយថ្ងៃឡើយ ដូចនេះ បើដល់ពេលញ៉ាំគឺត្រូវតែញ៉ាំ ដល់ពេលគេងគឺត្រូវតែគេង ទើបខួរក្បាលស្រឡះ មានកម្លាំងជម្នះឧបសគ្គបន្តទៅទៀត។ មនុស្សមិនធ្លាប់ខុស ក៏មិនអាចមានឱកាសរកឃើញផ្លូវត្រូវដែរ អ្នកដែលមិនធ្លាប់បរាជ័យក្នុងការរកស៊ី ក៏មិនអាចរកឃើញផ្លូវរកស៊ីឱ្យជោគជ័យ។ ចង់ដឹងថាការគិត និងគំនិតរបស់អ្នកត្រូវ ឬក៏ខុស សាកដើរមើលទៅ អ្នកប្រាកដជារកចម្លើយបានល្អបំផុតសម្រាប់ជីវិត។

គ្រប់ពេលអ្នកជួបឧបសគ្គ អ្នកនឹងរៀនបានមេរៀនល្អថ្មីមួយ គ្រប់ពេលអ្នកលំបាកខ្លាំង អ្នកនឹងរកឃើញវិធីសាស្ត្រថ្មីមួយ គ្រប់ពេលអ្នកបរាជ័យ អ្នកនឹងរកឃើញផ្លូវទៅភាពជោគជ័យ គ្រប់ពេលអ្នកឈឺចាប់ខ្លាំង អ្នកនឹងកាន់តែរឹងមាំជាងមុន។ ដកស្រង់ចេញពីសៀវភៅ កូនសោជីវិត និពន្ធដោយលោក ម៉េង សុងហោរ។ អ្នកអាចទិញតាមនេះអ្នកអាចទិញសៀវភៅ "លំហូរចិត្ត" តាមនេះ👉 https://t.me/BusinessCambodiaBook

450102416 1031996991623569 7768410184082441987 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2136

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៣នេះ មិនខកបំណង
Tror Sopheap
August 30 2024
137 views

#ចិត្តសាស្ត្រ

កើតទុក្ខច្រើន! គំនិត ១០ពីព្រះពុទ្ធជួយផ្លូវចិត្តរបស់អ្នកដើរចេញពីសម្ពាធឱ្យផ្លូវចិត្តរឹងមាំ
Tror Sopheap
August 29 2024
255 views

#ចិត្តសាស្ត្រ

អ្នកធ្វើការខ្វះជំនឿ ខ្វះលទ្ធផលនាំឱ្យអនាគតងងឹត មកប្រើ ២របៀបនេះដាស់ជំនឿឱ្យរស់ឡើងវិញ
Tror Sopheap
August 27 2024
152 views

#ចិត្តសាស្ត្រ

ជីវិតរបស់អ្នក អនាគតរបស់អ្នកនឹងមានដំណើររលូន បើអ្នករស់តាមគោលការណ៍ ២នេះ
Tror Sopheap
August 27 2024
239 views

#ចិត្តសាស្ត្រ

គិតអវិជ្ជមានច្រើន ចិត្តស្មុគស្មាញ! មកដឹងវិធីងាយៗ នេះ ដឹកនាំចិត្តអ្នកឱ្យរីករាយ
Tror Sopheap
August 26 2024
131 views

#ចិត្តសាស្ត្រ

បញ្ហាជាសំណាង! ពេលអ្នកគិតបែបនេះ បញ្ហាមិនអាចផ្តួលអ្នកទេ តែវាជាថ្នាំពង្រឹងចិត្តឱ្យមាំ
Tror Sopheap
August 25 2024
178 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
468 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
442 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
210 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
207 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
8 views
អត្ថបទថ្មីៗ
#ជំងឺSeptember 6 2024
ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
#ព័ត៌មានSeptember 5 2024
ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
#ជំងឺSeptember 2 2024
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
#ជំងឺSeptember 2 2024
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
#ព័ត៌មានSeptember 2 2024
ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
#ជំងឺAugust 30 2024
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia