ចិត្តសាស្ត្រ
អ្នកធ្វើការខ្វះជំនឿ ខ្វះលទ្ធផលនាំឱ្យអនាគតងងឹត មកប្រើ ២របៀបនេះដាស់ជំនឿឱ្យរស់ឡើងវិញ
Tror Sopheap
August 27 2024
170 views

ខ្ញុំមានសំណួរចង់សួរអ្នកថា តើអ្នកមានជំនឿលើខ្លួនឯងទេ? អ្នកប្រហែងជាអាចឆ្លើយថា ខ្ញុំមានជំនឿលើខ្លួនឯង។ បើខ្ញុំដាក់ថែមមួយសំណួរទៀតថា តើជីវិតរបស់អ្នក រស់នៅមានលទ្ធផលដែរទេ? អ្នកដែលរស់នៅខ្វះជំនឿលើខ្លួនឯង ធ្វើកិច្ចការអ្វីមួយ មិនសូវជាជឿលើខ្លួនឯង មានអារម្មណ៍ខ្លាចច្រើនពេលការងារធ្លាក់ ហើយដេកគិតពីអនាគតច្រើនហួសហេតុក៏មានដែរ។ បើអ្នកមានលក្ខណៈអារម្មណ៍បែបនេះ ខ្ញុំនឹងលើកពីសៀវភៅ “លំហូរចិត្ត” មាន ២ចំណុចដែលធ្វើឱ្យអ្នករស់នៅ ឬធ្វើការមានជំនឿចិត្តលើខ្លួនឯង។

១. ខំលើខំ៖ ពេលអ្នកចូលធ្វើការងារដំបូងក្នុងក្រុមហ៊ុនណាមួយ អ្នកបានខំប្រឹងខ្លាំងណាស់ ខំរហូតអាចធ្វើការនោះ មានលទ្ធផលមិនគួរឱ្យជឿ ព្រោះតែខំពលិកម្មនេះឯង។ ហើយអ្នកចាប់ផ្តើមានជំនឿលើខ្លួនឯងថា កិច្ចការនេះខ្ញុំអាចធ្វើបានយ៉ាងងាយស្រួល។ មួយរយៈក្រោយមក អ្នកក៏ទម្លាប់ដៃលែងខំដូចពីមុន លទ្ធផលកាងាររបស់អ្នក៏ធ្លាក់ចុះដែរ។ សូម្បីតែអារម្មណ៍របស់អ្នកចាប់ផ្តើមបាត់ជំនឿលើខ្លួនឯងម្តងបន្តិចៗ ផងដែរ។ តាមសៀវភៅ លំហូរចិត្ត បានបញ្ជាក់នៅត្រង់ចំណុចនេះដែរថា “ការពិតមួយអ្នកមិនអាចប្រកែកបាន បើអ្នកមិនខំធ្វើការពលិកម្មមួយថ្ងៃខ្លាំងជាងមួយថ្ងៃទេ ភាពជោគជ័យនឹងរត់ចោលរូបអ្នក ហើយសូម្បីតែខ្លួនអ្នកក៏លែងជឿលើខ្លួនឯងដែរ។ ពេលអ្នកខ្លាចពលិកម្មដើរតាមក្តីស្រមៃ អ្នកនឹងបាត់បង់ខ្លួនឯងជាខ្លួនឯង”។ អត្ថន័យប៉ុននេះគ្រប់គ្រាន់សម្រាប់អ្នកយល់ហើយ។

២. បញ្ញាធ្វើកើតចេញពីកំហុស៖ មនុស្សភាគច្រើនខ្លាចកំហុស ខ្លាចការទទួលខុសត្រូវ និងខ្លាចគេបន្ទោសជាដើម។ តាមពិតទៅ! កំហុសកើតចេញពីការងារ ហើយពេលអ្នករៀនសូត្រពីការងារហ្នឹងនាំឱ្យកើតមានគំនិតច្នៃប្រតិដ្ឋ រួចហើយក៏ចេញជាលទ្ធផលថ្មី បានបណ្តុះឱ្យខ្លួនអ្នកមានជំនឿលើខ្លួនឯង។ នេះជារឿងសាមញ្ញៗ ដែលដឹកនាំបញ្ញាអ្នកឱ្យចេះធ្វើក្នុងការងារជាក់ស្តែង។ ខ្ញុំសូមលើកទឹកចិត្តអ្នកថា ការងារជាក់ស្តែងមិនអាចគេចពីកំហុសបានទេ ហើយវាក៏ជារឿងធម្មតាដែរ។ តាមសៀវភៅ លំហូរចិត្ត បានលើកឡើងថា រាល់ការងារទោះបីអ្នកគិតយ៉ាងលម្អិតល្អន់ក៏ដោយ ពេលអ្នកចាប់ផ្តើមធ្វើនៅតែមានចំណុចខុសដដែលមានតិចឬមានច្រើនតែប៉ុណ្ណោះ។ បើអ្នករង់ចាំ! ចាំចេះគ្រប់សព្វ ចាំមកធ្វើកិច្ចការនោះ អ្នកនឹងគ្មានជំនាញហើយគ្មានលទ្ធផលធំដុំអស់មួយជីវិត។ ការពិតមួយដែលមនុស្សពុំសូវជាចាប់អារម្មណ៍ ពុំសូវជាគិតដល់និងមិនសូវមានអ្នកនិយាយនោះ រាល់ជំនាញអ្វីមួយដែលអ្នកចេះកាន់តែស្ទាត់ច្បាស់ព្រោះតែកំហុសនេះឯង។ កំហុសជាគ្រូ បង្រៀនអ្នកឱ្យកើតបញ្ញាធ្វើនេះឯង”។ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
238 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
317 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
968 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
861 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
342 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
786 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia