ចិត្តសាស្ត្រ
ជីវិតរបស់អ្នក អនាគតរបស់អ្នកនឹងមានដំណើររលូន បើអ្នករស់តាមគោលការណ៍ ២នេះ
Tror Sopheap
August 27 2024
252 views

ជីវិតងងឹតព្រោះតែអ្នកខ្វះគំនិត មកដោះបញ្ហាជាប្រចាំថ្ងៃ។ អ្នកមួយចំនួនរស់ក្នុងដំបៅផ្លូវចិត្តឡើងស្អុយនោះជាសភាពមួយក្នុងការរស់នៅវេទនាណាស់។ មូលហេតុមកពីបញ្ហាតូចៗ ដូចជាបញ្ហាការងារ ខំធ្វើតែគ្មានលទ្ធផល គ្មានការលើកទឹកចិត្ត បញ្ហាលុយកាក់ រកមកគ្មានសល់ក្នុងខ្លួន បញ្ហាសង្សាបែបគ្នា តែមិនអាចបំភ្លេចគេបាន...។ និយាយទៅ បញ្ហាទាំងអស់ហ្នឹង! មិនមែនជាបញ្ហាធំកើតឡើងព្រមគ្នាទាំងស្រុងនោះទេ។ វាកើតឡើងម្តងបន្តិចៗ រហូតរីកមាឌធំជាបញ្ហាអាចផ្តួលផ្លូវចិត្តអ្នកបាន។ អ្នកធ្វើរឿង ២នេះ អនាគត និងជីវិតរបស់អ្នកមិនវេទនាទេ។

សម្រាប់គោលការណ៍ទីមួយ កុំរស់ដូចជាកង្កែបក្នុងឆ្នាំ។ អ្នកគួរយល់នោះ គឺមេរៀនពីសត្វកង្កែប។ បើអ្នកដាក់ឆ្នាំហើយដាក់ទឹកក្តៅនោះ រួចដាក់កង្កែបចូល ច្បាស់ណាស់វានឹងលោតចេញពីឆ្នាំភ្លាមតែម្តង។ ប៉ុន្តែបើអ្នកដាក់សត្វបង្កែបក្នុងឆ្នាំ ហើយអ្នកបង្កើនកម្តៅក្នុងឆ្នាំងម្តងបន្តិចៗ សត្វបង្កែកនឹងមានអារម្មណ៍ថាវាស្រួលខ្លួនណាស់ មួយសន្ទុះក្រោយមក សត្វកង្កែបមួយក្បាលនេះនឹងឡើងឆ្អិតជាមិនខាន។ មេរៀនសត្វកង្កែបបានបង្រៀនយើងថា បើអ្នកសម្ងំរស់នៅក្នុងភាពសុខស្រួលក្នុងឆ្នាំដូចជាសត្វកង្កែប ហើយភ័យខ្លាចច្រើនមិនហ៊ានសាកល្បងអ្វីថ្មីៗ ទេ បញ្ហាក្នុងជីវិតរបស់អ្នកនឹងមានអំណាចដើម្បីផ្តួលអនាគត និងជីវិតរបស់អ្នក ឱ្យរស់នៅវេទនាទាំងកាយទាំងចិត្តផងដែរ។ តាមលោក Andrew Matthews បានលើកឡើងថា ជីវិតយើងធ្វើដំណើរឡើងម្តងបន្តិចៗ បើអ្នកមិនព្យាយាមដោះស្រាយបញ្ហាតូចៗ ទេ ជីវិតរបស់អ្នកនឹងសង្រ្គោះបន្ទោន់មិនខានឡើយ។ បើអ្នកចង់អនាគតភ្លឺស្វាង ចូរអ្នកកុំរស់ដូចជាសត្វបង្កែបឱ្យសោះ។

នៅមានគោលការណ៍មួយទៀត ដើម្បីបណ្តុះស្មារតីរបស់អ្នកឱ្យមាំលើបញ្ហា គឺរស់ក្នុងវិន័យ។ តាមលោក Andrew Matthews បានលើកឡើងថា ចូរអ្នកដាក់វិន័យឱ្យខ្លួនធ្វើកិច្ចការតូចៗ ណាដែលមិនចូលចិត្ត គង់តែថ្ងៃណាមួយ អ្នកមានសមត្ថភាពឆ្នើមអាចធ្វើកិច្ចការនោះបានសម្រេច ដើម្បីសាងអនាគតខ្លួន ឱ្យជីវិតរស់នៅមានក្តីសុខជាមិនខានឡើយ។ គ្រាន់តែមានវិន័យតូចមួយដែលខ្លួនមិនចូលចិត្ត គឺព្យាយាមហាត់ប្រាណឱ្យបាន ១០នាទីជាប្រចាំថ្ងៃ សុខភាពអ្នកកាន់តែរឹងមាំ។ គ្រាន់តែអ្នកដាក់វិន័យអានសៀវភៅឱ្យច្រើនជាងមើលទូរស័ព្ទ ជីវិតរបស់អ្នកនឹងសម្បូរគំនិតថ្មីៗ ។ អ្នកឃើញទេ! គ្រាន់តែអ្នកព្យាយាមតែបន្តិច រស់តាមគោលការណ៍វិន័យ ជីវិតរបស់អ្នក អនាគតរបស់អ្នក នឹងមានដំណើររលូនជាមិនខានទេ។ ពេលអ្នករស់ក្នុងវិន័យបែបនេះ មានន័យថា ចិត្តគំនិតរបស់អ្នកមានរបៀបរៀបរយហើយ។ ដូចនេះ ពេលអ្នករស់ក្នុងវិន័យបែបនេះ អ្នកនឹងក្លាយជាម្ចាស់ដឹកនាំអនាគតដោយខ្លួនឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
196 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
623 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia