ចិត្តសាស្ត្រ
បញ្ហាជាសំណាង! ពេលអ្នកគិតបែបនេះ បញ្ហាមិនអាចផ្តួលអ្នកទេ តែវាជាថ្នាំពង្រឹងចិត្តឱ្យមាំ
Tror Sopheap
August 25 2024
217 views

មានសំណួរមួយថា ហេតុអ្វីបញ្ហាខ្លះ ធ្វើមនុស្សមួយចំនួនដួល ហើយអ្នកមួយចំនួនទៀត បែបជាធ្វើឱ្យគេរឹងមាំទៅវិញដោយសារអ្វី? បើអ្នកគិតមិនឃើញចម្លើយទេនោះ នៅក្នុងអត្តបទនេះជាចម្លើយល្អបំផុត។ តាមលោក Andrew Mattews ជាអ្នកចិត្តសាស្រ្តបានសិក្សាឃើញថា ពេលយើងជួបបញ្ហាជាការដាស់ស្មារតីយើងឱ្យចេះកែខ្លួន។ បើយើងចេះតែបណ្តែតបណ្តោយខ្លួនមិនព្រមធ្វើអ្វីទេ ជីវិតរបស់យើងនឹងជាប់គាំងមួយកន្លែង ហើយដួលតែម្តង។ ដូចនេះ អ្នកកុំព្យាយាមឃាត់ខ្លួនឯងនៅមួយកន្លែងឱ្យសោះ អ្នកត្រូវតែបន្តដំណើរទៅមុខ។ បើអ្នករស់នៅតាមទម្លាប់ផ្នត់គំនិតចាស់ៗ ចង់បានសុខស្រួលពេក ថ្ងៃណាមួយ អ្នកនឹងដើរជុលនឹងជញ្ជាំងថ្ម ទើបអ្នកភ្ញាក់ខ្លួន។

ដូចជាករណីឃើញជាក់ស្តែងថា ពេលអ្នកមានបញ្ហាសុខភាព ហើយគ្រូពេទ្យប្រាប់ថា បើអ្នកមិនផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅទេ អ្នកអាចនឹងស្លាប់ក្នុងពេលឆាប់ៗ នេះជាមិនខានទេ។ អ្នកក៏ធ្វើការសម្រេចចិត្តផ្លាស់ប្តូររបបអាហារនិងធ្វើលំហាត់ប្រាណតែម្តង។ ព្រោះតែអ្នកបានប្តូរផ្នត់គំនិតថា បើខ្លួនបន្តធ្វើទម្លាប់ចាស់ៗ បែបនេះ ខ្លួនរស់មិនយូរទេ។

ការសិក្សាក៏ដូចគ្នាដែរ។ ពេលអ្នកចាប់ផ្តើមប្រឹងរៀនខ្លាំងជាទីបំផុតគឺពេលយើងដឹងខ្លួនថាប្រហែលជានឹងធ្លាក់ ឬជិតដល់ថ្ងៃប្រឡងនៅសល់ប៉ុន្មានថ្ងៃខាងមុខនេះ... ពេលមានបញ្ហា ទើបអ្នកមិនធ្វើការផ្លាស់ប្តូរផ្នត់គំនិតចាស់ៗ ចោលបាន អ្នកនឹងដួលមិនខានទេ។ មនុស្សភាគច្រើនដួលព្រោះតែខំជាប់មិនព្រមធ្វើការផ្លាស់ប្តូរនេះឯង។

មនុស្សយើងតែងរៀនមេរៀនអស្ចារ្យអ្វីមួយ គឺនៅពេលខ្លួនប្រែជាស្មុគស្មាញក្នុងកិច្ចការហ្នឹង។ ពេលណាដែលអ្នកធ្លាប់បានធ្វើការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិត? មិនមែនពេលអ្នកដេកស៊ីស្រួល និងមានលុយចាយពេញដៃនោះទេ គឺពេលអ្នកទន់ជើងហើយជ្រុតជង្គង់នៅលើដីហ្នឹងឯង បញ្ជាក់ឱ្យច្បាស់នោះគឺថា ជាពេលអ្នកមានវិបត្តិធ្ងន់ធ្ងរកើតឡើង បន្ទាប់ពីត្រូវបានអ្នកដទៃបដិសេធចោល គេមើលងាយដោយត្រូវបានគេទាត់ក្បាលចោលជាដើម។ ហើយក៏ជាពេលអ្នកនិយាយមកទៅកាន់ខ្លួនឯងថា ខ្ញុំធុញទ្រាន់នឹងការដាច់យ៉ៃ ធុញទ្រាន់នឹងការត្រូវបានគេបោកប្រាស់ណាស់។ ខ្ញុំធុញទ្រាន់នឹងភាពក្រីក្រនេះ.. ខ្ញុំត្រូវតែចាប់ផ្តើមធ្វើការផ្លាស់ប្តូរហើយ ទើបជីវិតខ្ញុំមិនដួល

អ្នកឃើញទេ! ភាពជោគជ័យដែលអ្នកបានអបអរសាទរ មិនបានផ្តល់មេរៀនល្អៗ ច្រើនដល់អ្នកទេ។ តាមលោក Andrew Mattews បានលើកឡើងថា មានតែកាលៈទេសៈបរាជ័យ និងការឈឺចុកចាប់ឯណេះវិញទេ ដែលជាពេលវេលាលល្អបំផុតក្នុងការអប់រំបំប៉នខ្លួនអ្នកឲ្យប្រសើរឡើង ឱ្យអ្នករឹងមាំជាងមុនទ្វេដង។ បើអ្នកអង្គុយពិចារណាមកក្រោយបន្តិច អ្នកនឹងយល់ឃើញថា វិបត្តិជាចំណុចរបត់នៃការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ខ្លួនឯងឱ្យល្អប្រសើរឡើងជានិច្ចកាល។ នេះហើយបញ្ហាជាឱកាសឱ្យសមត្ថភាពរបស់អ្នករីកចម្រើន ហើយផ្លូវចិត្តរបស់អ្នកមិនដួលនោះទេ។ នៅពេលអ្នកព្យាយាមរៀនពីបញ្ហាធ្វើជាកម្លាំងចិត្ត ជាបទពិសោធន៍ក្នុងជិវិត និងជាផ្លូវឱ្យជីវិតអ្នកទៅមុខរហូតនោះ...៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2154

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
1 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
3 views

#ចិត្តសាស្ត្រ

៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
Tror Sopheap
September 16 2024
46 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
103 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
337 views

#ចិត្តសាស្ត្រ

ខ្លាចច្រើននាំឱ្យចិត្តទន់ខ្សោយ! មកធ្វើបែបនេះ ពង្រឹងចិត្តឱ្យមានភាពក្លាហាន
Tror Sopheap
September 13 2024
113 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
524 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
481 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
402 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
337 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
253 views

#ព័ត៌មាន

បង្កើនការប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ទាំង៣នេះ
Senghong Kong
September 13 2024
219 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 16 2024
ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
#ចិត្តសាស្ត្រSeptember 16 2024
មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
#ចិត្តសាស្ត្រSeptember 16 2024
៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
#ព័ត៌មានSeptember 16 2024
បងប្អូនប្រុងប្រយ័ត្ន មុនចេញទៅណាមកណា ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 15 2024
ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
#ចិត្តសាស្ត្រSeptember 15 2024
មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia