ចិត្តសាស្ត្រ
គិតអវិជ្ជមានច្រើន ចិត្តស្មុគស្មាញ! មកដឹងវិធីងាយៗ នេះ ដឹកនាំចិត្តអ្នកឱ្យរីករាយ
Tror Sopheap
August 26 2024
132 views

ពេលមានអារម្មណ៍រីករាយ អ្នកគិត អ្នកធ្វើអ្វីក៏មានលទ្ធផលដែរ។ ប៉ុន្តែពេលអ្នកមិនមានអារម្មណ៍ល្អនោះ តើអ្នកគួរធ្វើបែបណា? តាមគេហទំព័រ powerofpositivity បានបញ្ជាក់ថា បើអ្នកមិនអាចគេងបានក្នុងមួយយប់៦ទៅ៨ម៉ោងទេ អ្នកកំពុងតែធ្វើបាបសុខភាពខ្លួនឯងទាំងកាយនិងចិត្ត វាធ្វើឱ្យខួរក្បាលអ្នកគិតលើរឿងអវិជ្ជមានច្រើន។ បើគេងឱ្យស្ងប់រយៈពេល ៨ម៉ោងក្នុងមួយយប់នោះ វាធ្វើឱ្យមានអារម្មណ៍ស្ងប់ សូម្បីតែការគិតក៏មានគំនិតល្អៗ និងគំនិតវិជ្ជមានច្រើនឡើង។ ការគិតបានល្អ អ្នកត្រូវចេះមានគំនិតឆ្ងល់ឱ្យច្រើន។ តាមលោកសូក្រាតបានបញ្ជាក់ថា ចម្ងល់ជាការបណ្តុះគំនិតល្អៗ ផុសចេញមក។

បើតាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលចែករំលែកលើបណ្ដាញយូធូបរបស់លោកក៏បានលើកឡើងពីវិសាលភាពនៃការគិតវិជ្ជមានដែរថា មនុស្សយើងមិនត្រូវមានភាពអវិជ្ជមានទេ ព្រោះអ្វីដែលយើងគិត គំនិតយើងមកដល់ អ្វីយើងឆ្ងល់ក៏គង់មកដល់ដែរ។នៅពេលយើងឆ្ងល់ពីរឿងអសមត្ថភាព យើងនឹងអសមត្ថភាព យើងគិតថាយើងមិនកើត យើងគង់នឹងមិនកើតហើយ យើងគិតថាយើងអន់យើងនឹងអន់ហើយ ព្រោះខួរក្បាលយើងបញ្ជាអ្វីដែលយើងគិត។ចឹងគេឱ្យយើងគិតវិជ្ជមាន គិតអ្វីលូតលាស់អ្វីស្រស់ប្រិមប្រិយ អ្វីល្អ ហើយព្យាយាមតោងវាទាញវាទៅមុខឱ្យល្អ...

ការរៀនមើលអ្វីៗ ក្នុងផ្លូវល្អជាការស្ថាបនាសេចក្តីសុខចូលក្នុងជីវិតរបស់អ្នកកាន់តែច្រើន។ នេះជាសម្តីលោក ម៉ារទីន សេលិកម៉ែន សូម្បីនៅក្នុងសៀវភៅ Learned Optimism របស់លោកក៏បានបញ្ជាក់បន្ថែមថា ពេលអ្នកងើបពីការដួល ការបរាជ័យ និងការឈឺចាប់អ្វីមួយ មិនមែនការជម្នះលើអារម្មណ៍ផ្លូវចិត្តនោះទេ ប៉ុន្តែជាការសម្លឹងមើលជីវិតជាថ្មីក្នុងផ្លូវវិជ្ជមានដោយគិតថា ការដួលក្នុងជីវិតនេះ គ្រាន់តែជាមួយរឿងមួយកើតឡើងមួយរយៈពេលខ្លី រួចក៏រលាយបាត់ទៅវិញហើយ។ អ្នកអាចគិតមើលថា តើបញ្ហារាប់រយចូលមកក្នុងជីវិតអ្នកនេះ មានបញ្ហាមួយណាជាការពិត? គឺគ្មានទេ វាតែងរសាតតាមខ្យល់រហូត។ ការគិតបែបនេះ នាំឱ្យរឿងល្អៗ ក៏ចូលមកក្នុងជីវិតអ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2154

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
1 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
3 views

#ចិត្តសាស្ត្រ

៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
Tror Sopheap
September 16 2024
46 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
103 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
337 views

#ចិត្តសាស្ត្រ

ខ្លាចច្រើននាំឱ្យចិត្តទន់ខ្សោយ! មកធ្វើបែបនេះ ពង្រឹងចិត្តឱ្យមានភាពក្លាហាន
Tror Sopheap
September 13 2024
113 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
524 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
481 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
402 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
337 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
253 views

#ព័ត៌មាន

បង្កើនការប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ទាំង៣នេះ
Senghong Kong
September 13 2024
219 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 16 2024
ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
#ចិត្តសាស្ត្រSeptember 16 2024
មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
#ចិត្តសាស្ត្រSeptember 16 2024
៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
#ព័ត៌មានSeptember 16 2024
បងប្អូនប្រុងប្រយ័ត្ន មុនចេញទៅណាមកណា ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 15 2024
ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
#ចិត្តសាស្ត្រSeptember 15 2024
មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia