ជំងឺ
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ
Tror Sopheap
August 30 2024
1 K views

នាង Eliza Cheng ជាអ្នកជំនាញខាងចំណីអាហារនៅរដ្ឋកាលីហ្វ័រញ៉ាបានលើកឡើងថា ការរស់នៅមានសុខភាពទាំងរាងកាយ និងផ្លូវចិត្ត អាហារជាមួយពិតជាសំខាន់ណាស់។ គោលដៅចុងក្រោយរបស់ខ្ញុំគឺលើកទឹកចិត្តអតិថិជនរបស់ខ្ញុំឱ្យយកចិត្តទុកដាក់លើអាហារដែលផ្តល់ថាមពលដល់ពួកគេហើយឱ្យពួកគេឱ្យជៀសវាងអាហារកែច្នៃជ្រុល និងខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ចេញពីជីវិត។ ខាងក្រោមនេះជាមូលហេតុដែលខ្ញុំឲ្យអ្នកប្រុងប្រយ័ត្នបំផុត៖

១. ភេសជ្ជៈប៉ូវកម្លាំងបង្កឱ្យរំខានដំណេក និងចំណង់អាហារ៖ គ្រឿងផ្សំសំខាន់មួយនៅក្នុងភេសជ្ជៈប៉ូវកម្លាំងជាច្រើនដែលជាតិកាហ្វេអ៊ីន។ វាអាចធ្វើឱ្យប្រសើរឡើងនៅការផ្តោតអារម្មណ៍ ប៉ុន្តែវាក៏ឱ្យផលប៉ះពាល់ដូចជាការកើនឡើងអត្រាបេះដូង សម្ពាធឈាមខ្ពស់ និងការថប់បារម្ភដែរ។ ហើយវាបន្តរំខានដល់ការគេង។ គ្រាន់តែចៀសវាងភេសជ្ជៈដែលមានជាតិ​កាហ្វេអ៊ីន កុំឱ្យរំខានការគេងនោះ វាជួយអ្នកកាត់បន្ថយការស្លាប់មុនអាយុផផងដែរ។

២. ភេសជ្ជៈប៉ូវកម្លាំងអាចបង្កើនជាតិស្ករក្នុងឈាម ហើយបង្កើនការរលាកលឿន៖ ភេសជ្ជៈប៉ូវកម្លាំងធម្មតាមួយកំប៉ុងមានជាតិស្កររហូតដល់ 30ក្រាមហើយ។ ជាតិស្ករច្រើនពេកអាចរួមចំណែកដល់បញ្ហាសុខភាពផ្សេងៗ រួមទាំងការកើនឡើងនៃការរលាក កើនទឹកនោមផ្អែម និងបញ្ហាធ្មេញឆាប់ពុកលឿន។ បើអ្នកចង់រស់នៅមានអាយុវែង លុះត្រាអ្នកមានសុខភាពល្អ ដើម្បីមានសុខភាពល្អ អ្នកត្រូវតែតមភេសជ្ជៈឬអាហារមានជាតិផ្អែមៗ ចេញ។

៣. ផឹកស្រាខូចសតិខួរក្បាល៖ មួយទៀតជាតិអាល់កុលមានក្នុងស្រា ដែលចូលក្នុងចរន្តឈាម ក៏ប៉ះពាល់ដល់ចង្វាក់បេះដូងរបស់អ្នក ធ្វើឱ្យជីបចររបស់យើងដើរមិនស្រួល ជាចុងក្រោយកាលណា ចរន្តឈាមដើរមិនស្រួល និងធ្វើឱ្យអ្នកមានបញ្ហា stroke (ពិការភាព) ឡើងមកនៅថ្ងៃមុខ ក៏ប៉ុន្ដែការទទួលទានប្រភេទស្រាក្រហម ដែលសម្រាប់មនុស្សប្រុសគេណែនាំឱ្យទទួលទាន២កែវក្នុង១ថ្ងៃ សម្រាប់ស្រ្តី១កែវក្នុង១ថ្ងៃ ការទទួលទានត្រូវបរិមាណបែបនេះគឺ ជួយដល់សុខភាពបេះដូង ឈាមរត់ស្រួល តែបើលើសគឺនឹងជួបផលវិបាកអាយុខ្លីផងដែរ។ បើអ្នកចង់កើនអាយុ ១០ឆ្នាំ ដកខ្លួនរសនៅឆ្ងាយពីស្រា មានន័យថាអ្នកដកខ្លួនចេញពីជំងឺផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia