ទឹកដោះគោជាសារធាតុចិញ្ចឹមមួយប្រភេទដែលរាងកាយរបស់មនុស្សគ្រប់គ្នាត្រូវការបំផុត មិនថាមនុស្សចាស់ មនុស្សពេញវ័យ និងកូនក្មេងឡើយ។ ទឹកដោះគោជាប្រភពនៃជាតិកាល់ស្យូម ដែលជួយឱ្យរាងកាយមនុស្សលូតលាស់បានល្អ ជួយឆ្អឹង ជួយសរីរាង្គផ្សេងៗ។ កាន់តែពិសេសទឹកដោះគោ៥ខាងក្រោម វាមានផ្ទុកកាល់ស្យូម១ប្រភេទខុសពីគេ ដែលជំនួយទៅដល់តម្រងនោមខ្លាំងបំផុត។
ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ kidney nutrition institute បានបញ្ជាក់ឱ្យដឹងថា តម្រងនោមមានសុខភាពល្អ រឹងមាំ ឈ្នះជំងឺទៅបានអាស្រ័យនៅលើការថែទាំរបស់មនុស្សម្នាក់ៗរាប់តាំងពី ទម្លាប់រស់នៅប្រចាំថ្ងៃ របបអាហារ ទឹក ជាពិសេសគឺប្រភេទអាហារនិងភេជ្ជៈជំនួយ។
តាមរយៈការសិក្សាគេបានរកឃើញថា ក្រៅពីទឹកធម្មតា ប្រភេទទឹកដោះគោដែលចម្រាញ់ចេញពីរុក្ខជាតិទាំង៥ខាងក្រោម គឺជាភេសជ្ជៈដែលតម្រងនោមត្រូវការបំផុត វាមាននាទីជួយកាត់ជាតិពុល ផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់តម្រងនោម ដើម្បីបង្កើនការច្រោះជាតិពុលចេញពីរាងកាយតាមរយៈទឹកនោម។ ទឹកដោះគោដែលតម្រងនោមត្រូវការចាំបាច់បំផុតមានដូចខាងក្រោម៖
១. ទឹកដោះគោ coconut milk (Unsweetened) គ្មានជាតិស្ករ៖ ជាប្រភេទទឹកដោះគោដែលចម្រាញ់ចេញមកពីផ្លែដូង គ្មានផ្ទុកជាតិស្ករដែលបង្កជាជំងឺទឹកនោមផ្អែមឡើង។ មិនតែប៉ុណ្ណោះវាផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អៗ វីតាមីន និងកាល់ស្យូម oxalate ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យខ្លាំង ប្រឆាំងមេរោគទឹកនោមផ្អែម និងលើសឈាម និងការពារតម្រងនោមគេចពីជំងឺ។
២. ទឹកដោះគោ soy milk(Unsweetened) គ្មានជាតិស្ករ៖ ជាទឹកដោះគោចម្រាញ់ចេញពីសណ្តែកសៀង គឺផ្ទុកទៅដោយជាតិសរសៃ វីតាមីនD វីតាមីន B12 កាល់ស្យូម ល្អសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ ហើយជួយការពាររាងកាយពីជំងឺទឹកនោមផ្អែម គ្រប់គ្រងជាតិស្ករ ជួយចរន្តឈាម ជួយទៅដល់សុខភាពតម្រងនោមឱ្យធ្វើការច្រោះជាតិពុលបានរហ័សជាងមុន។
៣. ទឹកដោះគោ Cashew milk(Unsweetened) គ្មានជាតិស្ករ៖ ជាទឹកដោះគោដែលចម្រាញ់ចេញពីគ្រាប់ស្វាយចន្ទី សម្បូរទៅដោយខ្លាញ់ល្អ monounsaturated fats សារធាតុរ៉ែ ដែក ម៉ាញ៉េស្យូម ស័ង្កសី និងទង់ដែង។ ទឹកដោះគោគ្រាប់ស្វាយចន្ទីត្រូវបានគេណែនាំឱ្យផឹក១កែវ៣០០មីលីលីត្រនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង១ម៉ោង ដើម្បីជំនួយទៅដល់ការបត់ជើងស្រួល តម្រងនោមចំណើរការល្អ មិនស្ទះទឹកនោម។
៤. ទឹកដោះគោ Almond milk (Unsweetened) គ្មានជាតិស្ករ៖ ជាទឹកដោះគោដែកចម្រាញ់ចេញមកពីគ្រាប់ធញ្ញជាតិអាល់ម៉ុនដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយវាផ្ទុកជាតិប៉ូតាស្យូម ផូស្វ័រ និងប្រូតេអ៉ីនទាប ជួយទៅដល់សុខភាពតម្រងនោមល្អបំផុត។
៥. ទឹកដោះគោ vanilla almond milk(Unsweetened) គ្មានជាតិស្ករ៖ គឺជាប្រភេទទឹកដោះគោដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនប្រភេទចេញពីគ្រាប់អាល់ម៉ុន និងវ៉ាន់នីឡា ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ចរន្តឈាមរត់ល្អ ថែមទាំងការពារជំងឺទឹកនោមផ្អែមប្រភេទទី២ទៀតផង។ ទឹកដោះគោនេះគេណែនាំឱ្យផឹកសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ ពេលលេវាល្អបំផុតគឺផឹកនៅពេលព្រឹក និងពេលល្ងាច។
បន្ថែមពីលើនេះទៀត ទឹកដោះគោទាំង៥ប្រភេទខាងលើគឺគេណែនាំឱ្យញ៉ាំ១ថ្ងៃ២កែវស្មើនឹងបរិមាណ៣០០មីលីលីត្រទៅ៥០០មីលីលីត្រ។ ពេលវេលាដែលផឹកល្អបំផុតគឺនៅពេលព្រឹកក្រោយអាហារ ពេលល្ងាចក្រោយអាហារ ដើម្បីជំនួយសុខភាពតម្រងនោមទាំងចាស់ក្មេងប្រុសស្រី៕
អត្ថបទដោយ៖ មឿន គន្ធា