សម្រស់
ញ៉ាំអាហារពេលល្ងាចមិនបារម្ភរឿងឡើងគីឡូ! នេះជាអាហារកាឡូរីទាបបំផុត ញ៉ាំច្រើនក៏មិនភ័យឡើងគីឡូ
Mourn Kunthea
August 6 2023
7.4 K views

អាហារពេលល្ងាច បានក្លាយទៅជាជម្រើសអាហារបំពេញក្តីសុខក្នុងមួយថ្ងៃ ខណៈវេលានេះមនុស្សគ្រប់រូបបានសម្រាកពីការងារ និងត្រូវការបំប៉នកម្លាំងរបស់ខ្លួនដែលខំចំណាយភាពនឿយហត់ពេញមួយថ្ងៃ។ ដោយឡែកក្នុងបែបបទនៃការសម្រកទម្ងន់វិញ គឺមិនដូចគ្នាទេ ព្រោះថាអាហារពេលល្ងាច ទទួលទានរហូតដល់យប់នេះហើយ បណ្ដាលឱ្យឡើងគីឡូលឿនណាស់។

១ ត្រី ៖ ត្រីគ្រប់ប្រទេស សម្បូរដោយវីតាមីនD ហើយវាអាចជួយគ្រប់គ្រងជាតិកាល់ស្យូមនៅក្នុងខ្លួនបានល្អ ម្យ៉ាងវិញទៀតទទួលទានសាច់ត្រីងាយរលាយ សម្រួលដល់ប្រព័ន្ធរំលាយអាហារ។ បងប្អូនអាចយកត្រី ទៅចំហុយ ឬស្ងោរ គួរជៀសវាងការចំអិនដោយប្រើជាតិស្ករនិងជាតិខ្លាញ់ច្រើន។ អាចទទួលទានជាមួយនឹងបាយអង្កសម្រូប ឬបាយអង្កធម្មតាក្នុងបរិមាណតិច។

២ ស៊ុត ៖ ស៊ុតមាន់ឬស៊ុតទា ជាអាហារដែលសម្បូរដោយប្រូតេអ៊ីន មានជាតិកាល់ឡូរីទាប។ អាចយកស៊ុតទៅស្ងោរ ឬចំហុយ ដោយលាយជាមួយនឹងអំបិលឬម្រេចតិចៗ។ ម្យ៉ាងវិញទៀតអាច ចំអិនលាយជាមួយនិងបន្លែបៃតងដូចជាស្ពៃក្ដោប ពោតបារាំង ផ្កាខាត់ណាខៀវ និងបន្លែដែរសម្បូរដោយជាតិកាកសរសៃផ្សេងទៀត ព្រោះជួយសម្រួលដល់ការរំលាយអាហារ ព្រឹកឡើងបត់ជើងអស់មិនធ្វើឱ្យឡើងគីឡូ។

៣ យ៉ាអួ ៖ សម្រាប់អ្នកសម្រក់គីឡូយ៉ាអួរជា អាហារដែលល្អបំផុត ប៉ុន្តែសូមជ្រើសរើសយកយ៉ាអួរសជាតិដើមដែលមានជាតិស្ករទាប។ អាចទទួលទានលាយជាមួយនឹងផ្លែឈើឬគ្រាប់ធញ្ញជាតិបាន។

៤. ផ្លែប័រ( Avocado)៖ លោក​ Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រ ពេលព្រឹកគឺល្អខ្លាំងណាស់។ ផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ​ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ។

៥. ដំឡូងជ្វា( Sweet potato)៖ លោក Christensen ដែលជាអ្នក​ឯកទេសខាងចំណីអាហារបានឱ្យដឹងថា ដំឡូងជ្វាគឺ មានផ្ទុកសារធាតុ ខារ៉ូទីនច្រើនបំផុតដែលអាចជួយទប់ស្កាត់ និងប្រឆាំងភាពចាស់នៃស្បែករបស់អ្នកដោយសារតែ វាផ្ទុកវីតាមីនអា វីតាមីនសេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកកុំឱ្យចាស់។ លើសពីនេះ ដំឡូងជ្វាមានកាឡូរីទាបជាងបាយស ដូចនេះការបរិភោគដំឡូងជ្វានៅពេលព្រឹក គឺផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.1 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia