កីឡា
ចង់ស្រកទម្ងន់លឿនទេ? គន្លឹះងាយៗ ទាំង៣នេះ ជួយអ្នកសម្រកគីឡូដោយនិរន្តរភាព
Tror Sopheap
July 11 2023
5.2 K views

តាមអ្នកជំនាញភាគច្រើនបញ្ជាក់ថា ការសម្រកគីឡូលឿនមានគ្រោះថ្នាក់ណាស់ ប៉ុន្តែអ្នកចង់សម្រកគីឡូត្រឹមតែ ១គីឡូ ឬលើសនេះបន្តិច ក្នុងមួយសប្តាហ៍ គឺល្អបំផុត។ អ្នកចង់សម្រកគីឡូមានគ្រោះថ្នាក់ព្រោះតែរាងកាយប្រែប្រួលអត់ទាន់ ជាពិសេសអ្នកប្រើថ្នាំសម្រកតែងតែមានបញ្ហាសុខភាព។ នេះជាយោងតាមលោកលោកស្រី Katherine Marengoជាអ្នកឯកទេសខាងចំណីអាហារ។ តាមគេហទំព័ Healthline បញ្ជាក់ថា ៣វិធីឱ្យអ្នកស្រកលឿនមានសុខភាពរឹងមាំ។

១. កាត់បន្ថយកាបូអ៊ីដ្រាតចម្រាញ់៖ មធ្យោបាយមួយឱ្យសម្រកគីឡូយ៉ាងឆាប់រហ័ស ចូរអ្នកកាត់បន្ថយជាតិស្ករ និងផ្អែមលើសកម្រិតចោលទៅ វាអាក្រក់ណាស់ទៅបំផ្លាញ់រូបរាងដ៏ស្រស់ស្អាតរបស់អ្នក។ ជាតិស្ករមាននៅក្នុងភេសជ្ជៈ បង្អែម និងអាហារផ្សេងៗ ដែលមានជាតិស្ករកែច្នៃ។ បើអស់កម្លាំង អ្នកគួរតែផឹកភេសជ្ជៈធម្មជាតិជំនួស ដើម្បីប្រមូលកម្លាំងមកវិញ​ មានដូចជាទឹកអំពៅ ទឹកធម្មតា និងទឹកផ្អែមឈើ... កាត់បន្ថយជាតិស្ករចេញឱ្យនៅសល់តែ៥០% ទៅ២០%ល្អបំផុត។ ពេលអ្នកកាត់ជាតិស្ករ ដូចជាកាត់ជាតិខ្លាញ់ចេញពីរាងកាយផងដែរ។

២. អ្នកគួរតែបញ្ចូលរបបអាហារទាំងបីនេះ៖ មានដូចជា អាហារប្រូតេអ៊ីន ខ្លាញ់ និងបន្លែ ក្នុងគោលបំណងុំឱ្យអ្នកស្រកគីឡូ កុំឱ្យរាងកាយខ្វះសារធាតុចិញ្ចឹម។ ទីមួយអាហារមានជាតិប្រូតេអ៊ីន មានដូចជា សាច់គោ សាច់មាន់ សាច់ជ្រូក សាច់ចៀម ត្រីទឹកសាប ត្រីសមុទ្រ និងស៊ុត។ ទីពីរអាហារមានជាតិខ្លាញ់៖ ប្រេងអូលីវ ផ្លែប័រ និងខ្លាញ់ត្រីសាម៉ុន។ទីបីអាហារបែបបន្លែ ជាអាហាល្អដល់ការសម្រកគីឡូ ព្រោះវាមានបន្លែជាស្លឹកបៃតង។ ពួកវាផ្ទុកទៅដោយសារធាតុចិញ្ចឹម ហើយអ្នកអាចញ៉ាំក្នុងបរិមាណច្រើនដោយមិនខ្លាចឡើងគីឡូ និងកាបូអ៊ីដ្រាតទាប(ជាតិស្ករ)ដែរ។ បន្លែនេះមានដូចជា ផ្កាខាត់ណាខៀវ ប៉េងប៉ោះ ស្ពៃក្តោប សាឡាត់ ត្រសក់ និងម្ទេស...។

៣. ផ្លាស់ប្តូររាងកាយ៖ ទោះបីធ្វើលំហាត់ប្រាណបានល្អក៏ដោយ បើអ្នកមិនកាត់បន្ថយជាតិខ្លាញ់ និងស្ករចេញទេ ខ្លាញ់ក្នុងរាងកាយក៏នៅតែដដែលហ្នឹង។ ពេលអនុវត្តតាមវិធីទាំងពីរខាងលើហើយ ការធ្វើលំហាត់ប្រាណរបស់អ្នកពិតជាមានលទ្ធផលខ្ពស់ណាស់ គឺស្រកលឿនណាស់បែបធម្មជាតិ។ អ្នកអាចព្យាយាមហ្វឹកហាត់ ៣ទៅ៤ដងក្នុងមួយសប្តាហ៍ មានរយៈពេល ៣០នាទីក៏បានដែរ។  ការលើកទម្ងន់មិនមែនជាជម្រើសសម្រាប់អ្នកទេ បើអ្នកទំតែចាប់ផ្តើមហាត់មុនដំបូងនោះ។ ការធ្វើលំហាត់ប្រាណដំបូងបែប cardio មួយចំនួនដូចជា ការដើរ រត់ រត់ ជិះកង់ ឬហែលទឹក មានប្រយោជន៍ខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់ និងសុខភាពរឹងមាំ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3172

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.1 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
831 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
330 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
202 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
63 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia