សម្រស់
មិនទាន់១ឆ្នាំផង ប្រេងដូងត្រជាក់LMល្បីខ្លាំងក្នុងស្រុកខ្មែរ គ្រោងនាំចេញក្រៅប្រទេស
Sitha Tek
December 13 2021
1 K views

ប្រេងដូងត្រជាក់ម៉ាកយីហោLM ដែលបានបង្កើតនិងផលិតឡើងដោយស្នាដៃកូនខ្មែរនៅខេត្តសៀមរាប កំពុងតែមានសន្ទុះក្នុងការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់ ដោយសារតែវាមានគុណប្រយោជន៍ច្រើនមហាសាលក្នុងការជួយសុខភាព និងសរីរាង្គផ្សេងៗនៃរាងកាយ ហើយម្ចាស់យីហោប្រាប់ថា ប្រេងដូងរបស់គាត់ គឺត្រៀមនឹងចេញទៅវាយលុកទីផ្សារក្រៅប្រទេសនាថ្ងៃខាងមុខ។

លោកស្រី លឹម លីម៉ា ដែលជាស្ថាបនិកនៃប្រេងដូងត្រជាក់យីហោLMបានបង្ហើបឱ្យក្រុមការងារចាបបៃតងកម្ពុជាដឹងថា ​ការផលិតប្រេងដូងនេះឡើង គឺគាត់មានចក្ខុវិស័យចំនួន២ ទី១ គឺជួយឱ្យប្រជាជនក្នុងស្រុកមានការងារធ្វើ និងទី២គឺ ដើម្បីជួយកសិករដាំដូង និងប្រជាជនដែលមានដូងសល់ច្រើនអាចរកចំណូលបានពីដូងទាំងនោះ។ ដូច្នេះហើយទើបគាត់សម្រេចចិត្តច្នៃដូងទុំទាំងនោះ ឱ្យក្លាយជាប្រេងដូងត្រជាក់ដែលមានគុណប្រយោជន៍ និងជាផលិតផលដែលមានគុណតម្លៃក្នុងទីផ្សារ។ លោកស្រីបានចាប់ផ្ដើមធ្វើប្រេងដូងត្រជាក់នេះ យូរឆ្នាំគ្រាន់ដែរហើយ (ផលិតសម្រាប់តែការប្រើប្រាស់ក្នុងគ្រួសារ) ក៏ប៉ុន្តែដោយសារមុខជំនួញច្រើន ទើបលោកស្រីមិនសូវបានយកចិត្តទុកដាក់ខ្លាំងចំពោះមុខរបបរមួយនេះ ទើបតែដើមឆ្នាំ២០២១នេះ លោកស្រីបានចាប់សម្រុកវាយលុកទីផ្សារក្នុងស្រុកខ្មែរ ពោលគឺកាលពី ដើមខែមិថុនា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ ប្រេងដូងរបស់លោកស្រី ពិតជាទទួលបានការគាំទ្រខ្លាំង និងទទួលបានការកម្មង់ពីអតិថិជនគ្រប់លំដាប់ថ្នាក់នៅគ្រប់ទិសទី។

លោកស្រីបន្តថា មុខរបបរមួយនេះបានជួយបុគ្គលិកនិងកម្មករក្នុងក្រុមហ៊ុនប្រមាណ ជាង៥០នាក់ អាចបន្តមានការងារធ្វើដូចមុន មានចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ ដែលអាចចាត់ទុកថា ជាកម្លាំងចិត្តរបស់ស្ថាបនិក ក្នុងការបន្តផលិតប្រេងដូងត្រជាក់នេះជារៀងរហូត ជាមួយគ្នានេះ លោកស្រីបានចុះតាមបណ្ដាខេត្តនានាៗជុំវិញប្រទេសកម្ពុជា ដើម្បីប្រមូលទិញដូងទុំខ្មែរ ឬពេលខ្លះចុះទៅតាមតំបន់ដាច់ស្រយាលនានាជាច្រើនដែលជាតំបន់ ប្រជាកសិករខ្មែរក្រីក្រ និងជាម្ចាស់អនុផលដូង មិនធ្លាប់ទទួលបានតម្រូវការទីផ្សារដូងទុំ ពីមុនមកទាល់តែសោះនោះ ឱ្យបានក្លាយទៅជាអ្នកផ្គត់ផ្គង់ដូងទុំសម្រាប់សង្វាក់ផលិតកម្មប្រេងដូងត្រជាក់ អិលអិម។ ហើយវា គឺជាហេតុផលដ៏ធំមួយក្នុងចំណោមហេតុផលផ្សេងៗទៀត ដែលលោកស្រី លីម៉ា ប្ដេជ្ញាចិត្តថាត្រូវតែពង្រីកផលិតផលក្នុងស្រុកមួយនេះឱ្យឈានដល់លំដាប់ខ្ពស់បំផុត។

ដោយឃើញការគាំទ្រច្រើន បែបនេះ លោកស្រី លឹម លីម៉ា និងស្វាមី គឺលោក​ឃួង ម៉េងជាប បានសម្រេចថានឹងផលិតប្រេដូងត្រជាក់នេះឱ្យក្លាយជាផលិតផលស្ដង់ដារ ដើម្បី ត្រៀមវាយលុកទីផ្សារក្រៅប្រទេស ស្របទៅតាមផែនការយុទ្ធសាស្ត្រ SMEs របស់រាជរដ្ឋាភិបាល ថែមទៀតផង។

សូមបញ្ជាក់ថា ប្រេងដូងត្រជាក់ LM ផលិតនៅក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន លឹម លីម៉ា ខ្មែរ អង្គរ ហ្វ៊ូត ឯ.ក. ហើយ បច្ចុប្បន្ននេះ​ កំពុងមានសក្ដានុពលជាអាទិភាព ខ្លាំងក្នុងស្រុកខ្មែរ ដែលមានអ្នកតំណាងចែកចាយនៅទូទាំង២៥ ខេត្តក្រុងរួចហើយ។

អត្ថបទដោយ៖​ តឹក ស៊ីថា

 

អត្ថបទដោយ៖​ តឹក ស៊ីថា​

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.2 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
67 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia