ចិត្តសាស្ត្រ
លោកស្រី ឈូ បញ្ជាក់ថា អ្នកគិតបែបនេះ ដោះសម្ពាធចិត្តឱ្យអ្នករស់នៅមានក្តីសុខ
Tror Sopheap
September 11 2024
152 views

ពេលអ្នកធ្វើការប្រៀបធៀបគ្នាជាមួយអ្នកដទៃ អ្នកក៏មានទុក្ខលំបាកផ្លូវចិត្ត។ ពេលអ្នករស់នៅសុខស្រួលគ្មានការងារធ្វើក៏មានទុក្ខលំបាកផ្លូវចិត្ត។ ពេលអ្នករស់នៅចង់ល្អឥតខ្ចោះពេកក៏មានក្តីទុក្ខផ្លូវចិត្តដូចគ្នាដែរ។ តើការរស់នៅបែបណានាំចិត្តរបស់អ្នកមានក្តីសុខមានសុភមង្គល? តាមលោកស្រី Chin Ning Chu ជាទស្សនវិទូសញ្ជាតិតៃវ៉ាន់បានបញ្ជាក់ថា ការរស់នៅមានក្តីសុខរបស់មនុស្សលោកយើងនេះ គឺរស់តាមធម្មជាតិដែលមិនមែនរស់តាមភាពល្អឥតខ្ចោះនោះទេ។ គឺរស់តាមធម្មជាតិ មិនមែនតាមទំនើងចិត្តនោះទេ។ លោកស្រីបានលើករឿងខ្លីមួយថា៖  

នៅប្រទេសឥណ្ឌាពីសម័យបុរាណមានព្រះសង្ឃវ័យក្មេងមួយក្រុមកំពុងមើលគ្រូរបស់ខ្លួនធ្វើនំចាបប៉ាទី។ ហើយលោកគ្រូក៏យកវែកមកដួសម្សៅចាក់ចូលទៅក្នុងខ្ទះក្តៅ ហើយឃើញពង្រាយវាពេញបាតខ្ទះឱ្យចេញរាងជារង្វង់មូល។ នៅពេលនំក្លាយរូបរាងហើយ គ្រូក៏បានបញ្ចេញស្នាមញញឹមហើយនិយាយថា វាពិតជាល្អឥតខ្ចោះមែន!

មានសិស្សម្នាក់ៗ គិតឆ្ងល់ថា នំចាបប៉ាទីនីមួយៗ មានទ្រង់ទ្រាយខុសៗគ្នា។ មាននំខ្លះខ្លោចត្រង់គែមជុំវិញ មាននំខ្លះក៏មិនសូវមូលល្អដែរ។ សិស្សម្នាក់ក៏សួរទៅលោកគ្រូថា នំទាំងអស់នេះល្អឥតខ្ចោះយ៉ាងម៉េចទៅបើនំចាបប៉ាទីត្រូវតែមានរាងមូល ហើយមិនគួរខ្លោចតាមគែមៗ នោះទេ? ហើយលោកគ្រូបានលើកនំចុងក្រោយគេចេញពីខ្ទះដាក់ក្នុងចានរបស់សិស្សម្នាក់នោះ វាមានរូបរាងដូចផ្លែឃ្លោកចឹង តែលោកគ្រូនៅតែនិយាយថា វាពិតជាល្អឥតខ្ចោះមែន!

ពេលយើងចេះរស់នៅក្នុងភាពមិនល្អឥតខ្ចោះជាមួយខ្លួនឯងដូចជានំនេះ អ្នកគ្មានសម្ពាធផ្លូវចិត្តនោះទេ។ ម្រាមដៃមានវែងមានខ្លី មនុស្សមានខ្ពស់មានទាប ដើមឈើមានធំមានតូច នេះជាច្បាប់ធម្មជាតិ។ ការរស់នៅជាប្រចាំថ្ងៃរបស់យើងតែងតែខ្នះខ្នែងខំកែច្នៃសភាពពិតរបស់ខ្លួនឱ្យដូចអ្នកដទៃខ្លាចគេរិះគន់ គេមើលងាយ។ ព្រោះតែយើងចង់ឱ្យអ្វីៗស្របទៅតាមគំនិតខ្លួនជានិច្ចថា វាត្រូវតែល្អឥតខ្ចោះ។ ហើយខ្ញុំត្រូវតែជាមនុស្សដូចគេ។ នេះជាលក្ខណៈពេលអ្នករស់នៅតាមចិត្តខ្លួនឯង ឱ្យវាល្អដូចគេ តែវាធ្វើឱ្យជីវិតរបស់អ្នកកាន់តែរងសម្ពាធខ្លាំងឡើង។

តាមលោក ចូសេហ្វ បារបេរ៉ា (Joseph Barbera) ជាអ្នកផលិតភាពយន្តគំនូរជីវចលរឿង Tom and Jerry" គាត់បាននិយាយថា ពេលខ្លះជីវិតយើងកំពុងធ្វើដំណើរទៅមុខ វាអាចមើលទៅដូចជាមិនសូវល្អប៉ុន្មានទេ តែនៅពេលអ្នកងាកមើលទៅខាងក្រោយវិញ អ្នកក៏មើលឃើញពីភាពល្អឥតខ្ចោះជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2156

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
97 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
44 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
23 views

#ចិត្តសាស្ត្រ

៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
Tror Sopheap
September 16 2024
91 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
105 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
353 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
525 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
484 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
403 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
353 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
258 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
221 views
អត្ថបទថ្មីៗ
#កីឡាSeptember 17 2024
មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
#ចិត្តសាស្ត្រSeptember 17 2024
ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
#ព័ត៌មានSeptember 17 2024
បងប្អូន មុនចេញទៅណាមកណា ប្រុងប្រយ័ត្ន ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 16 2024
ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
#ចិត្តសាស្ត្រSeptember 16 2024
មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
#ចិត្តសាស្ត្រSeptember 16 2024
៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia