អាហារ
អស់បារម្ភ! វិធីសាស្ត្រ៣ ជួយស្រាយវិបត្តិស្បែកក្លៀកខ្មៅ ស្រអាប់ ឱ្យត្រលប់មកសភាពភ្លឺម៉ដ្ឋរលោង
Pheakdey Pao
November 14 2022
482 views

ក្លៀកខ្មៅនៅពេលពេញវ័យ ត្រូវបានគេសិក្សារកឃើញថា អាចបណ្ដាលមកពីបញ្ហាជាច្រើនរួមមាន កត្តាប្រើប្រាស់នូវសារធាតុ​គីមី​បំបាត់​ក្លិន ឬផលិតផលបំបាត់ក្លិន ឧស្សាហ៍អេះ បក ដក ឬកោររោមញឹកញាប់ ការស្លៀកពាក់ខោអាវរឹបតឹង ញុំាអាហារសម្បូរជាតិខ្លាញ់ ផ្អែម ប្រៃ និងជក់បារី...ជាដើម។ ចំណែកឯបញ្ហាដទៃទៀតអាចកកើតមកពីហ្សែន ឆ្លងជំងឺ ឬបាក់តេរី ដែលបង្កឱ្យតំបន់ស្បែកស្លៀកប្រែជាស្រអាប់ និងខ្មៅ។

កត្តានេះដែរ ដើម្បីដោះស្រាយនូវវិបត្តិក្លៀកខ្មៅនេះ ប្រភព Healthline បានប្រាប់នូវវិធីសាស្ត្រខ្លះៗដែលអាចជួយកែពណ៌ស្បែកក្លៀកឱ្យមកសភាពប្រសើរ ឬត្រលប់មកសភាពប្រក្រតីវិញ៖

១. ជំហានធ្វើឱ្យក្លៀកពណ៌ស្រាលជាងមុន

- ប្តូរផលិតផលបំបាត់​ក្លិន ស្វែងរកប្រភេទត្រូវនឹងស្បែក និងមានគុណភាពច្បាស់លាស់ដែលមានការទទួលស្គាល់ត្រឹមត្រូវ។

- កាត់បន្ថយការរោម មិនដករោមផឹកញាប់ពេក

- ខាត់ស្បែក ដោយប្រើ​ស្ក្រាប់​ថ្នមៗ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍។

- ស្លៀកសម្លៀកបំពាក់រលុង

- កាត់បន្ថយនូវរបបអាហារមានជាតិខ្លាញ់ ផ្អែម ប្រៃ និងព្យាយាមនៅឱ្យឆ្ងាយពីផ្សែងជក់បារី។

២. ធ្វើម៉ាស

- ម៉ាសដំឡូង៖ កិន​ដំឡូងបារាំង​មួយ​ផ្លែ ច្របាច់​យកទឹក​ ហើយ​យក​ទឹក​មក​លាប​លើ​ក្លៀក។ បន្ទាប់ពី ១០ នាទីក្រោយមក លាងជម្រះក្លៀកជាមួយនឹងទឹកត្រជាក់ចេញ។

- ម៉ាសទឹកដោះគោ ទឹកផ្កាកុលាប និងសំបកក្រូច៖ លាយទឹកដោះគោ ១ស្លាបព្រាបាយ ទឹកផ្កាកុលាប ១ ស្លាបព្រាជាមួយកម្ទេចសម្បកក្រូចល្មម។ បន្ទាប់មកជូត​ក្លៀក​​ថ្នមៗ​ជាមួយល្បាយដែលលាយរួច​ហើយ​ទុកចោល​ប្រហែល ១៥ នាទី មុន និង​លាង​សម្អាត​ចេញ​ដោយ​ទឹក​ត្រជាក់។ ធ្វើពីរទៅបីដងក្នុងមួយសប្តាហ៍។

- ម៉ាសស៊ុតក្រហម៖ មុនចូលគេង យកស៊ុតឆៅផ្នែកក្រហម លាបម៉ាស្សានៅលើក្លៀកថ្នម នៅព្រឹក លាងជាមួយសាប៊ូដែលមានកម្រិត pHចេញ។

- ប្រេងដូង៖ ម៉ាស្សា​បន្តក់​ប្រេងដូង​ពីរបី​ដំណក់​លើ​ស្បែកក្លៀក បន្ទាប់ពី ១៥ នាទី លាង​សម្អាត​ក្លៀក​ដោយ​ទឹក​ក្តៅឧណ្ណៗ និង​សាប៊ូមានជាតិកាត់កម្រិត​ស្រាលៗ។ ធ្វើពីរទៅបីដងក្នុងមួយសប្តាហ៍។

៣. ជំហានព្យាបាលបំបាត់ក្លៀកខ្មៅ

ជាទូទៅនៅពេលដែលទៅជួបជាមួយពេទ្យជំនាញ ឬវេជ្ជបណ្ឌិតជំនាញខាងសើស្បែក គឺតម្រូវឱ្យមានការពិនិត្យច្បាស់លាស់ទៅលើកម្រិតនៃការខូចខាតនៃស្រទាប់ស្បែកជាមុនសិន។ ក្នុងកម្រិតស្រាលគ្រូពេទ្យអាចជាឱ្យថ្នាំលាប ឬណែនាំនូវផលិតផលដែលត្រឹមត្រូវសម្រាប់ស្បែក។ ដោយឡែកសម្រាប់ស្បែកប្រភេទខ្លាំងអាចជាបាញ់ឡាស៊ែរ ដើម្បីលុបសារធាតុពណ៌ក្លៀក។

គូសបញ្ជាក់បន្ថែមផងថា ស្បែកក្លៀកខ្មៅមិនមែនព្យាបាលត្រឹមតែរយៈពេលខ្លីទេ គឺត្រូវការការថែទាំរយៈពេលយូរ និងយកចិត្តទុកដាក់ជាមួយការអនាម័យខ្លួនដែរ។ ម្យ៉ាងវិញទៀត ចំពោះរបបអាហាររឹតតែសំខាន់ ហេតុនេះអ្នកមានបញ្ហាស្បែកក្លៀកគួរតែញុំានូវអាហារជាប្រភេទបន្លែបៃតង ផ្លែឈើ និងញុំាទឹកឱ្យគ្រប់គ្រាន់។ អ្វីដែលកាន់តែពិសេសក្នុងការជួយដោះស្រាយបញ្ហាស្បែកក្លៀកបានលឿនទៀតនោះ គឺកាត់បន្ថយស្ត្េស ធ្វើលំហាត់ប្រាណ និងគេងឱ្យបានគ្រប់គ្រាន់៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
8 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
604 views

#អាហារ

ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
Pov Saru
October 21 2025
1.7 K views

#អាហារ

ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
Tror Sopheap
October 19 2025
3.2 K views

#អាហារ

តិចប្តូរឈាមរាល់ខែ! ញ៉ាំអាហារ ៤នេះជាប្រចាំ ច្បាស់ជាប្តូរក្រលៀនឆាប់ៗ មិនខាន
Tror Sopheap
October 17 2025
2.6 K views

#អាហារ

ពេលព្រឹកនេះ! ញ៉ាំផ្លែឈើទាំង ៥នេះមិនធាត់ទេ ជួយសម្រកខ្លាញ់ក្បាលពោះ
Tror Sopheap
October 16 2025
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 27 2025
ក្រសួងការងារបញ្ជាក់ពីថ្ងៃឈប់សម្រាកពីប្រាក់ឈ្នួល ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
#អាហារOctober 27 2025
ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
#សម្រស់October 27 2025
សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
#ជំងឺOctober 27 2025
មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
#អត្ថបទ PROctober 27 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
#កុមារOctober 26 2025
ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia