កីឡា
អាយុ២០ឡើងម៉ាសសាច់ដុំចុះខ្សោយ! ហាត់៤ក្បាច់នេះ ពង្រឹងសាច់ដុំ ដុតខ្លាញ់&សម្រកភ្លៅធំអស់ភ្លាមៗ
Senghong Kong
February 3 2023
308 views

ពេលឡើងទម្ងន់ កន្លែងដែលកកខ្លាញ់ច្រើន អាក្រក់និងពិបាកសម្រកជាងគេង មានដើមដៃ ក្បាលពោះ និងភ្លៅ។ ជាពិសេសនារីៗ ច្រើនមានបញ្ហាលើសខ្លាញ់នៅត្រង់ភ្លៅ ខ្លួនតូចៗតែភ្លៅធំៗ បាត់បង់ទំនុកចិត្តពិបាកមកខោស្លៀកជាដើម។ ផលវិបាកមួយទៀតតាមអ្នកជំនាញសុខភាពមកពីសាកលវិទ្យាល័យHarvard បានឱ្យដឹងថាមនុស្សពេញវ័យដែលមានសកម្មភាពរាងកាយតិច មិនបានហ្វឹកហាត់កម្លាំងឱ្យបានទៀងទាត់សាច់ដុំនឹងថយចុះពី ៤ទៅ៦ផោន ប្រមានពី១ទៅ២គីឡូជាងក្នុងរយៈពេល១០ឆ្នាំ ហើយមនុស្សចូលដល់វ័យពី៣៥ឆ្នាំឡើង អត្រាធ្លាក់ចុះនៃម៉ាសសាច់ដុំនឹងកាន់តែកើនឡើង

មានវិធីងាយៗមួយចំនួន អាចជួយការពារនិងធ្វើឱ្យម៉ាសសាច់ដុំរឹងមាំ ព្រមទាំងអាចជួយសម្រកខ្លាញ់ ធ្វើឱ្យភ្លៅតូចស្រលូនជាងមុនបានផងដែរ។ ផ្អែកតាមការចែករំលែកពីPowerofpositivity បានប្រាប់បីលំហាត់ប្រាណជើង៤របៀប ដែលអ្នកអាចចំណាយហាត់ត្រឹម១០នាទី ជាប្រចាំជួយសម្រកភ្លៅបានយ៉ាងឆាប់រហ័ស។

១ Glute Bridge Exercise ៖ ផ្តោតសំខាន់លើភ្លៅ ដំបូងគេងឱ្យត្រង់ខ្លួន ដាក់ដៃឱ្យត្រង់ស្របដងខ្លួន បន្ទាប់មកលើកជង្គង់ឡើង រួចលើកគូទឡើងឱ្យខ្លួនត្រង់ខ្ពស់ពីជង្គង់មករកដងខ្លួនវិញ។ លើកម្ដង៥វិនាទី ហើយទម្លាក់ខ្លួនចុះវិញ អាចព្យាយាមធ្វើចលនាដដែលពី១០ ទៅ២០ដង មើលរូបខាងក្រោមដើម្បីងាយស្រួលធ្វើ។

២ Bulgarian Split Squat ៖ ជាលំហាត់ប្រាណមួយដែលកម្លាំងប្រមូលផ្ដុំគ្នាច្រើន នៅត្រង់ភ្លៅ ជួយឱ្យពង្រឹងសាច់ដុំ បន្តឹងនិងសម្រកខ្លាញ់បានល្អ។ ធ្វើចលនាឱ្យដូចរូបឱ្យបានពី១០ទៅ២០ដង ហើយចាំប្ដូរជើងម្ដងឆ្វេង ម្ដងស្ដាំ។

៣ Landmine Goblet Squat៖ ក្បាច់នេះត្រូវការកាន់ដុំដែក១គីឡូ ឬប្រើដបទឹកជំនួសបាន ហើយធ្វើចលនាប្តូរជើងទៅមកឱ្យដូចរូប។ ត្រូវចាំថាពេលអ្នកទម្លាក់ខ្លួនចុះ សូមរក្សាខ្នងឱ្យត្រង់ ហើយកុំឱ្យជង្គង់ដែលបោះទៅខាងមុខ ជ្រុលហួសពីចុងជើង។

៤ Leg Lifts៖ ក្បាច់នេះ​ផ្ដោតសំខាន់លើការលើកជើង គេងឱ្យត្រង់ ហើយលើកជើងឡើងលើឱ្យកែងនឹងខ្លួន បន្ទាប់មកហើបគូទបន្ដិច។ អាចព្យាយាមធ្វើបែបនេះ ឱ្យបាន១០ដង។ ក្បាច់នេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាតឹងពេញពីតួរជើងតែម្ដង អាចជួយឱ្យឆាប់តូចស្រលូនបានលឿនផងដែរ៕

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 24 2026
ចង់ពូកែទំនាក់ទំនងល្អជាមួយអ្នកដទៃ អ្នកត្រូវចេះប្រើភាសាមន្តស្នេហ៍ទាំង ៣នេះ
#ព័ត៌មានApril 23 2026
នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៤ ពីក្រសួងពាណិជ្ជកម្ម
#ចិត្តសាស្ត្រApril 23 2026
បើអ្នកបាក់ទឹកចិត្ត នេះជាសម្តីល្អបំផុតទាំង៩ ជួយលើកទឹកចិត្តរបស់អ្នកឱ្យមានថាមពលឡើងវិញ
#ជំងឺApril 23 2026
សូមប្រយ័ត្នផង! នេះជារោគសញ្ញា និងផលវិបាកជំងឺក្រពេញប្រូស្តាតរីកធំ
#កីឡាApril 23 2026
លោកគ្រូ បញ្ញា បញ្ជាក់ថា ជាតិខ្លាញ់ ៣ប្រភេទនេះ ញ៉ាំមិនឡើងគីឡូហើយសុខភាពល្អ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia