អាហារ
អស្ចារ្យ! ញុំាគីមឈី ប៉ូវក្រពះ សម្អាតរោគផ្សិតក្នុងទ្វារមាស និងអាចការពារជំងឺក្រិនសរសៃឈាមបេះដូង
Thida Pet
May 30 2023
1.7 K views

គីមឈី គឺជាអាហារតំណាងជាតិ១របស់ប្រទេសកូរ៉េខាងត្បូង ដែលអាចយកវាទៅញុំាជាមួយអាហារជាច្រើនប្រភេទ ដូចជាយកទៅធ្វើសម្ល ញុំាជាមួយសាច់អាំង ស៊ុប​ឬក៏ញុំាជាមួយអាហារផ្សេងៗបានច្រើនមុខទៀត។ ដល់ពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយើងក៏កំពុងតែនិយមចូលចិត្តញុំាគីមឈីជាមួយអាហារដូចគ្នា។

ជាការពិតណាស់ យោងតាមរយៈប្រភព webmd បានណែនាំពីអត្ថប្រយោជន៍ជាច្រើនក្នុងគីមឈី គឺជួយដល់សុខភាពបេះដូង ការពារការកកឈាមក្នុងសរសៃឈាម ប៉ូវសុខភាពរបស់ក្រពះពោះវៀន ថែរក្សានិងការពារដុំសរសៃប្រសាទ និងជំនួយដល់ផ្លូវអារម្មណ៍ដល់អ្នកញុំាដូចគ្នា។ប្រភពដដែលក៏បានបន្ថែមឱ្យដឹងផងដែរថា ក៏ព្រោះក្នុងគីមឈី សម្បូរដោយប្រូបាយអូទិក ដែលជាប្រភេទបាក់តេរីល្អសម្រាប់ជួយដល់សុខភាពក្រពះពោះវៀនឱ្យដំណើរការល្អ ពពួកនេះជាប្រភេទបាក់តេរីល្អ។ មួយវិញទៀតតាមរយៈការសិក្សាបានបញ្ជាក់ឱ្យដឹងថា ញុំាគីមឈី អាចកាត់បន្ថយហានិភ័យនៃជំងឺក្រិនសរសៃឈាមបេះដូង  តាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការរលាក រួមទាំងកាត់បន្ថយកូលេស្តេរ៉ូលក្នុងឈាម។ បន្ថែមលើសនេះ គីមឈីក៏មានប្រយោជន៍ អាចការពារការឆ្លងរោគផ្សិតក្នុងទ្វារមាសរបស់ស្រ្តីបាន។

យោងតាមរយៈអ្នកឯកទេសខាងចំណីអាហារ Keri Gans បានបន្ថែមគេ គីមឈីត្រូវបានគេទទួលស្គាល់ថា សម្បូរដោយប្រូបាយអូទិក ដែលមានប្រយោជន៍ជួយក្រពះពោះវៀន។ អ្នកសិក្សាស្រាវជ្រាវ Burdeosបានសិក្សាកាលពីឆ្នាំ២០១៩ឱ្យដឹងផងដែរថា គីមឈីអាចជួយការពារការឆ្លងមេរោគផ្សិតក្នុងទ្វារមាស ​​កម្ចាត់រោគផ្សិតដែលអាចបង្ករោគក្នុងទ្វារមាស បង្កជាបញ្ហារលាក រមាស់ទ្វារមាសឡើងមកប៉ះពាល់សុខភាពស្រ្តី។  ទោះយ៉ាងនេះក្ដីអ្នកជំនាញមិនបានណែនាំឱ្យស្រីៗដែលមានបញ្ហារោគស្រ្តីមកញុំាគីមឈីដើម្បីជួយបំបាត់បញ្ហានេះនោះទេ តែញុំាគីមឈីអាចជួយឱ្យស្រ្តីមានសុខភាពទ្វារមាសល្អ ការពាររោគផ្សិតតែប៉ុណ្ណោះ។

ជាចុងក្រោយ គីមឈីមិនត្រឹមតែជួយដល់សុខភាពក្រពះពោះវៀន ការពារជំងឺក្រិនសរសៃឈាមបេះដូង តែគីមឈីក៏មានប្រយោជន៍ជួយដល់សុខភាពរបស់ទ្វារមាសស្រ្តីដូចគ្នា៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1253

អត្ថបទទាក់ទង

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
102 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
269 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
125 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
434 views

#អាហារ

វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
926 views

#អាហារ

ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
587 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia