ផ្អែកតាមការជូនដំណឹងពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងកាលពីថ្ងៃទី១១ ខែឧសភា កន្លងមកនេះថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយកម្មវិធីជាតិសុខភាពភ្នែក ជាមួយនិងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ ព្រមទាំងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ជូនអ្នកជំងឺកម្ពុជា។
សម្រាប់ការពិនិត្យ និងព្យាបាល នឹងចាប់ផ្ដើមធ្វើចាប់ពីថ្ងៃទី ២២ រហូត ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ នេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកជំងឺទឹកដក់ក្នុងភ្នែកនៅកម្ពុជាយើង។ សម្រាប់បងប្អូន ដែលមានបំណងចង់ទៅពិនិត្យសុខភាពភ្នែក អាចធ្វើការទៅមន្ទីរពេទ្យពេទ្យខ្មែរ សូវៀត មានកាលបរិច្ឆេតជូនដំណឹងខាងលើបាន៕
អត្ថបទដោយ៖ Senghong