លោក Keisuke Honda គឺជាអ្នកដឹកនាំ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ទម្រាំមានឈ្មោះក្លាយជាអ្នកដឹកនាំក្រុមនេះ ពីមុនលោកក៏ជាកីឡាករដ៏ឆ្នើម១រួមផងដែរ ដែលអាចជួយឱ្យជម្រើសជាតិជប៉ុនឈ្នះពានជាច្រើនផងដែរ។ នាពេលថ្មីៗកាលពីយប់មិញនេះ ក្រោយពីបញ្ចប់បេសកកម្មរយៈពេល៥ឆ្នាំរបស់លោកក្នុងការជួយក្រុមជម្រើសជាតិកម្ពុជា ក៏ដល់ពេលដែលលោកត្រូវ បញ្ចប់ មុននិងចាកចេញ លោក Keisuke Hondaក៏បានបង្ហោះសារខ្លីៗថា
( បេសកម្មរបស់ខ្ញុំរបស់ពេល៥ឆ្នាំជាមួយកម្ពុជាត្រូវបានបញ្ចប់កាលពីយប់មិញហើយ ទោះជាពួកយើងមិនអាចធ្វើបានតាមការគ្រោងទុក ប៉ុន្តែពួកយើងរីករាយជាមួយលទ្ធផល។ ទោះជាការពិតខ្លះពិបាកក្នុងការទទួលយក ប៉ុន្តែ “ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា” គឺជាថាមពល និងជាក្តីសង្ឃឹមរបស់ខ្ញុំ។ នេះហើយជាមូលហេតុដែលខ្ញុំអាចបន្តបេសកម្មរបស់ខ្ញុំរហូតដល់ទីបញ្ចប់)។
១. ក្តីស្រឡាញ់កីឡា៖ លោកហុងដា គឺមានឈាមជ័រជាអ្នកស្រឡាញ់កីឡាបាល់ទាត់តាំងពីក្មេងមកម៉េ្លះ សូម្បីតែស្នេហារបស់លោកក៏ កើតចេញពីការលែងកីឡាផងដែរ។ លោកក៏បានបន្ថែមថា ខ្ញុំដាច់ខាតមិនអនុញ្ញាតឱ្យអ្នកណាម្នាក់មកកំណត់មាគ៌ាជីវិតរបស់ខ្ញុំទេ គឺមានតែខ្ញុំម្នាក់គត់ជាអ្នកកំណត់ផ្លូវជីវិតរបស់ខ្ញុំខ្លួនឯង។ បើយើងមិនព្យាយាមធ្វើតាមក្តីស្រមៃរបស់ខ្លួន អ្នកដទៃនឹងជួលយើងបម្រើក្តីស្រមៃរបស់គេហើយ។
២. បណ្តុះគ្រាប់ពូជកីឡាបាល់ទាត់កម្ពុជា៖ វាជារឿងងាយស្រួលក្នុងការនិយាយថា យើងឈ្នះក្នុងការប្រកួត១នេះ។ សម្រាប់ខ្ញុំមានមោទនភាពចំពោះចំពោះកីឡាករទាំងអស់គ្នាដែលបានព្យាយាមទទួលបានពិន្ទុ ១នៅយប់មិញនេះ។ នេះជាដំណើរក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់យើងបានឆាប់បំផុត ហើយយើងបានត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់។ ការឈ្នះរឿងតូចៗ ធ្វើឱ្យមនុស្សផ្លាស់ប្តូរផ្នត់គំនិតចាស់ ដើម្បីសាងអនាគតជាថ្មី។
៣. វប្បធម៌ជប៉ុន៖ លោកហុងដាមានឈាមជ័រ ជាជនជាតិជប៉ុនហើយលោក ក៏មានចិត្តចង់លើកស្ទួយវិស័យបាល់ទាត់របស់កម្ពុជា ឱ្យមានភាពរីកចម្រើនជាងមុន ។លោក ហុងដា បានផ្ញើសារនេះមានន័យធំធេងណាស់ដែលសំដៅអត្ថន័យថា យើងមិនឈ្នះទេ បើយើងខ្វះជំនឿចិត្ត ដើម្បីលើកទឹកចិត្តរបស់ខ្លួនក្នុងការប្រកួតនោះ។ លោក ហុងដា មានឈាមជ័រជាជនជាតិជប៉ុន កម្រឮពាក្យថា “ចុះចាញ់ហើយ” ពេលពួកគេធ្វើរឿងអ្វីមួយ។ អត្ថន័យមួយទៀតលោក ហុងដា ចង់បញ្ជាក់អត្ថន័យឃ្លាខាងលើជូនការលើកទឹកចិត្តដល់កីឡាករថា “ចាញ់លុះត្រាតែចប់ទឹក”។
៤. សេចក្តីថ្លៃថ្នូរប្រជាជនកម្ពុជា៖ លោក Keisuke Honda បានលើកឡើងពីភាសានៃក្តីស្រឡាញ់ទៅកាន់ប្រជាជនកម្ពុជាយើងថា៖ “ខ្ញុំពិតជាស្រលាញ់ស្នាមញញឹមរបស់ប្រជាជនខ្មែរណាស់”៕
អត្ថបទដោយ៖ ប៉ែត ធីតា

