អាហារ
បើមិនចង់អាយុខ្លី ឈឺគេងគ្រែពេទ្យ! វេជ្ជបណ្ឌិតប្រាប់ឱ្យញ៉ាំអាហារ ៤ក្រុមនេះប្រចាំថ្ងៃជាកំហិត
Mourn Kunthea
June 19 2022
2.5 K views

អ្នកឧញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ប្រជាជនខ្មែរយើងច្រើនណាស់ដែលមានជំងឺរ៉ាំរ៉ៃ ឈឺនេះឈឺនោះទាំងវ័យនៅក្មេង។ អ្នកខ្លះកើតមកមានកាយសម្បទាគ្រប់គ្រាន់ហើយ ប៉ុន្តែមានសុខភាពមិនល្អ ឆាប់ឈឺ ឆ្អឹងស្រួយ ប៉ះពាល់នឹងអ្វីតែបន្តិចក៏ទៅជាពិការខ្វិនខ្វាក់ ទាំងនេះក៏ដោយសារប្រជាជនយើងមិនបានឈ្វេងយល់ពីសារសំខាន់របស់របបអាហារប្របាំថ្ងៃ ហើយមិនបានញ៉ាំអាហារ ៤ក្រុមនេះគ្រប់គ្រាន់។ បើអ្នកមិនចង់ជួបបញ្ហាដូចដែលរៀបរាប់ អ្នកត្រូវមានទម្លាប់ញ៉ាំអាហារ ៤ក្រុមនេះជាប្រចាំថ្ងៃកុំខានឱ្យសោះ៖

១. បាយ៖ បាយជាអាហារមួយមុខដ៏ចាំបាច់បំផុតសម្រាប់សុខភាពនិងជីវិតរបស់មនុស្សម្នាក់ៗ។ មនុស្សគ្រប់គ្នាត្រូវការសារធាតុអង្ករដើម្បីទ្រទ្រង់ជីវិត ធ្វើឱ្យមានកម្លាំង លូតលាស់ ធំធាត់ក៏ដោយសារសារធាតុចេញពីអង្ក។ ដូច្នេះនៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់មិនអាចមិនញ៉ាំបាយបាននោះទេ។

២. សាច់៖ សាច់គ្រប់ប្រភេទ ទាំងសាច់ត្រី និងសាច់សត្វស៊ីស្មៅ គឺជាប្រភពនៃប្រូតេអ៊ីន វីតាមីន ដែលរាងកាយរបស់មនុស្សម្នាក់ត្រូវការបំផុតសម្រាប់លូតលាស់ ធំធាត់ និងធ្វើឱ្យរាងកាយរបស់មនុស្សយើងរឹងមាំ ប្រព័ន្ធភាពស៊ាំខ្លាំង មិនងាយមានជំងឺ។ វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ថា ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងមិនអាចខ្វះសាច់បានទេ ពីព្រោះសាច់ជារបបអាហារដែលរាងកាយត្រូវការ និងសំខាន់បំផុត។

៣. បន្លែ ផ្លែឈើ៖ បន្លែ និងផ្លែឈើគ្រប់ប្រភេទជាអាហារសំខាន់ទី៣ ដែលមនុស្សយើងមិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃ។ បន្លែផ្លែឈើជាប្រភពវីតាមីន និងខូឡាជែន ជួយសុខភាព និងសម្រស់របស់មនុស្សម្នាក់ៗឱ្យនៅតែក្មេង មិនងាយចាស់ សុខភាពរឹងមាំ និងងាយមានជំងឺ។

៤. ទឹកដោះគោ៖ វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ថា ទឹកដោះគោជាអាហារសំខាន់ទី៤ មិនសំខាន់ជាគេបំផុតក្នុងចំណោមអាហារទាំង ៤ ក្រុម។ ភាគច្រើនប្រជាជនខ្មែរយើងមិនសូវចេះញ៉ាំទឹកដោះទេ ដោយសារតែមិនមានទម្លាប់ញ៉ាំ ធ្លាប់ញ៉ាំតែភេជ្ជៈ និងទឹកកំប៉ុង ដល់ផឹកទឹកដោះគោ ក៏មានអាការរាគរូស និងហើមពោះជាដើម។ បញ្ហាទាំងអស់គឺមកពីក្រពះរបស់យើងវាមិនស៊ាំជាមួយនិងទឹកដោះគោ មកពីយើងមិនទម្លាប់ញ៉ាំទឹកដោះគោទាំងពីក្មេង ហើយអ្នកដែលមិនញ៉ាំទឹកដោះគោ គឺសុខភាពមិនល្អ ឆ្អឹងមិនរឹងមាំ ហើយឆាប់ចាស់ទៀត។ ដូច្នេះប្រសិនជាអ្នកមិនចង់ឈឺរ៉ាំរ៉ៃគេងគ្រែពេទ្យ មនុស្សវ័យក្មេង ពេញវ័យ និងវ័យចំណាស់ ដាច់ខាតត្រូវតែទិញទឹកដោះគោ ៣ប្រភេទនេះមកផឹក៖

· ទឹកដោះគោ Whole milk សម្បូរសារធាតុចិញ្ចឹមសម្រាប់ក្មេងដែលត្រូវការការលូតលាស់ ។

· ទឹកដោះគោ 2% Milk ទឹកដោះគោប្រភេទនេះ សម្រាប់យុវជនដែលលូតលាស់ហើយ ផឹកដើម្បីរក្សាឆ្អឹងឱ្យរឹងមាំ មិនឱ្យឡើងគីឡូ ឬធាត់ ជួយរាងកាយលូតលាស់រឹងមាំបានល្អមិនងាយឈឺ។

· ទឹកដោះគោ Skim Milk សម្រាប់មនុស្សចាស់ ផឹកដើម្បីថែរក្សាឆ្អឹងរបស់ពួកគាត់ ហើយមិនធ្វើឱ្យឡើងគីឡូនោះទេ ព្រោះទឹកដោះគោប្រភេទនេះ គ្មានជាតិខ្លាញ់។

គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកញ៉ាំអាហារទាំង ៤ក្រុមខាងល់តាមការណែនាំរបស់វេជ្ជបណ្ឌិត គួច ម៉េងលី បានរៀងរាល់ថ្ងៃ នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានសុខភាពល្អពេញបរិបូណ៌ មិនងាយឈឺស្កាត់ ឆ្អឹងរឹងមាំ សម្រស់នៅតែក្មេង និងមានអាយុវែងថែមទៀតផង៕

 អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia