ស្រ្តីជាភេទមួយដែលមានអរម៉ូនប្រែប្រួលឡើងចុះខ្លាំងខុសពីបុរស ជាហេតុនាំឱ្យផ្លូវចិត្តរបស់មនុស្សស្រីឆាប់ប៉ះពាក់នៅពេលមានរឿងមិនល្អតិចតួច ពេលខ្លះមានអារម្មណ៍ឆេវឆាវ មួម៉ៅ ឆាប់ខឹង ជារឿងធម្មតា។ ប៉ុន្តែអ្វីដែលមិនធម្មតា ហើយគួរតែសង្កេតនោះគឺ នៅសុខៗស្រាប់តែកើតចិត្តខឹងម៉ួម៉ៅ ទាំងដែលគ្មានរឿងអ្វីសោះ នេះជាសញ្ញានៃជំងឺកាច១ប្រភេទដែលស្រ្តីកំពុងតែផ្ទុកនៅក្នុងខ្លួន ហើយមិនដឹងខ្លួន ជំងឺនេះបើព្យាបាលមិនទាន់នាំឱ្យខូចខួរក្បាល គាំងបេះដូចភ្លាមៗ។
ជាការពិតណាស់ យោងតាមការបញ្ជាក់ពីគេហទំព័រ NIH បានឱ្យដឹងថា ស្រ្តីដែលនៅសុខៗមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង មួម៉ៅ ខុសប្រក្រតីជាសញ្ញានៃជំងឺលើសអរម៉ូនទីរ៉ូអ៊ីត។ ជំងឺមួយនេះត្រូវបានគេរកឃើញថា គឺមានភាគរយកើតច្រើនទៅលើមនុស្សស្រីដែលមានវ័យចាប់ពី១២ឆ្នាំឡើងទៅ ខ្ពស់ជាងបុរស។ ជំងឺមួយនេះ ប្រសិនជាព្យាបាលមិនទាន់ពេល ហើយចេះតែទុកអាការខឹង មួម៉ៅ អត់ហេតុនៅយូរឆ្នាំគឺអាចបណ្តាលឱ្យមនុស្សស្រីទៅជាខូចខួរក្បាល និងអាចគាំងបេះដូងស្លា.ប់ភ្លាមៗនៅពេលខឹង។
រោគសញ្ញានៃជំងឺលើសអរម៉ូនទីរ៉ូអ៊ីតដែលស្រ្តីគ្រប់រូបត្រូវសម្គាល់មានដូចជា៖ ស្រកគីឡូខុសប្រក្រតី ចង្វាក់បេះដូងលោតញាប់ ឆាប់ភ័យ, ឆាប់ខឹង, គេងមិនលក់ អស់កម្លាំង ដៃញ័រ, ខ្សោយសាច់ដុំ បែកញើសខ្លាំង មានអារម្មណ៍តឹងណែននៅត្រង់ក...ជាដើម។
កត្តាគ្រោះថ្នាក់ខ្លាំងនៃជំងឺនេះ ប្រសិនជាដឹងមិនទាន់ពេល ព្យាបាលមិនទាន់ពេលគឺវានាំឱ្យ ចង្វាក់បេះដូងមិនទៀងទាត់ ដែលអាចនាំអោយមានកំណកឈាម ដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង និង បញ្ហាផ្សេងៗដែលទាក់ទងនឹងបេះដូង ប៉ះពាល់ភ្នែក ពុកឆ្អឹង បញ្ហាសាច់ដុំ វដ្តរដូវមិនទៀត ហើយអត្រគ្មានកូនខ្ពស់សម្រាប់ស្រ្តី។
លើសពីនេះទៅទៀត មូលហេតុដែលបណ្តាលឱ្យមនុស្សម្នាក់អាចកើតជំងឺលើសអរម៉ូនទៅរ៉ូអ៊ីតនេះបាន គឺបណ្តាលមកពីកត្តាជាច្រើនដូចជា៖
· កត្តាគ្រួសារ៖ ប្រសិនជាក្រុមគ្រួសារមានអ្នកដែលកើតជំងឺនេះពីមុន គឺវានឹងឆ្លងមកដល់កូនចៅជំនាន់ក្រោយ
· កត្តារបបអាហារ៖ ការសិក្សាបានរកឃើញថា មនុស្សដែលចូលចិត្តញ៉ាំអាហារដែលមានរសជាតិប្រៃជាប្រចាំញឹកញាប់ដូចជា គ្រឿងផ្អាប់ ប្រហុក ផ្អក ត្រីងៀត ដែលមានផ្ទុកជាតិអំបិលច្រើន គឺងាយធ្វើឱ្យរាងកាយចុះខ្សោយ ហើយប្រឈមមុខខ្លាំងជាមួយការកើតជំងឺលើសអរម៉ូនទីរ៉ូអ៊ីត ជាពិសេសគឺមនុស្សស្រី។
· ញ៉ាំអាហារដែកផ្ទុកអរម៉ូនច្រើន៖ អាហារដែកផ្ទុកជាតិអរម៉ូនច្រើន មានដូចជា បន្លែផ្លែឈើដែលខុសរដូវ គឺសុទ្ធតែអាហារគ្រោះថ្នាក់ដែលអាចនាំឱ្យកើតជំងឺលើសអរម៉ូនទីរ៉ូអ៊ីត។
គូសបញ្ជាក់ផងដែរថា ដើម្បីបង្ការនិងការពារ មិនថាស្រ្តីឬបុរសនោះទេ ចាំបាច់ត្រូវតែសង្កេតនិងតាមដានអាការខ្លួនឯង បើមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យ កុំទកយូរឱ្យសោះ ពីព្រោះប្រសិនបើអ្នកកើតជំងឺលើសអរម៉ូនទីរ៉ូអ៊ីតពិតមែន គឺងាយធ្វើឱ្យខូចខួរក្បាល គាំងបេះដូងណាស់៕
(ក្រពេញទីរ៉ូអ៊ីតមានទីតាំងស្ថិតនៅត្រង់ក មានរូបរាងដូចជាមេអំប៉ៅ)
អត្ថបទដោយ៖ មឿន គន្ធា