ជំងឺ
បើមិនចង់ឱ្យកូនកើតមកឈឺជំងឺរុំខ្លួន សុខភាពខ្សោយ ខួរក្បាលលូតលាស់យឺត គួរធ្វើរឿង៤នេះមុនពេលរួមភេទ
Mourn Kunthea
June 26 2024
1.4 K views

ជឿថាគ្មានប៉ាម៉ាក់ឯណាដែលចង់ឱ្យកូនខ្លួនឯងកើតមកមិនគ្រប់លក្ខណៈ សុខភាពខ្សោយ ឈឺច្រើន លូតលាស់យឺតនោះទេ។ គ្រប់គ្នាសុទ្ធតែប្រាថ្នាឱ្យកូនខ្លួនឯងកើតមកសុខភាពរឹងមាំ ខួរក្បាល ស្អាតតាំងពីកំណើត។

ជាមួយគ្នានេះដែរ មានរឿង៤យ៉ាងដែលគូស្វាមីភរិយាមានគម្រោងយកកូន ហើយចង់ឱ្យកូនខ្លួនឯងកើតមកគ្រប់លក្ខណៈល្អ គ្រប់គីឡូ សុខភាពរឹងមាំ មិនងាយឈឺផ្តេស គួរណាស់តែធ្វើនោះមានដូចជា៖

រឿងទី១នោះគឺ៖ បុរសដែលជាស្វាមីប្រសិនបើមានទម្លាប់ជក់បារី ផឹកស្រាជាប្រចាំញឹកញាប់ ត្រូវតែឈប់ជក់បារី ឈប់ផឹកស្រា ឱ្យបានយ៉ាងហោចណាស់៣ទៅ៦ខែមុនពេលរួមភេទ។ បើតាមការសិក្សាបានរកឃើញថា បុរសដែលផឹកស្រាឬជក់បារីជាប្រចាំរាល់ថ្ងៃ នៅអំឡុងពេលរួមភេទយកកូន អាចបង្កើនហានិភ័យដល់កូនដែលនឹងកើតមកប្រឈមនឹងកើតជំងឺបេះដូង រហូតដល់ទៅ៤៤%។ ពីព្រោះជាតិអាល់កុលនៅក្នុងស្រា ផ្ទុកសារធាតុ teratogen(ធឺរ៉ាតូចេន) ដែលបណ្តាលឱ្យខូចទ្រង់ទ្រាយរបស់អំប្រ៊ីយ៉ុង។

រឿងទី២នោះគឺ៖ ការពិនិត្យសុខភាព ស្រ្តីជាម្តាយមុនពេលសម្រេចចិត្តយកកូន ចាំបាច់ត្រូវតែត្រួតពិនិត្យសុខភាពដោយមើលទៅលើ មាត់ស្បូន ពិនិត្យទំហំស្បូន ពិនិត្យសុដន់ ជាពិសេសនោះគឺធ្វើតេស្តឈាមដើម្បីស្វែងរកមេរោគថ្លើមB,C បើករណីរកឃើញជំងឺទាំងនេះគឺត្រូវប្រញាប់ព្យាបាលឱ្យជា ទើបអាចរួមភេទយកកូនបាន។

ចំណែកឯរឿងទី៣នោះគឺ៖ ស្រ្តីជាម្តាយត្រូវញ៉ាំថ្នាំអាស៊ីហ្វូលីកឱ្យបានរាល់ថ្ងៃរយៈពេល៣ខែមុនពេលរួមភេទយកកូន។ ការញ៉ាំថ្នាំអាស៊ីតហ្វូលីកមុនពេលយកកូននេះគឺជួយឱ្យស្បូនមានសុខភាពរឹងមាំ ស្បូនមានទំហំល្អ គឺប្រៀបដូចជាអ្នកបានសាងសង់ផ្ទះដ៏រឹងមាំមួយសម្រាប់ទុកឱ្យកូនមកស្នាក់នៅអ៊ីចឹងដែរ។

រឿងទី៤នោះគឺ៖ មិនថាបងប្អូនស្រ្តីឬបុរសនោះទេដែលមានទម្លាប់ញ៉ាំអាហារចំប៉ន វីតាមីន ខូឡាជែន ថ្នាំសម្រកជាប្រចាំ គឺត្រូវបញ្ឈប់មុនពេលរួមភេទយកកូនរយៈពេលចាប់ពី៣ទៅ៦ខែដូចគ្នា។ ពីព្រោះប្រសិនបើអ្នកនៅបន្តញ៉ាំថ្នាំទាំងអស់នេះអំឡុងពេលរួមភេទយកកូន គឺវាអាចប្រឈមជាហានិភ័យប៉ះពាល់ទៅដល់កូន ហើយអាចពិបានក្នុងការមានកូនថែមទៀតផង។

សង្ឃឹមថាបងប្អូនអ្នកដែលមានគម្រោងយកកូននឹងទទួលបានគំនិតបន្ថែមពីវីដេអូមួយនេះ។ ជាចុសក្រោយលើកទឹកចិត្តបងប្អូនទាំងបុរសនឹងស្រ្តីគួរណាស់តែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញឱ្យបានច្បាស់មុនពេលសម្រេចចិត្តយកកូន។

 អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 890

អត្ថបទទាក់ទង

#ជំងឺ

6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនមានរវើរវាយភ្ញាក់កណ្តាលយប់
Pheakdey Pao
July 2 2024
17 views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
608 views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
204 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
126 views

#ជំងឺ

មិនទាន់ចាស់ផង កើតជំងឺបាត់! ៣ទម្លាប់ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 2 2024
521 views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.2 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
895 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
800 views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
608 views

#កុមារ

បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
Daddy_Rath (ប៉ាប៉ារតន៍)
July 2 2024
607 views
អត្ថបទថ្មីៗ
#ជំងឺJuly 2 2024
6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនមានរវើរវាយភ្ញាក់កណ្តាលយប់
#ចិត្តសាស្ត្រJuly 2 2024
អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
#ជំងឺJuly 2 2024
ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
#កុមារJuly 2 2024
បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
#ជំងឺJuly 2 2024
អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
#សម្រស់July 2 2024
៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia