សម្រស់
ចង់បានរាងស្អាតសង្ហា សាច់ដុំល្អ តោះមកសាកវិធីរបស់តារាល្បីឈ្មោះ រតនៈ វិសិដ្ឋ

ការហាត់ប្រាណមិនមែនចេះតែហាត់នោះទេ ជាពិសេសគឺក្នុងពេលលោកអ្នកទៅចាប់ផ្ដើមហាត់លើកដំបូងតែម្ដង ប្រសិនបើហាត់មិនមានការណែនាំត្រឹមត្រូវនោះទេ មិនត្រឹមស្រកគីឡូប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យរូបរាង ប្រែប្រួលមិនស្អាតថែមទៀតផង។

លោក រតនៈ វិសិដ្ឋ ជាសិល្បករ និងជាគ្រូ​បង្ហាត់ផ្នែកហាត់ប្រាណ បាន​ថ្លែងប្រាប់ចាបបៃតង (Healthy Cambodia) ថា ជាការពិតណាស់ ការហាត់ប្រាណមិនមែនយើងចេះតែហាត់តាមតែចិត្តចង់ហាត់នោះទេ នៅពេលដែលយើងហាត់មិនមានការណែនាំពីគ្រូត្រឹមត្រូវ គឺយើងពិបាកនឹងទទួលបានរូបរាងដែលយើងចង់បាន និងអ្វីដែលជាផលវិបាកមួយទៀតនោះគឺ​ អាចបណ្ដាលឱ្យសាច់ដុំនៃរូបរាងរបស់យើងគឺ ប្រែប្រួលមិនស្អាតថែមទៀតផង។

ជុំវិញបញ្ហានេះ លោករតនៈ វិសិដ្ឋា បានបន្ថែម សម្រាប់បងប្អូនដែលកំពុងមានបំណងចង់បានសាច់ដុំ ចង់សម្រកគីឡូ ចង់ដំឡើងគីឡូ ការហាត់ប្រាណគឺ ជាកត្តាធំមួយដែលអាចជួយឱ្យក្ដីសុបិន្តរបស់បងប្អូនទទួលបានសម្រេច។ ក៏ប៉ុន្តែ ទន្ទឹ​មនឹងនោះ ជំហានដំបូងនៃការហាត់ប្រាណគឺ បងប្អូនគួរតែទៅហាត់ជាមួយគ្រូជំនាញ ដើម្បីទទួលបានការណែនាំពីរបៀបហាត់និងយកចិត្តទុកដាក់ទៅលើក្បាច់នីមួយៗឱ្យបានច្បាស់ ហើយធ្វើតាមការណែនាំទាំងរបបអាហារ និងការអនុវត្តន៍។

លោកបន្តថា សម្រាប់ការហាត់ដំបូងប្រសិនបើបងប្អូនាហត់ដោយមិនមានគ្រូ បងប្អូនយល់មិនច្បាស់ពីចលនាសាច់ដុំ និងដង្ហើមនៃការហាត់នោះឡើយ ដូចនេះការហាត់របស់បងប្អូនអាចនឹងធ្វើឱ្យសាច់សដុំឡើងខុសពីអ្វីដែលបងប្អូនចង់បាន និងម្យ៉ាងអាចធ្វើឱ្យដង្ហើមដកចេញដកចូលពេលកំពុងហាត់​ដកមិនបានត្រឹមត្រូវ ហាត់ឆាប់ហត់ លើសពីនេះ យូរៗទៅក៏ធ្វើឱ្យបងប្អូនមានអារម្មណ៍ថាខ្ជិលលែងចង់ហាត់ ឬ បោះបង់ការហាត់ចោលតែម្ដង។

ចំណុចនេះហើយ ដែលធ្វើឱ្យបងប្អូនចំណាយពេលហាត់រាប់ខែ មិនស្មើនឹងគេហាត់ជាមួយគ្រូជំនាញ៣ខែ ដូចនេះ សម្រាប់ជំហ៊ានដំបូងបងប្អូនគួរតែជ្រើសក្លឹប ឬ គ្រូបង្ហាត់ណាដែលនៅជិតផ្ទះ ហើយបងប្អូនចូលចិត្ត នោះជាចំណុចដែលកាន់តែល្អ មិនធ្វើឱ្យយើងខ្ជិលក្នុងការទៅហាត់។

លោកបានបញ្ជាក់ថា សម្រាប់អ្នកដែលចង់ហាត់យកសាច់(ប្រុស) ចំណុចសំខាន់ គឺបងប្អូនត្រូវរើសគ្រូជំនាញ រួចចាប់ផ្ដើមអនុវត្តជារៀងរាល់ថ្ងៃ កុំខ្ជិលឱ្យសោះប្រសិនបើពិតជាចង់បានរូបរាងស្អាតពិតមែន។ រឿងសំខាន់ៗដែលអ្នកហាត់យកសាច់ដុំគួរតែធ្វើ គឺសូមកុំព្យាយាមញ៉ាំទឹកច្រើន ចំណុចនេះលោកបញ្ជាក់ថា​ សម្រាប់អ្នកហាត់យកសាច់ដុំប្រសិនបើញ៉ាំទឹកច្រើនអាចនឹងធ្វើឱ្យសាច់ដុំមិនងាយផុសឡើងស្អាតនោះទេ ត្បិតតែវាអាចធ្វើឱ្យស្បែកបងប្អូនស្ងួតបន្តិចដោយសារខ្វះខាតជាតិទឹក តែសូមកុំបារម្ភនៅពេលបងប្អូនមានសាច់ស្អាតលេចរូបរាងហើយ សឹមញ៉ាំទឹកធម្មតាចុះ។

មួយវិញទៀត កំឡុងពេលហាត់សូមកុំញ៉ាំពងក្រហម ពងក្រហមគឺសម្បូរប្រូតេអ៊ីនច្រើន សាច់ធ្វើឱ្យសាច់ដុំមិនងាយឡើង ដូចនេះ បងប្អូនញ៉ាំតែស៊ុតពណ៌សបានហើយ ព្រោះសម្បូរដោយសារធាតុចិញ្ចឹម ជួយដុតរំលាយជាតិខ្លាញ់មិនល្អនៃរាងកាយរបស់យើង។

សូមបញ្ជាក់ថា សម្រាប់អ្នកចង់សម្រកគីឡូ ហាត់យកសាច់ដុំ សូមព្យាយាមហាត់ ហើយធ្វើការហូបអាហារដែលមិនប៉ះពាល់គីឡូដូចជា ត្រី បន្លែផ្លែឈើ​ សាច់ ដើម្បីជួយឱ្យរាងកាយមានវីតាមីនគ្រប់គ្រាន់ និងសូមចៀសវាងអាហារ មានជាប់ជាតិខ្លាញ់ កាត់បន្ថយជាតិប្រៃ ចៀសវាងអាហារផ្អែម និងអាហារដែលកក ពិបាករំលាយអាហារ ធ្វើឱ្យពិបាកបត់ជើងដូចជា នំប៉័ង ប៉ាត់តេ ហតដក សាន់វិច ប៊ឺរហ្គឺ ជាដើម៕

អត្ថបទដោយ៖ តឹក ស៊ីថា



Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
987 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
200 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
62 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
9 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia