ចិត្តសាស្ត្រ
ចិត្តសស្រ្តមេដឹកនាំប្រើតែ១ក្បាច់អាចដឹង ទុក្ខលំបាកបុគ្គលិកដោយមិនបាច់សួរផ្ទាល់
Phoak Mary
September 29 2020
335 views

ក្នុងនាមជាមេដឹកនាំត្រូវមានចិត្តសាស្រ្តខ្ពស់ក្នុងការដឹកនាំ មើលថែរក្សា ទាំងការស្ទង់មើល ទាំងទិកនិកនៃការនិយាយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកនៅក្បែរខ្លួន។ត្បិតមានទស្សនៈមួយចំនួនពោលថាការនិយាយជាភាសាដែលអាចឱ្យយើងដឹងពីអ្នកដទៃ តែជួនកាលមនុស្សមិនអាចនិយាយចេញនូវអ្វីដែលគេចង់បង្ហាញឡើយ។

ជាទូទៅមនុស្សតែងមានអារម្មណ៍សប្បាយរីករាយ អារម្មណ៍ឈឺចាប់ អារម្មណ៍ច្របូកច្របល់ ជួនកាលក៏មិនអាចយល់ពីអារម្មណ៍ខ្លួនឯងថែមទៀតផង។ការធ្លាក់ចូលក្នុងស្ថានភាពដូចគ្នាភាគរយនៃការទទួលអារម្មណ៍គឺ ដូចគ្នាច្រើន អាចយល់ពីគ្នាក៏ច្រើន ដែលនេះជាចិត្តសាស្រ្តមួយជួយឱ្យយើងយល់ពីអ្នកដទៃ កាន់តែច្បាស់។

ទន្ទឹមនឹងការស្វែងយល់ពីលក្ខណៈសម្បត្តិនិងហេតុការណ៍ដែល បុគ្គលផ្សេងជួបប្រទះនេះមានទស្សនៈមួយលើកឡើងថា “ត្រូវចេះយកខ្លួនឯង ទៅដាក់ក្នុងស្ថានភាពដែលអ្នកដទៃកំពុងរស់នៅ”។

ក្នុងនាមជាមេដឹកនាំ ការយល់ចិត្ត យល់ពីការគិតរបស់អ្នកដទៃ ដឹងសុខទុក្ខ អ្នកដែលនៅក្បែរយើង គឺអាចជួយឱ្យដំណើរការនៃការដឹកនាំក្នុងការបំពេញការងារទទួលបានលទ្ធផលល្អ។

យោងតាមការផ្ដល់កិច្ចសម្ភាសន៍កន្លងមករវាងក្រុមការងារHealthy Cambodiaនិង លោកគ្រូផ្នែកចិត្តសាស្រ្តហឿ សេធុល បានលើកឡើងថា ការចេះយកខ្លួនឯងទៅដាក់ក្នុងស្ថានភាពអ្នកដទៃគឺជួយឱ្យយើង មានក្ដីសុខច្រើន គិចវិជ្ជមានច្រើន ដឹងទុក្ខធុរៈអ្នកដទៃ ជាងមុន ពិសេសអាចផ្ដល់សុភមង្គលដល់ខ្លួនឯងនិងអ្នកដទៃថែមទៀត ព្រោះអ្នកនឹងកើតមានចិត្តសន្ដោយសប្រណៃ នៅពេលអ្នកយល់ពីស្ថានភាពដែលគេកំពុងជួប្រទះ។

Rachel Grady អ្នកដឹកនាំរឿងនិងផលិតករភាពយន្តអាមេរិក និងជាម្ចាស់ពានរង្វាន់ផ្នែក ស្ត្រីនៃចក្ខុវិស័យ កាលពីឆ្នាំ២០០៨បានលើកឡើងដែរថា “ ដាក់ខ្លួនអ្ន។កទៅក្នុងស្បែកជើងរបស់អ្នកដទៃជានិច្ច។ ប្រសិនបើអ្នកមានអារម្មណ៍ថាវាធ្វើឱ្យអ្នកឈឺចាប់វាក៏អាចធ្វើឱ្យអ្នកដទៃឈឺចាប់ដែរ”។

ចូលប្រើប្រាស់អារម្មណ៍របស់អ្នកទៅដាក់ក្នុងស្ថានភាព ដែលបុគ្គលិកអ្នកកំពុងស្ថិតនៅ ហើយស្វែងរកចំណុចសមស្របមួយ ដែលធ្វើឱ្យអ្នកទទួលដឹងថា ការលំបាកដែលគេជួបលំបាកគឺបណ្ដាលមកពីចំណុចអវិជ្ជមានបែបណា។នោះទើបអ្នកងាយប្រាស្រ័យទាក់ទងជាមួយ បុគ្គលិក ហើយអាចជួយដោះស្រាយបញ្ហារបស់បុគ្គលនោះបាន ហើយក៏ដូចជាជួយខ្លួនឯងនិងក្រុមហ៊ុនឱ្យមានភាពរឹងមាំថែមទៀតផងដែរ។

អត្ថបទដោយ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
Tror Sopheap
January 8 2025
52 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
48 views

#ចិត្តសាស្ត្រ

ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
Tror Sopheap
January 6 2025
203 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
466 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
235 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
216 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
466 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
319 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
241 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
235 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia