សម្រស់
គេថាផឹកក្រូចឆ្មាទឹកឃ្មុំស្រកគីឡូលឿន តើក្នុង១ថ្ងៃញ៉ាំប៉ុន្មានដង​ហើយគួរញ៉ាំពេលណាខ្លះ?

ធ្លាប់លឺគេថាផឹកទឹកក្រូចឆ្មាលាយជាមួយទឹកឃ្មុំពេលព្រឹកធ្វើឱ្យស្រកគីឡូលឿន ប៉ុន្តែបងប្អូនមានបានដឹងរបៀបក្នុងការលាយល្បាយទាំងនេះនេះចូលគ្នាហើយឬនៅ។ ទឹកក្រូចឆ្មាលាយជាមួយទឹកឃ្មុំនេះ វាអាចមានប្រសិទ្ធនៅក្នុងរាយកាយរបស់យើងបានលុះត្រាតែយើងចេះពីរបៀបនៃការលាយបញ្ចូលគ្នារវាងបរិមាណទឹក កម្តៅទឹក ជាមួយនឹងល្បាយផ្សេងៗជាមុខសិន។ ចង់ដឹងទេថាពេលផឹកទឹកក្រូចឆ្មាទឹកឃ្មុំគេលាយរបៀបណាឱ្យត្រូវស្តង់ដារ?

ជាការពិតណាស់ ប្រសិនជាអ្នកចង់មានទម្លាប់ផឹកក្រូចឆ្មាទឹកឃ្មុំដើម្បីស្រកគីឡូ ធ្វើឱ្យរាងស្អាតនិងទទួលបានសុខភាពល្អ អ្នកត្រូវតែជ្រើសរើសពេលវេលាក្នុងការញ៉ាំឱ្យបានសមស្រប។ ពេលវេលាល្អបំផុតសម្រាប់ញ៉ាំ គឺអ្នកត្រូវញ៉ាំនៅពេលព្រឹកបន្ទាប់ពីហាត់ប្រាណរួច ១៥ នាទី ឬញ៉ាំមុនអាហារពេលព្រឹកចាប់ពី ៣០ នាទី ទៅ ១ម៉ោង ដើម្បីឱ្យសារធាតុក្រូចឆ្មាជាមួយទឹកឃ្មុំមានសមត្ថភាពល្អទៅដុតជាតិខ្លាញ់នៅក្នុងខ្លួន ជាពិសេក្បាលពោះបានល្អ។

បន្ថែមលើនេះទៀត នៅពេលឆុងក្រូចឆ្មាលាយជាមួយទឹកឃ្មុំអ្នកត្រូវ ដាំទឹកឱ្យពុះល្អ បន្ទាប់មកទុកវាមួយឡែកសិនរងចាំឱ្យទឹកនោះចុះកម្តៅនៅឧណ្ហៗ ពីព្រោះថាការដែលយើងលាយល្បាយក្រូចឆ្មាទឹកឃ្មុំនៅពេលដែលទឹកទើបតែពុះរួច ឬទឹកដែលមានកម្តៅខ្លាំងវាអាចធ្វើឱ្យបាត់បង់ប្រសិទ្ធភាពរបស់ក្រូចឆ្មា ជាទឹកឃ្មុំ ហើយវាក៏មិនអាចទៅដុតជាតិខ្លាញ់បានល្អដែរ។ មួយវិញទៀត ចំពោះរបៀបនៃការលាយ អ្នកត្រូវយកទឹកក្តៅឧណ្ហៗមួយកែវ បន្ទាប់មកយកម្សៅល្មៀត មួយស្លាបព្រាកាហ្វេមកដាក់នៅក្នុងទឹកនោះរួចកូរវាឱ្យសព្វ បន្ទាប់មកត្រូវហាត់ក្រូចឆ្មាជាបន្ទះស្តើងៗចំនួន ២ ទៅ ៣ បន្ទះដាក់ក្នុងទឹកល្មៀតដែលយើងបានកូររួចនោះ ហើយចុងក្រោយបង្អោះអ្នកត្រូវ យកទឹកឃ្មុំមួយស្លាបព្រាបាយដាក់ចូលទៅក្នុងទឹកនោះដែរ រួចកូរល្បាយទាំង៣ ចូលគ្នាឱ្យសព្វសឹងផឹកជាការស្រេច។

សូមបញ្ជាក់ផងដែរថា ការផឹកក្រូចឆ្មាទឹកឃ្មុំលាយជាមួយនឹងម្សៅល្មៀតរាល់ថ្ងៃ ជាការធ្វើឱ្យអ្នកស្រកគីឡូបានលឿន ពីព្រោះល្បាយទាំងនេះវាមានតួនាទីទៅដុតជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើងបានល្អ។ ប៉ុន្តែប្រសិនជាអ្នកមានបញ្ហាឈឺក្រពះ ឬពោះវៀន អ្នកមិនគួរប្រើវិធីនេះទេ ព្រោះក្រូចឆ្មាមានជាតិអាស៊ីតខ្ពស់ មិនល្អសម្រាប់អ្នកមានជំងឺក្រពះពោះវៀននោះទេ៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia