កុមារ
បើមិនចង់ឱ្យកូនឈឺជំងឺរុំខ្លួនទាំងផ្លូវកាយផ្លូវចិត្ត ល្មមបញ្ឈប់ទម្លាប់ចិញ្ចឹមកូនខុសរបៀបទៀតទៅ

ទម្លាប់តាំងពីប្រពៃណីមួយដែលឪពុកម្ដាយខ្មែរចូលចិត្តប្រដៅកូននោះ គឺការវាយ ការជេរ ឬការថាឱ្យកូនៗ នៅពេលដែលកូនៗរបស់ខ្លួនធ្វើអ្វីមួយខុស ឬមិនស្ដាប់បង្គាប់ឪពុកម្ដាយ។ ឪពុកម្ដាយមានដឹងអត់ថា តើការប្រដៅកូនតាមរបៀបនេះវាបានជះឥទ្ធិពលអវិជ្ជមានខ្លាំងប៉ុន្មានចំពោះកូន?

បើយោងតាមប្រភពគេហៈទំព័រ Parent បានឱ្យដឹងផងដែរថា ការទម្លាប់វាយ និងជេរស្ដីកូនជាប្រចាំ អាចនាំឱ្យពួកគេជួបនឹងវិបត្តិផ្លូវចិត្ត និងមានផលប៉ះពាល់ដល់រាងកាយទៀតផង។ លោកវេជ្ជបណ្ឌិត Kazdin មានប្រសាសន៍ថា ឪពុកម្ដាយអាចវាយកូនបាន ប៉ុន្តែអ្នកត្រូវដឹងថា ការវាយកូនមិនមែនជាដំណោះស្រាយដ៏ល្អនោះទេ ហើយការវាយកូនមិនមែនជាវិធីសាស្ដ្របង្រៀនកូនៗឱ្យស្ដាប់អ្នកនោះដែរ ផ្ទុយទៅវិញការវាយកូនជាហេតុអ្វីឱ្យកូនរបស់ឈឺចុកចាប់ទាំងផ្នែករាងកាយ និងប៉ះទង្គិចផ្លូវចិត្តទៀតផង។

ទៀតសោត លោកវេជ្ជបណ្ឌិត Robert Larzelere, PhD, សាស្ត្រាចារ្យរងផ្នែកអភិវឌ្ឍន៍មនុស្ស និងវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oklahoma State បានព្រមានថា ប្រសិនបើឪពុកម្ដាយនៅតែប្រើទម្លាប់វាយ ឬប្រើសម្ដីអវិជ្ជមានចំពោះកូនទៀត នោះកូនៗនឹងជួបបញ្ហាធំទាំង ៤ នេះ៖

-ការវាយ ឬជេរកូនបង្កឱ្យមានហានិភ័យខ្ពស់នៃបញ្ហាផ្លូវចិត្តដូចជា ជំងឺបាក់ទឹកចិត្ត បញ្ហាថប់បារម្ភ តានតឹងផ្លូវចិត្ត និងប៉ះពាល់ដល់អារម្មណ៍ធ្ងន់ធ្ងរ។

-ការវាយកូនបង្កឱ្យប៉ះពាល់ដល់ដំណើរការរៀនសូត្រ ធ្វើឱ្យកូនរបស់អ្នកក្លាយជាមនុស្សឆាប់ខឹងឆេវឆៅ និងជាក្មេងខ្វះសីលធម៌។

-ការវាយកូនបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកខួរក្បាលរបស់ពួកគេ ដែលធ្វើឱ្យកូនៗរៀនមិនចូល និងពិបាកក្នុងការចងចាំ។

-ការវាយកូនបង្កឱ្យប៉ះពាល់ដល់សុខភាពរាងកាយដូចជា ជំងឺបេះដូង មហារីក​ និងបញ្ហាផ្លូវដង្ហើម ដែលលោកវេជ្ជបណ្ឌត Kandin បានបន្ថែមថា សុខភាពរាងទាំងនេះវាបណ្ដាលមកពី ភាពតានតឹងនៃអារម្មណ៍ និងបញ្ហានៃប្រព័ន្ធភាពសុំារបស់ក្មេងៗ។

ដូច្នេះនៅពេលឪពុកម្ដាយអានចប់រាល់ចំណុចដូចដែលបានរៀបរាប់នេះហើយ សូមផ្លាស់ប្ដូរការវាយ កាជេរ ឬការប្រើសម្ដីអវិជ្ជមានចំពោះកូន ហើយសូមឪពុកម្ដាយកុំយកការវាយមកប្រើនៅពេលអ្នកបង្រៀនកូនៗរបស់អ្នក។ ការវាយ ការប្រើសម្ដីអវិជ្ជមានមិនបានជួយអភិវឌ្ឍកូនអ្នកនោះទេ ផ្ទុយទៅវិញវាបានធ្វើឱ្យកូនរបស់អ្នកមានវិបត្តិផ្លូវចិត្ត ឬបញ្ហាផ្នែកសុខភាពរាងកាយវិញ៕

អត្ថបទដោយ៖​ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
32 views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
544 views

#កុមារ

អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
Tror Sopheap
January 30 2025
595 views

#កុមារ

អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.6 K views

#កុមារ

បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
Tror Sopheap
January 23 2025
791 views

#កុមារ

ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវរឿងនេះសិន
Tror Sopheap
January 15 2025
1.2 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia