ជំងឺ
ធ្វើរឿងតែ ១នេះ អ្នកជំងឺលើសឈាមលែងដេកភ័យ ហើយរស់នៅអាយុវែង
Tror Sopheap
November 23 2023
5.7 K views

ជំងឺលើសឈាមជាជំងឺមួយក្នុងចំណោមជំងឺមានគ្រោះថ្នាក់ដល់អាយុជីវិតលឿនបំផុត។ ពេលអ្នកឡើងសម្ពាធសរសៃឈាម មានន័យថាមានខ្លាញ់ច្រើននៅក្នុងសរសៃឈាមច្រើនឡើង។ បើអ្នកជំងឺមិនប្រយ័ត្នចំពោះបញ្ហាលើសឈាម អាចដាច់សរសៃឈាមខួរក្បាលយ៉ាងងាយ និងគាំងបេះដូងអាចស្លាប់ភ្លាមៗ ផងដែរ។ តាមលោកវេជ្ជបណ្ឌិត ឃ្លាំង សៀងលី ផ្នែកវេជ្ជសាស្ត្រទូទៅប្រចាំនៅមន្ទីរពេទ្យបង្អែកអ្នកលឿងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបបៃតងបានលើកឡើងដែរថា អ្នកមានកម្រិតស្ត្រេសយូរអាចធ្វើឱ្យសម្ពាធឈាមកើនឡើង ហើយប្រសិនបើយើងស្ត្រេស តានតឹងរ៉ាំរ៉ៃ នោះឪកាសនាំឱ្យជំងឺលើសឈាម បេះដូង និងដាច់សរសៃឈាមខួរក្បាលនឹងកាន់តែខ្ពស់។​ តើអ្នកធ្វើបែបណា ជួយកម្ចាត់ស្រ្តេស និងជំងឺលើសឈាម?

ខ្ញុំជឿថា បើអ្នកធ្វើតាមទម្លាប់១នេះ ព្រួញមួយបានសត្វបានពីរឯណោះ គឺហាត់ប្រាណ ជួយកម្ចាត់ស្រ្តេស និងលំហូរសរសៃឈាមដំណើរការស្រួលផងដែរ។ យោងតាមការលើកឡើងរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ មានប្រសាសន៍ថា “ជំងឺសសៃឈាមយើងនឹងមានបញ្ហា បើយើងមិនហាត់ប្រាណ ផឹកស្រាច្រើន ញុំាច្រើនពេក ឬញុំាសាច់មានជាតិខ្លាញ់ច្រើនពេក ហើយយើងអត់​ដុត​ជាតិខ្លាញ់តាមរយៈការហាត់ប្រាណ វានឹង​​​ស្តុកទុកក្នុងសសៃឈាមយើង ធ្វើឱ្យសសៃឈាមរួមតូច នោះវានឹងបង្កសម្ពាធឈាមឡើងខ្ពស់ មកពីខ្លាញ់ក្នុងសរសៃឈាមយើងច្រើន ធ្វើឱ្យឈាមមិនអាច​ធ្វើរត់ស្រួល”។ អ្នកកុំកំណាញនឹងខ្លួនឯង ត្រូវបើកចិត្តអូសទាញខ្លួនអ្នកឱ្យទៅហាត់ប្រាណតែម្តង ឬពីរម្តង អ្នកនឹងមានអារម្មណ៍ស្រួលខ្លួន ហើយអារម្មណ៍រីករាយផងដែរ។

ការធ្វើលំហាត់ប្រាណតាមរយៈការរត់ឬដើរក្នុងមួយថ្ងៃឱ្យបាន ៣០នាទី នឹងធ្វើឱ្យបេះដូងលោតកាន់តែខ្លាំង ធ្វើឱ្យឈាមចាប់ផ្ដើមធាក់ អារម្មណ៍ក៏ល្អដែរ។ ការមានចលនាបែបនេះ យូរៗធ្វើឱ្យរាងកាយរបស់យើងត្រូវការប្រើកម្លាំងនាំឱ្យទាញយកខ្លាញ់នៅក្នុងខ្លួននិងសរសៃឈាមមកប្រើប្រាស់ជាកម្លាំងចលនារាងកាយ។ ពេលនោះខ្លាញ់ចាប់ផ្ដើមរលាយម្ដងបន្តិចៗ យូរអស់ខ្លាញ់មិនល្អ ឱ្យដំណើរការសរសៃឈាមរត់ស្រួល និងរីករាយដល់ចាស់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2357

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
336 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
205 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
828 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.4 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia