ជំងឺ
ពេទ្យបកស្រាយ លេបថ្នាំលើសឈាមមិនបង្កជាជំងឺទឹកនោមផ្អែមទេ ក្នុងករណីនេះ
Thida Pet
December 20 2023
1.1 K views

ជំងឺលើសឈាមគឺជាជំងឺមួយដែលធ្វើឱ្យអ្នកប្រឈមជាមួយជំងឺជាច្រើន រួមទាំងប្រឈមផលវិបាកសំខាន់ៗជាច្រើនទៀត បើមិនបានទទួលការព្យាបាលត្រឹមត្រូវ។ នេះបើយោងតាមរយៈអង្កការសុខភាពពិភពលោក Whoបានសិក្សាកាលពីឆ្នាំ២០១០ ថាប្រជាជនកម្ពុជា ចំនួន១៤លាននាក់ជាង មានជំងឺលើសឈាមប្រមាណ១២ភាគរយ។ ក៏ប៉ុន្ដែមកដល់ឆ្នាំ២០២៣នេះ ប្រហែលអាចមានជំងឺច្រើនជាងឆ្នាំ២០១០ទៀត។ ជុំងឺលើសឈាមគឺជាមូលហេតុធំមួយដែលបង្កឱ្យអ្នកមានជំងឺបន្ថែមមកទៀត ដូចជាជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោមជាដើម។

ជាមួយគ្នានេះដែរ មានសំណួរជាច្រើន បានលើកឡើងថា នៅពេលកើតជំងឺលើសឈាម ហើយលេបថ្នាំយូរទៅ ធ្វើឱ្យអ្នកជំងឺលើសឈាមប្រឈមកើតជំងឺទឹកនោមផ្អែម១ទៀតតើពិតដែរទេឬក៏យ៉ាងណា?

ជុំវិញមតិទាំងនេះ បើយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត មិន ចាន់ពរ ប្រចាំនៅគ្លីនិកមនុស្សចាស់ និងកុមារ បេះដូងឈូកមាស បានបកស្រាយថា ចំពោះអ្នកមានជំងឺលើសឈាម លេបថ្នាំលើសឈាមមិនអាចបង្កជាជំងឺទឹកនោមផ្អែមនោះទេ។ មួយវិញទៀតវេជ្ជបណ្ឌិត បានបន្ដថា សម្រាប់អ្នកដែលលេបថ្នាំលើសឈាមហើយកើតជំងឺទឹកនផ្អែម មិនមែនមកពីថ្នាំលើសឈាមទេ គឺមកពីគាត់បម្រុងនឹងកើតជំងឺទឹកនោមផ្អែមស្រាប់ជាហេតុធ្វើឱ្យបងប្អូនគិតថា លេបថ្នាំលើសឈាមសុខៗទៅចេញកើតជំងឺទឹកនោមផ្អែម១ទៀត។ លើសពីនេះវេជ្ជបណ្ឌិតបានបន្ដថា តាមរយៈការសិក្សា អ្នកដែលកើតជំងឺទឹកលើសឈាម១០០នាក់ គឺអាចមានកើតជំងឺទឹកនោមផ្អែម២០នាក់ហើយ។ ដូច្នេះហើយ​ ការលេបថ្នាំលើសឈាមមិនមែនធ្វើឱ្យអ្នកប្រឈមកើតជំងឺទឹកនោមផ្អែមឡើយ។

ជាមួយគ្នា​នេះដែរ វេជ្ជបណ្ឌិត​ មិន ចាន់ពរ ក៏បានណែនាំពីវិធីព្យាបាលជំងឺលើសឈាមសម្រាប់អ្នកកំពុងប្រឈមជាមួយជំងឺលើសឈាម គួរតែដឹងនិងអុនវត្ត​ឱ្យបានត្រឹមត្រូវដើម្បីការពារស្ថានភាពជំងឺវិវត្តទៅជាធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនៅពេលក្រោយ។

ក្នុងនោះវេជ្ជបណ្ឌិត បានបកស្រាយថា សម្រាប់បងប្អូនដែលប្រឈមកើតជំងឺលើសឈាម វិធីព្យាបាលទី១ត្រូវតែផ្លាស់ប្ដូរ របៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់ខ្លូន ។ ព្យាយាមហាត់ប្រាណ ដូចជាដើរ ឬក៏រត់ឱ្យបាន៣០នាទីក្នុង១ថ្ងៃ។ ទី១ញុំារបបអាហារ កុំញុំាអំបិលឱ្យលើសពី១ស្លាបព្រានៅក្នុង១ថ្ងៃ។

ក៏ប៉ុន្ដែប្រសិនណាអ្នកបានព្យាយាមធ្វើតាមការណែនាំហើយ ដូចជាផ្លាស់​ប្ដូររបបអាហាររួចហើយ ហាត់ប្រាណទៀងទាត់ហើយ ក៏ឈាមនៅតែលើសដដែល ។ ចំពោះករណីនេះ វេជ្ជបណ្ឌិត បានបកស្រាយថា អ្នកជំងឺត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ ហើយរបៀបរបបនៃការរស់នៅ ការហាត់ប្រាណនៅតែធ្វើដដែលទើបបានផលល្អខ្ពស់។

ជាចុងក្រោយ សូមបងប្អូនទាំងអស់គ្នា ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ព្រោះថាបើឈឺគឺមិនស្រួលនៅក្នុងខ្លួននទេ អស់ទាំងលុយ ខាតទាំងពេលវេលា។ បើព្យាបាលជាមិនអីទេ បើព្យាបាលមិនជាវិញប្រឈមបាត់បង់ជីវិតហើយ៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
336 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
205 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
828 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.4 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia