ជំងឺ
ដើម្បីការពារជំងឺលើសឈាម អនុវត្តប៉ុន្មានចំណុចនេះប្រចាំថ្ងៃ
Thida Pet
August 6 2023
4.7 K views

យោងតាមរយៈអង្កការសុខភាពពិភពលោក Whoបានសិក្សាកាលពីឆ្នាំ២០១០ ថាប្រជាជនកម្ពុជា ចំនួន១៤លាននាក់ជាង មានជំងឺលើសឈាមប្រមាណ១២ភាគរយ។ ក៏ប៉ុន្ដែមកដល់ឆ្នាំ២០២៣នេះ ប្រហែលអាចមានជំងឺច្រើនជាងឆ្នាំ២០១០ទៀត។ ជុំងឺលើសឈាមគឺជាមូលហេតុធំមួយដែលបង្កឱ្យអ្នកមានជំងឺបន្ថែមមកទៀត ដូចជាជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោមជាដើម។ល។

ដូច្នេះហើយ ដើម្បីការពារលើសឈាមកុំឱ្យកើតមាន បងប្អូនត្រូវដឹងពីកត្តាដែលនាំឱ្យកើតជំងឺលើសឈាម។ ដើម្បីជាផ្លូវមួយជួយឱ្យបងប្អូនរកវិធីដើម្បីការពារជំងឺទុកមុន ប្រសើរជាងកើតហើយទើបលំបាកកើតទុក្ខព្យាបាលជំងឺពេលក្រោយ។ ជាធម្មតាជំងឺលើសឈាម បានចេញជារោគសញ្ញាធ្វើទុក្ខជាកើតដូចជា ឧស្សាហ៍ឈឺក្បាល ដង្ហើមខ្លី ឈាមច្រមុះ នេះបើយោងតាមរយៈគេហទំព័រ mayoclinic។ យោងតាមប្រភពwhoដដែលបានបញ្ជាក់ថា មានកត្តាជាច្រើនដែលធ្វើឱ្យមនុស្សម្នាក់ងាយកើតមានជំងឺលើសឈាមឡើងមកឆាប់រហ័សគឺកត្តារបបអាហារប្រចាំថ្ងៃ និងរបៀបរស់នៅដែលធ្វេសប្រហែលយូរនឹងឆាប់ងាយប្រឈម។

កត្តាទាំងអស់នោះមានដូចជា៖

ទីមួយ ញុំាអាហារដែលមានខ្លាញ់អាក្រក់ច្រើន ដូចជាអាហារចៀនបំពងជាដើម អាហារទាំងអស់នេះ បង្កឱ្យមានការកកស្ទះឈាមចលនាឈាមរត់ទៅបេះដូង ដែលបង្កឱ្យមានបញ្ហាលើសឈាមឡើងមក ជំងឺនេះក៏ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតលឿនណាស់។

ទី២ទម្លាប់ផឹកស្រាជក់បារីរាល់ថ្ងៃ ទម្លាប់នេះ ដូចដុតខ្លួនឯងឱ្យធ្លាក់ក្នុងស្ថានភាពទ្រុធទ្រោម កើតជំងឺរុំា អ្នកខ្លះមិនទាំងដឹងថាខ្លួនកំពុងតែមានជំងឺលើសឈាមហើយ។  ព្រោះស្រានិងបារីនេះ មិនបានជួយឱ្យសុខភាពអ្នកល្អ​រឹងមាំគ្មានជំងឺមកយារីនោះទេ តែវាជាមេខ្លោងនាំជំងឺជាច្រើន ដែលអាចផ្ដាច់អាយុអ្នកឱ្យខ្លី ទាំងមិនដឹងខ្លួន។ ស្រាបារីធ្វើឱ្យខូចថ្លើម ខួរក្បាល បេះដូង ជំងឺលើសឈាម ខ្សោយតម្រងនោម រួមទាំងជំងឺទឹកនោមផ្អែមជាដើម។ ដែលកំណើនជំងឺទាំងប៉ុន្មានមុខនេះ លេចធ្លោខ្លាំងបំផុតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ដោយហេតុថាអ្នកខ្លះមានអាយុក្មេងនៅឡើយ តែមានជំងឺរុំខ្លួន ហើយប្រភេទជំងឺស្លាប់លឿនអស់លុយព្យាបាលទៀត ដូចជាជំងឺតួឯក៣នេះ​ទឹកនោមផ្អែម លើសឈាម តម្រងនោម។

ទី៣មិនដែលហាត់ប្រាណ ចង់បានសុខភាពល្អ កុំរំលងហាត់ប្រាណឱ្យសោះ ដូចជាលាររត់ ការហែលទឹក យូហ្គាជាហដើម។ ហាត់ប្រាណតែ១៥នាទីរឿងដែលអ្នកទទួលបានអារម្មណ៍ដំបូងពេលហាត់ប្រាណគឺជួយបំបាត់អារម្មណ៍តានតឹង ខឹងមួរម៉ៅបានច្រើនបំផុត បើមិនជឿអាចសាក១៥នាទីបាន​ប្រសើរជាងដេកមើលទុរស័ព្ទ។

ជាចុងក្រោយ ដើម្បីការពារជំងឺលើសឈាមកុំឱ្យកើត អ្នកគួរហាត់បន្ថយអាហារសម្បូរខ្លាញ់ អាហារប្រៃ គ្រឿងស្រវឹង​ ប្ដូរមកញុំាបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់និងចំណាយពេលហាត់ប្រាណខ្លះផង ជាពិសេសគួរ៦ខែធ្វើការពិនិត្យសុខភាព ដូចជា ពិនិត្យជាតិស្ករ សម្ពាសឈាម ជាតិខ្លាញ់ជាដើម ដើម្បីដឹងថាអ្នកមានបញ្ហាកន្លែងណាស្រួលព្យាបាលទាន់ពេល ឆាប់ជាអស់លុយតិច៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
336 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
205 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
828 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.4 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia