ជំងឺ
អ្នកលើសឈាម! មកប្រើវិធីងាយនេះ ជួយបញ្ចុះសម្ពាធឈាមដោយមិនចាំបាច់ប្រើថ្នាំ
Tror Sopheap
December 5 2023
3.7 K views

ការលើសឈាមមានហានិភ័យដាច់សរសៃឈាមលឿនណាស់ ពេលអ្នកមានអារម្មណ៍ភ័យខ្លាច និងខឹង ចរន្តឈាមរបស់អ្នកកើនឡើងនៅត្រង់សរសៃមានផ្ទុកជាតិខ្លាញ់ វាធ្វើឱ្យសរសៃឈាមរបស់អ្នកឡើងប៉ោម ហើយងាយដាច់សរសៃឈាមនាំឱ្យពិការាងកាយផ្នែកណាមួយនៃរាងកាយ ឬស្លាប់មួយចំហៀងខ្លួនផងដែរ។ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ទុកជាមុន លោកអ្នកអាចនិយាយជាមួយពេទ្យសិនក៏ជាការល្អដែរ។ មានវិធីខាងក្រោមនេះជួយបញ្ចុះឈាម និងកម្ចាត់ជាតិខ្លាញ់។ 

ជារឿយៗ សម្ពាធឈាមបានកើនឡើងនៅពេលដែលអ្នកលើសគីឡូ លើសជាតិខ្លាញ់ នាំឱ្យអ្នកមានបញ្ហាដល់ការគេងក្នុងការដកដង្ហើម ហើយចរន្តឈាមក៏កើនឡើង។ ការផ្ទុកគីឡូច្រើនពេកនៅជុំវិញចង្កេះអាចបង្កើនហានិភ័យជំងឺលើសឈាម។ ការសម្រកគីឡូជារបៀបផ្លាស់ប្តូរក្នុងការរស់នៅនិងគ្រប់គ្រងសម្ពាធឈាមដ៏មានប្រសិទ្ធភាពបំផុតគឺការហាត់ប្រាណ។ តាមគេហទំព័រ Mayoclinic បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃរយៈពេល ៣០នាទី ជួយរំលាយជាតិខ្លាញ់ និងលាងជាតិពុលចេញពីឈាមរបស់អ្នក ហើយធ្វើឱ្យចរន្តឈាមរបស់អ្នកមានដំណើរការដោយរលូនផងដែរ។ សូម្បីតែវេជ្ជបណ្ឌិតស្ទើរគ្រាប់មន្ទីរពេទ្យសុទ្ទតែណែនាំអ្នកជំងឺលើសឈាមឱ្យហាត់ប្រាណទាំងអស់គ្នា។

សម្រាប់អ្នកលើសឈាម អាចហាត់ប្រាណដើរ រាំ ហែលទឹក និងរត់តិចៗ អាចថាមួយថ្ងៃដំបូង ១០នាទី ថ្ងៃទីពីរ ២០នាទី ​និងថ្ងៃទីបីចំនួន ៣០នាទីជាប្រចាំថ្ងៃ ហើយអាចចូលក្លឹបហាត់ប្រាណ មានគ្រូបង្វឹកបន្ថែមក៏សុវត្ថភាពល្អដែរ។ មានរឿងមួយទៀត ការបញ្ចុះឈាមបានល្អក៏ស្ថិតនៅលើរបបអាហារមួយផ្នែកដែរ។ បើយោងទៅតាមប្រភពចេញផ្សាយរបស់ Eatthis បានលើកឡើងពីរបបអាហារល្អៗ ថា ទឹកដោះគោស្រស់ យ៉ាអួ ខ្ទឹមស ស្លឹកខ្ទឹម ចេក និងស្ពៃតឿ... វាមានជាតិខ្លាញ់ទាប មានជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុលទាប អាចកាត់បន្ថយសម្ពាធឈាមបានរហូតដល់ 11 mm Hg ។ វាមានជាតិប៉ូតាស្យូមនៅក្នុងរបបអាហារអាចកាត់បន្ថយផលប៉ះពាល់ជាតិអំបិល (សូដ្យូម) លើសម្ពាធឈាម។ សូមអ្នកចៀសវាងអាហារនិងភេសជ្ជៈមានដូចជា ស្រា ភេសជ្ជៈជាតិផ្អែម អាហារប្រៃ មានខ្លាញ់ និងឈប់ជក់បារី។

 ការគេងតិចជាងប្រាំមួយម៉ោងរៀងរាល់យប់រយៈពេលជាច្រើនសប្តាហ៍ និងជាច្រើនខែ ធ្វើឱ្យអ្នកមានជំងឺលើសឈាមផងដែរ។ បើអ្នកមានបញ្ហាការគេង នាំឱ្យអារម្មណ៍មានបញ្ហាអាចខឹង ស្រ្តេស និងតានតឹង វាក៏ធ្វើឱ្យអ្នកមានបញ្ហាឈាមកើនឡើង។ បើអ្នកដឹងថាខ្លួនមានបញ្ហាគេងអត់លក់ហើយ គួរតែព្យាយាមរកវិធីគេងលក់មានដូចជាសមាធិ ការអានសៀវភៅ ការហាត់ប្រាណពេលល្ងាចឱ្យអស់កម្លាំង អាហារល្អៗ និងពិភាក្សាជាមួយអ្នកជំនាញជាអ្នកចិត្តសាស្រ្ត និងពេទ្យជាដើម។ វិធីខាងលើទាំងអស់នេះ ជួយបញ្ចុះឈាមរបស់អ្នកកុំឱ្យកើនឡើងខុសបីធម្មតា។ ហើយជួយឱ្យសុខភាពរបស់អ្នកស្រកគីឡូ និងមានអាយុវែងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2357

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
336 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
205 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
828 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.4 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia