ជំងឺ
អាយុ៣០មិនទាន់ ក៏អាចប្រឈមគាំងបេះដូង ស្លា.ប់ ឱ្យតែមិនអនុវត្តក្បួនការពារសុខភាពបេះដូងទាំងនេះ
Thida Pet
April 25 2023
334 views

ជំងឺបេះដូង គឺជាជំងឺមួយ ដែលភាគច្រើនកើតលើមនុស្សចាស់ តែនាពេលបច្ចុប្បន្ននេះ ជំងឺបេះដូង មនុស្សមានអាយុតិច ក៏ប្រឈមដូចគ្នា នេះបើយោងតាមរយៈគេហទំព័រ cdc ក៏បានបញ្ជាក់ផងដែរថា ជំងឺនេះធម្មតាមិនបានចេញជារោគសញ្ញាធំដុំអ្វីនោះទេ កើតឡើងស្ងាត់ៗ ស្រួលមិនស្រួលអាចប្រឈមគាំងបេះដូង ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតក៏មាន។

ប្រភពដដែលក៏បានបន្ថែមផងដែរថា មនុស្សប្រហែល៦៩៧០០០នាក់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺបេះដូងក្នុងឆ្នាំ២០២០ ពោលគឺ១នាក់ក្នុងចំណោម ៥ នាក់បានស្លាប់ដោយសារជំងឺបេះដូង។

ជាក់ស្តែង ផ្អែកតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ឈរ កក្កដា ឯកទេសបេះដូង និងសរសៃឈាមបេះដូង បម្រើការនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានពន្យល់ឱ្យដឹងថា ជំងឺបេះដូង និងសរសៃឈាមបេះដូង គឺជាក្រុមនៃជំងឺដែលប៉ះពាល់ដល់បេះដូង និងសរសៃឈាម ដោយជំងឺទាំងនេះ អាចប៉ះពាល់ដល់ផ្នែកមួយ ឬជាច្រើននៃបេះដូង និង/ឬសរសៃឈាមក្នុងរាងកាយ។

ជាទូទៅ ចំពោះអ្នកអាចងាយនឹងវិវត្តទៅជាជំងឺបេះដូង និងសរសៃឈាមបេះដូង ច្រើនគេសង្កេតឃើញកើតមានទៅលើក្រុមមនុស្សដូចជា៖ សម្ពាធឈាមខ្ពស់ (លើសឈាម) ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺតម្រងនោមរ៉ាំរ៉ៃ កូលេស្តេរ៉ុលខ្ពស់ (hyperlipidemia) ទម្ងន់លើស ឬធាត់ ការប្រើប្រាស់ថ្នាំជក់ (រួមទាំងការជក់បារី) ប្រវត្តិគ្រួសារនៃជំងឺបេះដូង ចូលចិត្តញុំារបបអាហារសម្បូរជាតិសូដ្យូម ស្ករ និងខ្លាញ់ ផឹកគ្រឿងស្រវឹងច្រើនពេក ការប្រើប្រាស់ថ្នាំខុសវេជ្ជបញ្ជា មិនដែលធ្វើលំហាត់ប្រាណ លក្ខខណ្ឌអូតូអ៊ុយមីន...ជាដើម។

សម្រាប់ក្រុមមនុស្សដែលកំពុងស្ថិតនៅក្នុងលក្ខខណ្ឌប្រឈមទាំងនេះ វេជ្ជបណ្ឌិត ក៏បានផ្តល់នូវវិធីសាស្ត្របង្ការមួយចំនួនផងដែរ ដើម្បីកាត់បន្ថយកុំឱ្យងាយកើតនឹងជំងឺបេះដូង និងសរសៃឈាមបេះដូងទៅថ្ងៃអនាគត៖

១. ចៀសវាងផលិតផលថ្នាំជក់ទាំងអស់

២. គ្រប់គ្រងស្ថានភាពសុខភាពផ្សេងទៀត ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី 2 , កូលេស្តេរ៉ុលខ្ពស់ ឬសម្ពាធឈាមខ្ពស់

៣. រក្សាទម្ងន់ដែលមានសុខភាពល្អ

៤. ទទួលទានអាហារដែលមានជាតិសូដ្យូមទាប

៥. ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30 ទៅ 60 នាទីក្នុងមួយថ្ងៃ

៦. កាត់បន្ថយ និងគ្រប់គ្រងភាពតានតឹង...។

ជាចុងក្រោយ ដើម្បីការពារជំងឺបេះដូង សូមបងប្អូន ធ្វើតាមការណែនាំរបស់គ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខភាពនៅថ្ងៃខាងមុខ ព្រោះជំងឺបេះដូងនេះ គឺជាឃាតករលាក់មុខ អាចផ្ដាច់អាយុជីវិត បងប្អូនទាំងវ័យនៅក្មេង វ័យនៅពេញកម្លាំង វ័យកំពុងមានអនាគតភ្លឺស្វាង៕

អត្ថបទដោយ៖ ប៉ែត ធីតា


Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
#កុមារApril 29 2025
ប្រយ័ត្នផង! កុមារអាយុ ៣ឆ្នាំ រត់ហើយលោតលេងមានសញ្ញា ១នេះ ជាជំងឺបេះដូងពីកំណើត
#ជំងឺApril 29 2025
អាហារពណ៍ក្រហមនេះ ដុតខ្លាញ់អាក្រក់ កាត់សម្ពាធឈាម និងថែបេះដូង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia