នរណាខ្លះកំពុងតែមានបញ្ហាជ្រុះសក់រាល់ថ្ងៃ ជ្រុះមិនឈប់ រហូតដល់ស្ដើងសក់ពីក្បាល? ធ្លាប់តែសក់ក្រាស់ សក់ស្អាត បែរជាមកស្ដើង ជ្រុះមិនឈប់ស្ទើរតែមិនជឿងពិបាកទទួលយកណាស់។ ឥឡូវឈប់បារម្ភទៀតទៅ ការជ្រុះសក់គឺមានមូលហេតុ មិនមែនសុខៗចេះតែជ្រុះមកទេ គ្រាន់តែអ្នកដឹងខ្លួនថាកំពុងតែធ្វើឱ្យសក់របស់អ្នកជ្រុះកាន់តែខ្លាំង ដូច្នេះប្រសិនណាអ្នកព្យាបាលឱ្យត្រូវគោលដៅ ដើមហេតុដែលធ្វើឱ្យសក់របស់អ្នកជ្រុះនោះអ្នកនឹងបាត់ជ្រុះសក់បន្ដទៀត។
ជាមួយគ្នានេះដែរ បើយោងតាមរយៈប្រភពaad.org គេបានណែនាំវិធីថែរក្សាសក់របស់អ្នកឱ្យមានសុខភាពល្អ រឹងមាំ មិនងាយជ្រុះ មានតែដុះលូតលាស់ល្អ ឱ្យតែអ្នកអនុវត្តបានត្រឹមត្រូវ។
១.កក់សក់ឱ្យបានញឹកញាប់៖ ក្នុងករណីស្បែកក្បាលរបស់អ្នកជាប្រភេទស្បែកក្បាលសម្បូរខ្លាញ់ សម្បូរប្រេង អ្នកប្រហែលត្រូវតែកក់សក់ឱ្យបានញឹកញាប់ជាងអ្នកធម្មតា គឺអាចកក់រាល់ថ្ងៃ ខុសពីអ្នកដែលគេមិនសូវមានស្បែកក្បាលខ្លាញ់ ឬក៏ប្រេងដូចអ្នក។ ព្រោះទម្លាប់នេះអាចជួយកាត់បន្ថយសក់ជ្រុះ បែកចុង ឡើងអង្គែរ រមាស់ពេញក្បាល គឺមានតែជួយរក្សាសក់របស់អ្នកឱ្យបានសុខភាពល្អជាងមុន។
២.ផ្ដោតលើស្បែកក្បាលពេលកក់សក់៖ ជាការពិតណាស់មនុស្សជាច្រើនពេលកក់សក់ម្ដងៗគឺផ្ដោតសម្អាតតែសក់ មិនសូវយកចិត្តទុកដាក់សម្អាតស្បែកក្បាលប៉ុន្មាននោះទេ។ ដូច្នេះប្រសិនណា អ្នកមានទម្លាប់បែបនេះគួរតែផ្លាស់ប្ដូរចេញ។ ព្រោះការសម្អាតស្បែកក្បាលគឺពិតជាមានសារសំខាន់ខ្លាំងមែនទែនពេលកក់សក់ម្ដងៗ។ ព្រោះថាបើកាលណាអ្នកកក់ផ្ដោតសម្អាតតែសក់ ងាយនឹងធ្វើឱ្យសក់ងាយជ្រុះ និងគ្រើម ឆាប់បែកចុង។ ហើយបើអ្នកទម្លាប់សម្អាតស្បែកក្បាលឱ្យល្អផងផង នោះសក់របស់អ្នកក៏ដុះលឿន មានសុខភាពល្អមិនសូវជ្រុះ។
៣.សម្អាតក្រាស់សិតសក់របស់អ្នក៖ មានមនុស្សជាច្រើន ដូចមិនសូវជាចាប់អារម្មណ៍ក្នុងសម្អាតក្រាស់សិតសក់បរបស់ខ្លួនឯងប៉ុន្មាននោះទេ។ តែតាមពិតទៅការសម្អាតក្រាស់សិតសក់គឺសំខាន់ខ្លាំងណាស់ ព្រោះតែសិតយូរទៅៗ ក្រាស់របស់អ្នកនិងសម្បូរដោយមេរោគ អាចមានជាប់ខ្លាញ់ ប្រេងជាដើម ដែលជាដើមហេតុធ្វើឱ្យ ស្បែកក្បាលក៏មានបញ្ហា នោះសក់របស់អ្នកក៏មានបញ្ហាដូចគ្នា។ បើអ្នកចង់ថែរក្សាសក់ឱ្យដុសស្អាត កុំមើលរំលងការថែទាំស្បែកក្បាល។
មួយវិញទៀតប្រសិនណាអ្នកប្រឹងថែរក្សាសក់យ៉ាងណាក៏នៅតែជ្រុះច្រើនមិនឈប់ ជម្រើសល្អគួរតែជួបពេទ្យជំនាញដើម្បីពិភាក្សារកដំណោះស្រាយដើម្បីព្យាបាលឱ្យបានលឿនចៀសវាងទុកឱ្យសក់ជ្រុះមិនឈប់ ប្រយ័ត្នអស់ពីក្បាលនាំកើតទុក្ខកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ ប្រសិនណាអ្នកមានបំណងចង់ព្យាបាលសក់ជ្រុះឱ្យដុសមកវិញអ្នកអាចអញ្ចើងទៅជួប វេជ្ជបណ្ឌិត អុឹង គីមជង ឯកទេស សើរស្បែក សក់ និង សម្ផស្ស បទពិសោធន៍ជាង 10ឆ្នាំ បញ្ចប់ការសិក្សា ពីប្រទេស កូរ៉េ ថៃ និង Singapore នៅវេជ្ជបណ្ឌិតនៅ The K clinic លោកវេជ្ជបណ្ឌិត មានជំនាញត្រឹមត្រូវដែលអាចជួយដោះស្រាយ បងប្អូនប្រុសស្រីដែលមានបញ្ហាជ្រុះសក់ខ្លាំង តែមិនដុសមកវិញ កាន់តែស្ដើង ឱ្យញញឹមស្រស់ សម្រស់ស្អាតមកវិញតាមរយៈការព្យាបាលតាមបែបវេជ្ជសាស្រ្តជួយឱ្យសក់ដុសមកវិញ មានសុខភាពល្អ។
វិធីព្យាបាល និង បណ្ដុះ សក់មាន3វិធី អាចធ្វើក្នុងពេលតែមួយបាន
1- ការប្រើថ្នាំលាបលើស្បែកក្បាល បណ្ដុះសក់
2 - ការប្រើថ្នាំលេប បណ្ដុះសក់ពីឬសគល់ខាងក្នុង
3 - ការចាក់បណ្ថុះសក់ ដោយ Medical Grade PRP ឬ Stemcell ចម្រាញ់ពីទងសុកទារក។
អាស្រ័យហេតុនេះហើយសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាជ្រុះសក់ អាចអញ្ចើញព្យាបាលឱ្យបានទាន់ពេលវេលាកុំទុកឱ្យសក់ជ្រុះខ្លាំង ដល់ថ្នាក់ទំពែកពេញក្បាល សម្រស់ក៏ធ្លាក់ ចិត្តក៏ពិបាកដោយសារសក់ដែរ៕
អត្ថបទដោយ៖ ប៉ែត ធីតា(petthida)