សម្រស់
មុខវៀច! ៤ទម្លាប់ងាយនាំឱ្យខូចទម្រង់មុខដោយអត់ដឹងខ្លួនទេ
Tror Sopheap
June 11 2025
2.6 K views

ផ្ទៃមុខរបស់មនុស្សយើងម្នាក់ៗ សំខាន់ណាស់។ បើទម្រង់មុខខូចវៀត កើតមុន និងមុខខ្មៅនោះ អ្នកគ្មានអារម្មណ៍ជឿជាក់លើខ្លួនឯងនោះទេ។ តាមលោកវេជ្ជបណ្ឌិត Huynh Tan Vu សាកលវិទ្យាល័យវេជ្ជសាស្ត្របានប្រាប់ពីទម្លាប់ ៤យ៉ាងនាំឱ្យខូចទម្រង់មុខ។

១.ដេកមួយចំហៀងខ្លួនក៏ខូចទម្រង់មុខដែរ។ ការ​ដេក​ផ្អៀង​មុខ​លើ​ខ្នើយ ឬលើ​ពូក​ពេល​គេង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា វាអាចធ្វើឱ្យខូចទម្រង់មុខរបស់អ្នកប្តូរឱ្យច្រមុះកោង និងជ្រុងមាត់មិនស្មើគ្នា ងាយមានស្នាមជ្រួញនៅម្ខាងមុខ។ ការ​គេង​ផ្អៀង​ម្ខាង​ជាប្រចាំថ្ងៃនោះ ​​បង្ក​ឱ្យ​មាន​ស្នាម​ជ្រួញ​លើ​ថ្ពាល់ និង​ចង្កាដោយសារ​មុខ​ត្រូវ​សង្កត់​នឹង​ខ្នើយ។ លើសពីនេះ ផ្នែកម្ខាងនៃទម្រង់មុខដែលដេកនៅចំហៀងទំនងជាតូចជាងផ្នែកម្ខាងទៀតដោយសារតែសាច់ដុំមុខត្រូវបានសង្កត់រយៈពេលយូរ។ 

២. ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឬទូរស័ព្ទដៃអស់ជាច្រើនម៉ោងនាំឱ្យប៉ះពាល់ដល់ភ្នែក និងស្បែកមុខ។ ព្រោះពន្លឺពណ៌ខៀវជ្រាបចូលទៅក្នុងស្បែកនាំឱ្យមានប្រតិកម្មខូចDNA ជាបញ្ហាស្បែកកាន់តែធ្ងន់។ ហើយពន្លឺពណ៌ខៀវនេះធ្វើឱ្យអ្នកគេងមិនលក់ អស់កម្លាំង និងស្ត្រេស នេះ​ជា​មូលហេតុធ្វើឱ្យអ្នកពិបាកព្យាបាលមុន។ លើសពីនេះ អេក្រង់ទូរស័ព្ទជំរុញការផលិតរ៉ាឌីកាល់សេរីនៅក្នុងស្បែក បំបែកខូឡាជែន ធ្វើឱ្យស្បែកឆាប់ចាស់ និងស្បែកមានស្នាមជ្រួញលឿន។

៣. យកដៃប៉ះមុខច្រើនដងនាំមេរោគឆ្លងលើផ្ទៃមុខមិនខានទេ។ ព្រោះដៃរបស់អ្នកប៉ះវត្ថុជាច្រើននាំមានបាក់តេរីឆ្លងលើផ្ទៃមុខបើអ្នកមិនបានសម្អាតដៃជាមុនទេនោះ។ ទម្លាប់យកដៃប៉ះមុខញឹកញាប់នឹងធ្វើឱ្យស្បែករបស់អ្នកងាយកើតមុន និងកើតមុនកាន់តែច្រើនឡើង។ លើសពីនេះ ការប្រើកន្សែងមិនស្អាតជាកំហុសមួយនាំឱ្យកើតមុន រលាកលើស្បែក ផ្សិតលើស្បែក និងរីករាលដាលដល់ជំងឺស្បែកកាន់តែខ្លាំង។

៤. ទម្លាប់យកដៃច្រត់ចង្កាឡើងលើយូរនាំឱ្យខូចទម្រងមុខ។ វានាំឱ្យផលប៉ះពាល់ដល់ឆ្អឹងចង្ការបស់អ្នក និងចរាចរឈាមហូរមិនស្រួល។ ព្រោះសកម្មភាពនេះអាចបណ្តាលឱ្យចង្ការបស់អ្នកកោង ហើយស្បែកនៅជុំវិញចង្ការបស់អ្នកកាន់តែចាស់។ ហើយវាធ្វើឱ្យមុខរបស់អ្នកខូចទ្រង់ទ្រាយគ្មានតុល្យភាពនឹងគ្នានោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3172

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.6 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.4 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
69 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia