បើយោងតាមប្រភព BBC ចុះផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា ភពផែននឹងបំបែកដែនកំណត់ថ្មីគឺ សីតុណ្ហភាពនឹងឡើងកម្ដៅខ្លាំង ដែលមិនធ្លាប់ពីមុនមកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ជាថ្មីម្តងទៀត បើយោងតាមប្រភពដដែលបានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា អ្នកស្រាវជ្រាវនិយាយថាឥឡូវនេះយើងមានឱកាស 66% ដែលយើងនឹងឆ្លងផុតពីកម្រិតក្ដៅលើផែនដីចន្លោះពេលនេះរហូតដល់ឆ្នាំ 2027។ ពោលគឺ រយៈពេល៥ឆ្នាំទៅមុខទៀតផែនដីនឹងឡើងកម្ដៅមួយកម្រិតទៀតគឺ 1.5C។
ជាការពិតណាស់ អ្នកវិទ្យាសាស្រ្តបានប្រាប់ពីមូលហេតុនៃកើនឡើងកម្ដៅលើភពផែនដីរបស់យើងនេះ ដោយសារតែការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើតចេញពីសកម្មភាពរបស់មនុស្ស និងបាតុភូតអាកាសធាតុ El Niño ដែលនឹងកើតឡើងនៅចុងឆ្នាំនេះ។ អ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ថា លើការបំពាននៃបាតុភូតអាការធាតុ El Niño នេះ ខណៈពេលដែលមានការព្រួយបារម្ភ ទំនងជានឹងកើតឡើង។
គួរជម្រាបផងដែរថា ការឈានដល់កម្រិតនឹងមានន័យថា ភពផែនដីឡើងកម្ដៅជាង 1.5C ក្នុងអំឡុងពាក់កណ្តាលទីពីរនៃសតវត្សទី19 មុនពេលការបំភាយឥន្ធនៈហ្វូស៊ីលពីឧស្សាហូបនីយកម្មចាប់ផ្តើមកើនឡើង។
អង្គសហប្រជាជាតិ បានលើកឡើងថាពីឆ្នាំ២០២៣ដល់២០២៧ គឺជារយៈដែលសីតុណ្ហភាពកើនឡើងក្ដៅជាខ្លាំង ដែលសីតុណ្ហភាពអាចនឹងឡើងខ្ពស់កម្មវត្ថុដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ2015។ នៅក្នុងនោះដែរ ការឡើងកំដៅលើសពីកម្ដៅបច្ចុប្បន្នរហូតដល់ 1.5C នេះក្នុងរយៈពេលណាមួយខាងមុខនឹងឃើញផលប៉ះពាល់កាន់តែខ្លាំងនៃការឡើងកំដៅ ដូចជារលកកំដៅ ខ្យល់ព្យុះកាន់តែខ្លាំង និងភ្លើងឆេះព្រៃកាន់តែច្រើន។
ចាប់តាំងពីឆ្នាំ2020មក អង្គការឧតុនិយមពិភពលោកបាននឹងកំពុងធ្វើការប៉ាន់ប្រមាណអំពី ចំណុចដែលភពផែនដីបំបែកកម្រិត 1.5Cនេះនៅក្នុងឆ្នាំណាមួយ។ នៅពេលនោះ ពួកគេបានព្យាករណ៍ថា មានឱកាសតិចជាង20%ក្នុងការបំបែក 1.5C ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
គួរបញ្ជាក់ថា តួលេខ 1.5C មិនមែនជាការវាស់វែងដោយផ្ទាល់នៃសីតុណ្ហភាពរបស់ពិភពលោកនោះទេ ប៉ុន្តែវាជាសូចនាករនៃចំនួនផែនដីដែលបានឡើងកំដៅ ឬចុះត្រជាក់ខ្លាំង បើប្រៀបធៀបទៅនឹងមធ្យមភាគពិភពលោករយៈពេលវែង។ អ្នកវិទ្យាសាស្ត្រប្រើទិន្នន័យសីតុណ្ហភាពជាមធ្យមពីចន្លោះឆ្នាំ 1850-1900 ជារង្វាស់ថា តើពិភពលោកក្តៅប៉ុណ្ណា មុនពេលយើងពឹងផ្អែកសម័យទំនើបលើធ្យូងថ្ម ប្រេង និងឧស្ម័ន?
លោកសាស្រ្តាចារ្យ Adam Scaif ប្រធានផ្នែកព្យាករណ៍រយៈចម្ងាយឆ្ងាយនៅការិយាល័យ Met Office បាននិយាយថា ឥឡូវនេះយើងពិតជាឈានដល់កម្រិតខ្ពស់លើសពីកម្រិតបណ្តោះអាសន្ន 1.5C ជាសីតុណ្ហភាពមធ្យមប្រចាំឆ្នាំ ហើយវាក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ ដែលយើងធ្លាប់បានជួប។
នៅក្នុងនោះទេ យើងនឹងពន្យល់អ្នកអំពី បាតុភូត El Niño គឺមានធាតុសំខាន់ពីររួមមាន៖
- ធាតុសំខាន់ទីមួយគឺ ការបន្តកម្រិតខ្ពស់នៃការបញ្ចេញកាបូនពីសកម្មភាពរបស់មនុស្ស បើទោះបីជាមានការធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាតក្ដៅ ប៉ុន្តែឥឡូវនៅតែកើនឡើងដដែល។
- ធាតុសំខាន់ទីពីរគឺ ការលេចឡើងនៃ El Niño ដែលជាបាតុភូតអាកាសធាតុដែលមានផលប៉ះពាល់ជាសកល។
គួរបញ្ជាក់ផងដែរថា កម្ដៅរបស់បាតុភូតអាកាសធាតុ El Niño នឹងធ្វើឱ្យផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកឡើងកម្ដៅ និងជំរុញឱ្យសីតុណ្ហភាពពិភពលោកឡើងដល់កម្រិតខ្ពស់ជាថ្មីនៅឆ្នាំក្រោយនេះ។ ទោះយ៉ាងណាក៏ដោយ នៅតែមានភាពមិនច្បាស់លាស់ជុំវិញការចាប់ផ្តើម និងទំហំនៃបញ្ហានេះនោះទេ៕